Part30: ការពិតជិតត្រូវលាតត្រដាង

1.8K 139 14
                                    

Morning ⛅️
ព្រឹកឡេីងមេឃក៏ចាប់ភ្លឺស្រឡះ សម្លងចាបយំចេកចាចបន្លឺឡេីងតាមនិស័យ្សរបស់សត្វបក្សី ចំណែកឯពន្លឺព្រះអាទិត្យខំបញ្ច្រៀតខ្លួនចាំងចូលតាមមាត់បង្អួច វាំងននមានសភាពរលាស់តិចៗទៅតាមកម្លាំងវាយោ
រាងតូចស្ដេីង មុខតូចច្រម៉ិញចាប់ដឹងខ្លួនឡេីងពីដំណេកទៅតាមទម្លាប់ តែមិនទាន់បានបេីកភ្នែកពត់ខ្លួនឲ្យស្វាងងងុយផងក៏រកកលចង់ហូរទឹកភ្នែកពេលក្រឡេកឃេីញវត្តមានមនុស្សប្រុសម្នាក់ដែលគេគេងនឹកគិត នឹកបារម្ភពេញមួយយប់
ដៃស្រឡូនស្អាតលូកទៅស្ទាបអង្អែលមុខសង្ហាថ្នមៗ ហេីយទឹកភ្នែករកកល់នោះក៏ហូរចុះមកម៉ាត់ៗ រាងតូចJimin ក៏ឱនមកថេីបមាត់សស្លេករបស់Jungkook ថ្នមៗហាក់បានផ្ដល់សំណេីមទឹកភ្នែកលេីមាត់គេទាំងមិនដឹងខ្លួន

«នេះលួចថេីបបងទៀតហេីយហ៎» សុខៗរាងក្រាស់បេីកភ្នែកឡេីងនិយាយទាំងញញឹមហេីយដៃមាំក្រាស់ប្រញាប់ចាប់ក្រសោបមុខរាងតូចភ្លាមឲ្យនៅសម្លឹងមេីលខ្លួនដូចដេីមព្រោះគេដឹងថារាងតូចនឹងអៀនហេីយងាកមុខចេញមិនខាន

«នេះ បងភ្ញាក់យូរហេីយហេស?

«បងភ្ញាក់ព្រោះមានក្មេងខូចមកលួចលូកស្ទាបអង្អែលមុខបង ហេីយថែមទាំងលួចថេីបបងទៀត» រាងសង្ហានិយាយហេីយថែមញញឹមញោះគេទៀតធ្វេីឲ្យJimin កាន់តែមុខក្រហម

«Jung~~ » ដោយក្នាញ់ពេករាងតូចក៏វាយទ្រូងគេមួយដៃ

«អ៊ូយ~~ » ជុងហ្គុកស្រែកឡេីងពេលជីមីនវាយត្រូវមុខរបួស

«បងយ៉ាងមិចហេីយ នេះបងមានរបួសមែនទេ? » រាងតូចឃេីញប្រតិកម្មជុងហ្គុកហេីយគេក៏បេីកភួយចេញក៏ឃេីញមានបង់ស្មង់រុំរបួសនៅលេីទ្រូងជុងហ្គុក

«ជុង~~ ក្រែងបងថាមកវិញដោយមិនមានរឿងអីកេីតឡេីងមែនទេ ចុះនេះគឺអី បងកហុកអូន~ ហ៊ិកៗ ក្រែងបងថាមិនអីមែនទេ តេីបងទៅធ្វេីអីបានមានរបួសបែបនេះ ហ៊ិកៗ ជុង~~? រាងតូចសម្លឹងសួរគេទាំងទឹកភ្នែក
រាងក្រាស់ស្ងៀមបន្តិចរួចក៏និយាយ

«ជីមីនបងគិតថាវាគួរដល់ពេលដែលឲ្យអូនដឹងពីសមសភាពពិតរបស់បងហេីយ» ជុងហ្គុកនិយាយទាំងមុខប្រាកដប្រជា

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now