♣️ Episode 19 ♣️ ច្របាច់កខ្ញុំមក សម្លាប់ខ្ញុំឲស្លាប់ទៅ Jungkook!

5.1K 297 18
                                    

~ ~

ឌឹប*...

     រាងកាយទន់ល្អូករបស់ Tae ត្រូវម៉ាហ្វៀរឈាមត្រជាក់ Jeon Jungkook បោះទៅលើពូកតាមកម្លាំងជាមនុស្សប្រុសរបស់គេដោយគ្មានចិត្តស្តាយស្រណោះអ្នកដែលខ្លួនធ្លាប់ធ្វើឲឈឺចាប់រាប់មិនអស់មកហើយទាល់តែសោះ។
     រីឯមេធាវីតូចដែលត្រូវបានគេធ្វើបាបយ៉ាងទម្ងន់ ប្រឹងក្រោកឡើងទាំងរំកិលខ្លួនថយក្រោយរហូតខ្នងទល់នឹងក្បាលគ្រែ។ ទោះគេខំគេចទៅទីណា ក៏មុខសង្ហារតែចិត្តជាខ្លា Jeon Jungkook ម្នាក់នេះ នឹងនៅតែតាមឆាឆៅជីវិតគេឲទាល់តែបានដែរ។ ហើយគេក៏មិនអាចដៅពីជម្រៅចិត្តរបស់ Jeon Jungkook បានដែរថានាយនឹងអាចធ្វើអ្វីដាក់គេខ្លះ ព្រោះក្នុងខណៈពេលនេះគេប្រៀបដូចជាកូនក្តាន់ដែលកំពុងស្ថិតនៅក្នុងកណ្តាប់ដៃរបស់ព្រានកំណាច រៀបនឹងត្រូវលេបត្របាក់រាងកាយទាំងមូលនៅមិនប៉ុន្មាននាទីខាងមុខនេះ។

     រង្វង់ភ្នែកមូលក្រឡង់របស់មេធាវី Kim Taehyung ចាប់ផ្តើមស្ទាបស្ទង់មើលផ្ទៃបន្ទប់ទាំងមូលដែលគេមិនចាំទេថាធ្លាប់មកទីនេះ ឬ ក៏អត់ ព្រោះអ្វីៗវាប្លែកជាងផ្ទះទាំងពីរដែល Jeon Jungkook បាននាំគេទៅឆ្ងាយណាស់។ ម្យ៉ាងទៀត បើគេស្តាប់មិនច្ឡំទេ មុននេះគេបាលឮសំលេងទឹករលកដែលបក់បោកមកឥឈប់ឈរទៀតផង។ បើស្មានមិនខុស ទីនេះប្រាកដជាផ្ទះលំហែមួយខ្នងទៀតរបស់ Jeon Jungkook...ឬមួយទីនេះជានរកថ្មីសម្រាប់គេ?... នៅពេលដែលសំណួរទាំងអស់បង្ហាញខ្លួននៅក្នុងខួរក្បាល គេបែរជាមានអារម្មណ៍ក្តុកក្តួល ព្រោះគេចាប់ផ្តើមទន់ខ្សោយ ហត់នឿយនិងចុះចាញ់ម្តងបន្តិចៗហើយ...
     នាយម៉ាហ្វៀរ បោះជំហ៊ានមួយៗ ឆ្ពោះទៅកាន់មេធាវីតូចនៅលើពូកដែលកំពុងសម្លឹងមើលមកគេដោយរង្វង់ភ្នែកមូលក្រឡង់ដិតដាមដោយដំណក់ទឹកថ្លា៖
« ក្មេងក្បាលរឹងដូចជាឯង ទោះត្រូវឈឺសាច់កម្រិតណា ក៏នៅតែមិនចេះចាំដែរ! » Jungkook បន្លឺឡើងដោយជើងទាំងទ្វេរចេះតែធ្វើចលនា ស្របពេលដែលដៃធំក្រាស់ ចាប់ទាញខ្សែរក្រវ៉ាត់របស់ខ្លួនហើយក្រវែងវាចោលទៅលើដី មុននឹងបន្តចាត់ការអ៊ាវរបស់គេរហូតល្វែងខាងលើប្រែរជាទទេស្អាត។   ពាក្យពេចនិងសម្តីសម្តៅលេបខាយរបស់នាយម៉ាហ្វៀរអម្បាញ់មិញនេះ បែរជាធ្វើឲមេធាវីតូចប្រែជាខឹងឡើងមួយរំពេច។
     Jeon Jungkook ពិតជាមនុស្សឃោរឃៅរ ឈាមត្រជាក់មិនខុសពីគេនិយាយមែន។   តើមេធាវីតូច គួរធ្វើបែបណាទើបអាចគេចចេញពីនរកដែលបង្កឡើងដោយប្រុសចិត្តខ្មៅម្នាក់នេះបាន?...
Tae ស្រែកទៅគេ ទាំងកំហឹងនឹងទឹកភ្នែកជោគថ្ពាល់។   Tae ចាប់ស្រែកទៅគេទាំងកំហឹងលាយលំដោយទឹកភ្នែកជោគថ្ពាល់៖
« លោកជាមនុស្សឈាមត្រជាក់ លោកជាបិសាច អាមនុស្សចិត្តអាក្រក់! »

ប្រុសកំណាន់ម៉ាហ្វៀរWhere stories live. Discover now