♣️ Episode 31 ♣️ កូនបំណុល

Depuis le début
                                    

ពេលមកដល់ នាយបើកទូទឹកកកហើយយកទឹកមកចាក់ផឹកដើម្បីពន្លត់ភ្លើងនិងបណ្តេញភាពក្តៅក្រហាយទាំឡាយចោលឲអស់     តែនៅសុខៗមុខមាត់ស្លេកស្លាំងនិងកែវភ្នែកស្រទន់ដិតដាមដោយដំណក់ទឹកភ្នែករបស់មេធាវី Kim Taegyung ក៏បង្ហាញខ្លួនឡើងសារជាថ្មីម្តងទៀត ធ្វើឲនាយតប់ប្រមល់កាន់តែខ្លាំងជាងមុន    

ផាំង !!    

ម៉ាហ្វៀចិត្តឆេវឆាវ អុកកែវលើតុមួយទំហឹង ទៅតាមអារម្មណ៍ម៉ួរម៉ៅរបស់នាយ។   លើកទីមួយហើយដែលមេធាវីតូចច្រឡឹងចូលមកគ្រប់គ្រងក្នុងខួរក្បាលរបស់នាយបានដូចច្នេះ     សំលេងអង្វរកសុំក្តីមេត្តារបស់គេនៅតែឮរងំក្បែរៗត្រជៀក ទើបនាយនៅមិនសុខហើយចេះតែមានអារម្មណ៍ដឹងខុស
     «ព្រះអើយ! ឈប់គិតពីគេទៅ Jeon Jungkook!» នាយញីសក់ខ្លួនឯងហើយដកដង្ហើមធំម្តងទៀតលើកនេះមិនដឹងជាលើកទីប៉ុន្មានហើយទេ ចំណែកមេដៃក៏ឆ្លៀតឈ្លីក្បាលតិចដើម្បីកាត់បន្ថយអារម្មណ៍តានតឹង    
តែភ្លាមៗនោះ សំលេងស្រួចស្រេសដែលនាយស្គាល់ច្បាស់គ្មានថ្ងៃភ្លេចស្រាប់តែបន្លឺឡើងពីក្រោយខ្នង៖
     «បងប្រុស មានរឿងអី?»
Jimin ដើរចូលមកក្នុងផ្ទះបាយហើយសួរអ្នកជាបង ទឹកមុខពោរពេញដោយក្តីបារម្មណ៍ ព្រោះយូរហើយមិនដែលឃើញ Jungkook មកអង្គុយពិបាកចិត្តអីដល់ថ្នាក់នេះទេ     ចំណែកឯម៉ាហ្វៀកំលោះ ឮប្អូនសួរចឹងហើយក៏រហ័សបែរក្រោយតបភ្ជាប់ដោយស្នាមញញឹមតិចតួច៖
     «គ្មានអីទេ បងគ្រាន់តែគេងមិនលក់»
Jungkook ប្រឹងសំដែងទឹកមុខធម្មតាដើម្បីកុំឲរាងតូចដែលជាប្អូនជើងល្អរបស់គេមានការសង្ស័យ ហើយប្រញាប់ប្តូរប្រធានបទ៖
     «ថ្មើរណេះទៅហើយ ឯងមិនទាន់ចូលគេងទៀតហ្អេស?»
     «ហុឹម! មកពីខ្ញុំស្អកកពេក ទើបចុះមករកទឹកញុំា» និយាយបណ្តើរ Jimin បើកទូទឹកកកហើយយកទឹកខ្ញីត្រជាក់ៗ មកចាក់ដាក់កែវបណ្តើរ ហើយហុចតែខ្ញីមួយកែវនោះឲទៅបងរបស់គេ
ម៉ាហ្វៀកំលោះជ្រួញចិញ្ចើមសួរ៖
     «ស្អីហ្នឹង?»
     «គឺតែខ្ញី ញុំាវាទៅនឹងបានជួយឲបងប្រុសត្រជាក់ចិត្តខ្លះ»
     «ហុឹម បងអរគុណ!»
Jungkook ទទួលយកទឹកពីប្អូន បន្ទាប់មកផឹកវាអស់កន្លះកែវទើបដាក់ចុះវិញ។   Jimin ញញឹមបន្តិចរួចឆ្លៀតឱកាសមួយនេះនិយាយចូលសាច់ការតែម្តង៖
     «មិនអីទេ។   បង Kook ខ្ញុំចង់និយាយជាមួយបងរឿងបង Tae»
«បង Tae? ឯងទៅស្គាល់គេបានប៉ុន្មានថ្ងៃហើយទើបហៅគេស្និតស្នាលយ៉ាងនេះ?»
ម៉ាហ្វៀកំលោះសួរទៅកាន់ប្អូនដោយទឹកមុខភ្ញាក់ផ្អើលរួមជាមួយនិងការមិនពេញចិត្ត។
បាន Jimin លើកយករឿងនេះមកនិយាយជាមួយនាយមុនគឺល្អហើយ មិនបាច់ឲនាយទៅសួរនាំគេមុននាំតែនិយាយស្តាប់គ្នាមិនចូល     ហើយកាលដែលនាយមិនពេញចិត្តនេះ មិនមែនដោយសារ Jimin ហៅមេធាវីតូចថាបងនោះទេ តែនាយមិនពេញចិត្តព្រោះ មិនដឹងថាមេធាវី Kim Taehyung បានប្រើល្បិចអ្វីខ្លះទើបធ្វើឲ Jimin ស្រលាញ់និងទុកចិត្តគេខ្លាំងដល់ថ្នាក់នេះ។
ឯ Jimin ដកដង្ហើមធំបន្តិច ព្រោះយល់ពីអត្ថន័យនៃសំណួររបស់បងប្រុសខ្លួនច្បាស់ ទើបតបទៅវិញដោយទឹកមុខមុឺងម៉ាត់៖
«បងប្រុសខ្ញុំមិនចង់លូកដៃចូលក្នុងរឿងរ៉ាវជីវិតរបស់បងនោះទេហើយក៏មិនចាំបាច់សួរថាខ្ញុំស្គាល់បង Tae តាំងពីពេលណានិងដោយរបៀបណាដែរ តែបងត្រូវដឹងគាត់ប្រៀបដូចជាសាច់ញាតិរបស់ខ្ញុំម្នាក់ចឹង ដូចច្នេះ ខ្ញុំស្នើរសុំឲបង ឈប់ធ្វើបាបរាងកាយនិងផ្លូវចិត្តរបស់គាត់ទៀតទៅ»
Jimin និយាយចប់ ម៉ាហ្វៀកំលោះស្រែកតបពឹប៖
«មិនបាន គេជាកូនបំណុលរបស់បង គ្មានប្រាក់សងត្រូវតែយកខ្លួនបង់ជំនួស វាជាច្បាប់ទូទៅរបស់អ្នកនៅទីនេះ ឯងគួរតែយល់!!»
«តែគាត់ជាមនុស្ស មិនមែនជាសត្វឬវត្ថុ»
«ត្រូវ ហើយបងក៏មិនបានចិត្តអាក្រក់រហូតដល់ចាត់ទុកគេជាសត្វ ឬវត្ថុដែរ»
«តែបងពុំទាន់ដឹងខ្លួនទេថាបងកំពុងតែធ្វើវាហើយ!»
«Jimin!!»
ម៉ាហ្វៀកំលោះហៅឈ្មោះប្អូនប្រកបដោយសំលេងរឹងមាំ បង្ហាញប្រាប់រាងតូចឲបានដឹងថានាយមិនពេញចិត្តរាល់អ្វីដែលគេបាននិយាយ។
     Jungkook បែរខ្នងទៅឈរជ្រែកហោប៉ៅ ហើយសម្លឹងមើលទេសភាពខ្មៅងងឹតតាមរយៈកញ្ចក់លាតសន្ធឹង រួចនិយាយទៅកាន់ប្អូនទាំងបែរខ្នងដាក់គេ៖
     «បងថា យល់ល្អឯងផ្តាច់ការទាក់ទងជាមួយគេភ្លាមទៅ មុនពេលដែលគេប្រើល្បិចមាយាពង្វក់ឯងច្រើនជាងនេះ»
«គាត់មិនបានមាយា! បង Tae ជាមនុស្សល្អ ខ្ញុំមិនយល់សោះថាហេតុអីបានជាបងស្អប់គាត់ទាំងដែលគាត់គ្មានកំហុស»

     'គ្មានកំហុសចឹងហ្អេស? កំហុសរបស់គេគឺទៅមាយាដាក់ប្រុសផ្សេងឲបងឃើញហ្នឹងហើយ' នេះជាអ្វីដែល Jungkook ចង់តបទៅ Jimin តែនាយបែរជាមិនមាត់ សុខចិត្តនៅស្ងៀមស្ងាត់ ដើម្បីទុកឲប្អូននិយាយបន្ត៖
«បងប្រុសដឹងទេ គាត់សូទ្រាំបែបនេះក៏ព្រោះតែគាត់នៅមានអារម្មណ៍ល្អៗចំពោះបង តែបើថ្ងៃណាមួយបងធ្វើឲគាត់អស់ចិត្ត អ្វីៗគ្រប់យ៉ាងដឹងតែបញ្ចប់ហើយ»
«Jimin ឆាប់ឡើងទៅសម្រាកទៅ បងមិនចង់ប្រកែកជាមួយឯងដោយសារតែរឿងគ្មានប្រយោជន៍អស់ទាំងនេះទេ» Jungkook មិនតបនឹងសម្តីរបស់ Jimin តែបែរជាក្រវីក្បាលហើយប្រញាប់ដេញឲគេឡើងទៅបន្ទប់វិញ មុនពេលដែលនាយអស់ការអត់ធ្មត់ហើយជ្រុលស្រែកដាក់គេខ្លាំងជាងនេះ។
     «តាមចិត្តបងប្រុស!»
ឯ Jimin ក៏ព្រមបញ្ឈប់ការសន្ទនាដោយសារមិនចង់ឲបងប្រុសខឹងនឹងខ្លួនច្រើនជាងនេះដូចគ្នា ទើបត្រឡប់ទៅបន្ទប់វិញ តែក៏ឆ្លៀតងាកមកថែមល្បើយឲបងប្រុសក្តៅចិត្តទាល់តែបាន៖
     «អ៊រភ្លេច! អ្នកដែលបានសាងបាបកម្ម តែងតែនៅមិនសុខចឹងហើយ ដូចច្នេះបងប្រុសកុំគិតច្រើនអី ឆាប់ឡើងទៅសម្រាកទៅ រាត្រីសួស្តី មនុស្សចិត្តខ្មៅ!» Jimin ថាហើយក៏ឡើងទៅបាត់ទាំងញញឹម។
     នាយម៉ាហ្វៀវិញ ខួរក្បាលរបស់គេគឺផ្តោតទៅលើពាក្យថា 'អារម្មណ៍ល្អៗ' ដែល Jimin ទើបតែប្រាប់អម្បាញ់មិញ៖
     «មានអារម្មណ៍ល្អៗចំពោះខ្ញុំចឹងឬ?»
ម៉ាហ្វៀកំលោះបន្លឺឡើងដោយស្នាមញញឹមចុងមាត់ ហាក់បីដូចជាគ្មានជំនឿលើវាអីបន្តិច។  
មួយផ្នែកតូចរបស់នាយរំភើប ប៉ុន្តែដូចដែលឃើញស្រាប់ ទោះបីជាបានដឹងហើយ ឭហើយថាមេធាវីតូចកំពុងមានចិត្តលើនាយ ក៏នាយនៅតែខំប្រឹងកុហក់ខ្លួនឯងថានាយមិនបានចាប់អារម្មណ៍លើគេដែលមាននាមត្រឹមជាកូនបំណុលនិងជាមនុស្សកំដរមួយពេលៗរបស់នាយនោះទេ។   ម៉្យាងទៀត Jungkook គិតរួចហើយថា ថ្ងៃស្អែកនេះ នាយនឹងទៅពិសោធន៍ឲដឹងច្បាស់ថាគេស្រលាញ់នាយពិត ឬក៏អត់។

រងចាំភាគបន្ត...

ប្រុសកំណាន់ម៉ាហ្វៀរOù les histoires vivent. Découvrez maintenant