Part48: សង្គ្រោះបន្ទាន់

1.8K 179 11
                                    

ពេលព្រលប់ព្រះសូរិយាលិចបាត់ពន្លឺសល់តែភាពងងឹតព្រាលៗ
ជុងហ្គុកខំជួសជុលផ្ទះ និងរៀបចំទុកដាក់របស់របរផ្ទះបាយដែលទេីបនឹងទិញកាលពីព្រឹកមិញ គេដងទឹកដាក់ទុកពេញពាងសម្រាប់ប្រេីប្រាស់ គេទិញបន្លែទិញសាច់សម្រាប់ទុកធ្វេីម្ហូបអាហារញាំខ្លួនឯងព្រោះអីគេអត់ឲ្យទៅជាន់ផ្ទះគេទៀតទេបានត្រឹមតែអេីតមាត់របងប៉ុណ្ណឹង
ពេលរៀបចំធ្វេីម្ហូបញាំបាយញាំអីរួចហេីយជុងហ្គុកក៏ស្លៀកតែកន្សែងដេីរទៅងូតទឹកនៅឯមាត់ជ្រោះទាំងព្រលប់តែឯងព្រោះវាក៏មិនឆ្ងាយពីទីនេះដែរ
_______skip_____
«ល្បង វាចេញទៅហេីយមានស្លៀកកន្សែងស្លៀកអីប្រហែលវាទៅងូតទឹកជ្រោះជិតនេះហេីយល្បង»
«អេី ចឹងចាំអីទៀតឆាប់ទៅតាមវាទៅ»
«បាទល្បង»
«តោះយេីង»
នៅឯផ្ទះជីមីនឯណេសរាងតូចគេងមិនលក់ហាក់មានកង្វល់ក្នុងចិត្ត ធ្វេីឲ្យគេងមិនស្ងប់ចេះតែនឹកដល់ជុងហ្គុក
ក្រុមចោរដែរមានគ្នា៤នាក់នោះបានដេីរលបៗពីក្រោយជុងហ្គុកកាត់ព្រៃមានដែលមានផ្លូវថ្នេីរជេីងតូចមួយប៉ុណ្ណោះ
រាងក្រាស់ដេីរៗក៏ស្រាប់តែមានអារម្មណ៍ដឹងថាមានអ្នកតាមខ្លួនគេក៏ប្រុងប្រយត័្នជាងមុនព្រោះក្នុងដៃគេគ្មានយកអីមកទេមានតែខោអាវនិងផ្តិលមួយគត់
«ល្បងកន្លែងនេះស្ងាត់ហេីយយេីងគួរតែប្រញ៉ាប់ចាត់ការទៅ» កូនចោរនិយាយខ្សឹបៗប្រាប់មេ
«អឹម~ បានចាត់ការទៅ» មេចោរអនុញាតិហេីយពួកវាក៏ហូតយកកាំបិតចេញពីចង្កេះហេីយដេីរសំដៅទៅជុងហ្គុក
«ឯងឆាប់ឈប់ភ្លាម»កូនចោរម្នាក់ស្រែកគំរាមជុងហ្គុក
«ពួកឯងជាអ្នកណា?» ជុងហ្គុកក៏ឈប់ហេីយងាកមកមេីលពួកគេតែត្រូវពួកវានោះហ៊ុមស្ទាក់ជិត
«ឮថាឯងជាអ្នកចំណូលថ្មីនៅទីនេះ ហេីយថែមទាំងជាអ្នកមានមកពីទីក្រុងផង »
«ចុះវាយ៉ាងម៉េច?»រាងក្រាស់និយាយតបវិញទាំងអស់សំណេីចនេះជាលេីកទី១ហេីយដែរមានចោរមកប្លន់គេនោះ
«យ៉ាងម៉េចហេស! លុយឯងមានប៉ុន្មានឆាប់ប្រគល់ឲ្យយេីងឲ្យអស់មោបេីឯងមិនចង់ស្លាប់នៅទីនេះ»
«ឯងនិយាយពីអីលេីខ្លួនយេីងគ្មានលុយទេ ឯងមិនឃេីញយេីងរៀបទៅងូតទឹកទេហេសយេីងមិនបានយកលុយមកទេលុយនៅផ្ទះឯណោះ» រាងក្រាស់និយាយដេីម្បីពន្យាពេល
«ផ្ទះឯងនៅឯណា ឆាប់ជូនយេីងទៅភ្លាម» មេចោរយកកាំបិតទៅផ្ជង់ជុងហ្គុកគំរាមគេឲ្យជូនទៅតែត្រូវស៊ីមួយជេីងពីរាងក្រាស់មកវិញ
«អ៊ូយ~ អាចង្រៃ ឆាប់តាមវាភ្លាម»
រាងក្រាស់យករួចខ្លួនបានឆ្លៀតឱកាសរត់តែរត់មកដល់ពាក់កណ្ដាលផ្លូវក៏ឃេីញរាងតូចដេីរដូចចង់មករកខ្លួនដែរ
«ជីមីនអូនមកទីនេះធ្វេីអី?»
«គឺខ្ញុំមករកលោក នេះតេីលោកទេីបមកពីណា?»
«ពេលនេះគ្មានពេលនិយាយទេឆាប់ចេញពីទីនេះទៅ»
«ចង់ទៅណា? ហាសហា! នេះសង្ស័យប្រពន្ធវាហេីយ»
«មិននឹកស្មានថាឯងមានរសនិយមបែបនេះសោះ ហាសហា»
«មែនហេីយល្បង គួរឲ្យចង់សេីចមែន»
«ពួកឯងចង់បានលុយមែនទេ  ចាំយេីងឲ្យតែកុំធ្វេីបាបគេអី» រាងក្រាស់និយាយតបទៅក្រុមចោរទាំងដែលដៃកាន់ជីមីនជាប់
«បានចឹងជូនយេីងទៅយកទៅ»
ពួកគេក៏ធ្វេីដំណេីរដល់ផ្ទះចម្ការរបស់ជុងហ្គុក
ជុងហ្គុកក៏ប្រាប់ពីកន្លែងទុកកាបូបលុយហេីយមេចោរក៏បញ្ជាឲ្យកូនចៅឡេីងទៅយក
«បានហេីយមេ មានលុយច្រេីនណាស់មេអេីយ យេីងក្លាយជាអ្នកមានមិនខាន»
«បានលុយហេីយពួកឯងដោះលែងយេីងបានហេីយ»
«បាន តោះពួកយេីងទៅវិញ» ក្រុមចោរនោះក៏ដេីរទៅវិញសេីចសប្បាយព្រោះក្នុងដៃមានលុយយ៉ាងច្រេីនតែក៏ឃេីញមុខមាត់ពិតរបស់រាងតូចពេលនៅកន្លែងភ្លឺ
«ល្បង ស្អាតណាស់តេីល្បង សាកប្ដូររសជាតិម្ដងហីល្បង» កូនចោរម្នាក់រៀបដេីរចេញក៏ឃេីញរាងតូចមុខគួរឲ្យស្រឡាញ់ឈរពីក្រោយជុងហ្គុកកែវភ្នែកមូលក្រឡង់សាច់សម៉ត់ខៃធ្វេីឲ្យទាក់ភ្នែកចោរនោះ
អាមេចោរនោះក៏ដេីរបកមកវិញហេីយយកដៃទៅចាប់អង្អែលថ្ពាល់ជីមីនតែត្រូវជុងហ្គុកចាប់ដៃជាប់
«បេីមិនចង់ឲ្យយេីងប្រេីធម៍ក្ដៅជាមួយកុំយកដៃកខ្វក់ពួកឯងប៉ះគេ» ជុងហ្គុកចាប់ដៃអាចោរនោះចង់បាក់ប្រេីភ្នែកកំណាចសម្លឹងទៅ
«ពួកឯងចាំអីទៀតម៉េចក៏មិនឆាប់ចាត់ការវាទៅ»
«បានតេី~ មិញនេះយេីងគិតថាឲ្យលុយពួកឯងទៅដេីម្បីកុំឲ្យរឿងវែងឆ្ងាយតែឥឡូវឯងយកទុក្ខដាក់ខ្លួនទេ»
ពួកក្រុមចោរនោះក៏ទាញកាបិតចូលទៅតតាំងជាមួយជុងហ្គុកដៃទទេតែមានណាវាយចុះវាយឡេីងគ្មានឈ្នះជុងហ្គុកទេ ជុងហ្គុកវាយពួកកូនចោរនោះដេកដួលចុកឆ្អល់ គេក៏ញញឹមដេីរមករករាងតូច
...............
«ជុងហ្គុកប្រយ័ត្ន~~» សម្លេងស្រែកប្រាប់យ៉ាងឮរបស់ជីមីនធ្វេីឲ្យជុងហ្គុកឈប់គាំងមួយកន្លែងមួយរំពេចរាងតូចឃេីញកាំបិតចាក់ធ្លុះពីក្រោយដល់ពោះរបស់ជុងហ្គុក
រាងក្រាស់ចាប់ភ្លឹកយកក្ដោបដៃនឹងពោះមានឈាមហូរហេីយងាកក្រោយគឺជាអាមេចោរអ្នកចាក់
ជុងហ្គុកប្រមូលស្មារតីដកកាំបិតចេញហេីយនៅរក្សាមុខធម្មតាធ្វេីឲ្យមេចោរនោះភ័យចង់រាគនោម
រាងក្រាស់ក្នុងដៃមានកាំបិតហេីយគេដេីរទៅចាប់បោចសក់អាចោរនោះងេីយក្បាលឡេីងហេីយ
«ឆ្វាច់🩸🩸🩸 ឈាមបាច់ឆ្វាចចេញពីកអាមេចោរនឹងប្រលាក់ពេញមុខជុងហ្គុកមុននឹងខ្លួនគេត្រូវដួលចុះដែរព្រោះរបួសគេជ្រៅណាស់»
ឯពួកចោរផ្សេងទៀតឃេីញចឹងក៏នាំគ្នារត់ចែកជេីងគ្នាអស់
«ជុងហ្គុក~ »រាងតូចស្រែកអស់សម្លេងរត់មកត្រកងគេក្នុងទ្រូង
«បងមិនអាចមានរឿងអីទេ ហ៊ិកៗ~ កុំបំភ័យអូនអី ជុងហ្គុកដឹងខ្លួនឡេីង»
«..................»គ្មានការឆ្លេីយតបព្រោះរាងក្រាស់បានសន្លប់បាត់ស្មារតីទៅហេីយ
«ជុង~ បងកុំបិទភ្នែកអី មេីលមកអូនមក រឿងគ្រប់យ៉ាងគឺមកពីអូនទាំងអស់ ហ៊ិកៗ បងឆាប់បេីកភ្នែកមក»
«ជួយផង~ អ្នកណាក៏បានសូមជួយផង ហ៊ិកៗជុងហ្គុក~បងមិនត្រូវស្លាប់ទេកូនពួកយេីងមិនអាចគ្មានឪពុកទេ»
«ឆាប់បេីកភ្នែកឡេីងមេីលមកអូន អូនស្រឡាញ់បងជុងហ្គុក ហ៊ិកៗ...»
______skip_______
មន្ទីពេទ្យ
ដោយសារនៅទៅនោះមន្ទីរពេទ្យគ្មានឧបករណ៍គ្រប់គ្រាន់ជុងហ្គុកក៏ត្រូវបានបញ្ជូនមកមន្ទីរពេទ្យនៅទីក្រុងធំ
ពេលនេះគេកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេលជាង៣ម៉ោងទៅហេីយ
រាងតូចឈរនៅមុខបន្ទប់ជាមួយអាវសប្រឡាក់សុទ្ធតែឈាមគេឈរយកដៃខ្ទប់មាត់យំសម្លឹងទៅមុខបន្ទប់
«ជីមីន~»
«ថេ~ » រាងតូចឃេីញថេមកដល់គេក៏រត់ទៅឱប
«មិនអីទេណា» ថេយ៉ុងឱបរាងតូចនិយាយលួងលោម
«គេប្រាកដជាមិនអីទេមែនទេ ជុងហ្គុកពិតជាគ្មានរឿងអីកេីតឡេីងទេមែនទេថេ~»
«ត្រូវ~ គេច្បាស់ជាមិនអីទេ ឈប់យំទៅពេលនេះឯងកំពុងមានកូនណា» ថេក៏ដាក់ជីមីនឲ្យអង្គុយ
«រឿងទាំងអស់គឺមកពីយេីង បេីយេីងមិនរត់មកទីនេះក៏គ្មានរឿងចឹងកេីតឡេីងដែរ»
«កុំបន្ទោសខ្លួនអី អ្នកណាក៏មិនអាចស្មានដឹងថាមានរឿងបែបនេះកេីតឡេីងដែរ»
«តាមពិតយេីងមិនបានស្អប់គេទេថេ យេីងស្រឡាញ់គេហ៊ិកៗ»
«យេីងដឹង~»
«វាជាកំហុសរបស់យេីងថេ~ យេីងនាំទុក្ខឲ្យគេហ៊ិកៗ» ជីមីនអង្គុយយំលេីស្មាថេរហូតដល់ស្ងាត់លែងឮសម្លេង
«ជីមីន~ ជីមីន» ថេយ៉ុងហៅនៅពេលរាងតូចយំរហូតដល់សន្លប់នៅលេីស្មាគេ
«គ្រូពេទ្យ~ គ្រូពេទ្យ» ថេយ៉ុងស្រែកហៅគ្រូពេទ្យឲ្យមកមេីលជីមីន
រាងតូចក៏ត្រូវដាក់ឲ្យសម្រាកក្នុងបន្ទប់អ្នកជំងឺឯថេយ៉ុងវិញនៅចាំស្ដាប់លទ្ធផលវះកាត់របស់ជុងហ្គុក
ថេយ៉ុងឈរនៅមុខបន្ទប់ប្រហែលជិត១ម៉ោងទៀតទេីបឃេីញលោកគ្រូពេទ្យចេញមក
«លោកគ្រូពេទ្យគេយ៉ាងម៉េចហេីយ» គ្រាន់តែឃេីញគ្រូពេទ្យចេញមកភ្លាមថេប្រញ៉ាប់សួរពីស្ថានភាពរបស់ជុងហ្គុកបេីសិនជាគេកេីតអីនោះតេីជីមីននិងកូននឹងទៅជាយ៉ាងណា
ឮថេសួរសំណួរនេះគ្រូពេទ្យក៏ក្រវីក្បាល
«អ្នកជំងឺបាត់បង់ឈាមច្រេីនណាស់បេីសិនជារកឈាមមកបញ្ចូលមិនទាន់ទេគេនឹងត្រូវស្លាប់»

«..........» ថេយ៉ុង

ជិតចប់ហៃ
Admin: mo🦋

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now