Part24: ការសម្រេចចិត្ត

1.9K 143 3
                                    

ថ្ងៃនេះផ្ទៃមេឃគ្មានពពកពណ៍ខៀវថ្លាដូចជាផ្ទៃសមុទ្រ ខ្យល់បក់ល្វេីយៗធ្វេីឲ្យវំាងននពណ៍សក្បុសក្នុងបន្ទប់មួយបក់រវិចៗទៅតាមកម្លាំងនៃជំនោរសមុទ្រ

នៅលេីគ្រែដំណេកក្នុងបន្ទប់ហ៊ុមពទ័្ធដោយកញ្ចក់ភ្លឺរលោងឆ្លុះបញ្ចាំងឲ្យឃេីញទេសភាពនៃរលកសមុទ្រនិងឆ្នេរសមុទ្រយ៉ាងច្បាស់ភ្នែក

ក្រឡែកមេីលមនុស្សពីរនាក់ដែលកំពុងគេងឱបគ្នាយ៉ាងស្អិតរមួតនៅលេីគ្រែ រាងកាយអាក្រាតមានតែភួយគ្របត្រឹមចង្កេះ
រាងក្រាស់ភ្ញាក់មុន មុខចាប់ញញឹមឡេីងពេលនឹកឃេីញដល់រឿងយប់មិញ Jimin តាមចិត្តគេគ្រប់យ៉ាងទោះដឹងថាគេល្មោមប៉ុណ្ណា អាចនិយាយថាគេពិតជាមានក្ដីសុខខ្លាំងណាស់តាំងពីស្គាល់រាងតូចមក ទោះបទពិសោធន៍ធ្លាប់ឆ្លងកាត់ស្រីច្រេីនរាប់មិនអស់ក៏ដោយ ប៉ុន្តែចំពោះមនុស្សម្នាក់ដែលនៅក្នុងរង្វង់ដៃគេពេលនេះទេីបជាក្ដីសុខគេពិតប្រាកដ

«បងស្រឡាញ់អូន អូនជាមនុស្សរបស់បងហេីយ» jk

«សឺត~~អនាគតប្រពន្ធបង Joen Jimin» jkឱន
មុខទៅថេីបថ្ពាល់រាងតូចស្រង់ក្លិនក្រអូបយ៉ាងពេញចិត្តតែធ្វេីឲ្យអ្នកដែលកំពុងគេងស្កប់ស្កល់បេីកភ្នែកឡេីងព្រោះតែមានអ្នករំខាន

«jk~~...» រាងតូចបេីបភ្នែកឡេីងទាំងទឹកមុខអស់កម្លាំង និងនៅងងុយ

«morning អូនសម្លាញ់~» jkនិយាយរួចថេីបរាងតូចមួយខ្សឺតទៀតធ្វេីឲ្យរាងតូចមុខក្រហមឡេីង នឹកឃេីញដល់រឿងយប់មិញគេចង់តែជ្រែកខ្លួនឲ្យបាត់ទេ
«អូនអៀនមែនទេ» jk

«អត់ទេ » រាងតូចឆ្លេីយទាំងមុខក្រហម ឱនមុខចុះ

«បេីអត់ម៉េចក៏មិនមេីលមុខបង ហាស~» រាងក្រាស់
នៅទទូចសួរទោះដឹងច្បាស់ថាJiminពូកែអៀន

«Jung~ បានហេីយកុំធ្វេីបាបអូនអី បងដឹងហេីយថាអូនអៀននៅមកសួរទៀត» រាងតូចឆ្លេីយទាំងក្រឺតខ្នាញ់នឹងJungkook ណាស់

«គួរឲ្យស្រឡាញ់ណាស់យេីងនឹង~» រាងសង្ហាយកដៃទៅទាញថ្ពាល់Jm មួយចំហៀង

«អូយ~ jung អូនឈឺ ស្រឡាញ់គេតែមិនចេះថ្នម
គេសោះ» Jmយកដៃអង្អែលថ្ពាល់ខ្លួនឯង ធ្វេីមុខងក់ងរ
«សាច់អីទៅ ប៉ះបន្តិចក៏ក្រហមយ៉ាងនេះ ឈឺឬក៏អត់នេះបងសុំទោស តែមកពីស្រឡាញ់ទេីបបងចូលចិត្តញោះអូនបែបនេះ កុំខឹងអីណា~» Jungkook ចូលទៅឱបគេក្នុងរង្វង់ដៃ ឯរាងតូចក៏សំងំក្នុងទ្រូងកក់ក្ដៅរបស់jk ហេីយភ្នែកចាប់ផ្ដេីមទន់ម្ដងបន្តិចៗ

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now