♣️ Episode 30 ♣️ សំណើរជាជំនួយ

3K 255 6
                                    



     បន្ទាប់ពី Tae លួចទាញទូរស័ព្ទហើយចេះតែរ៉ាវរកចុចលេខដើម្បីសុំជំនួយ ភ្លាមៗនោះស្រាប់តែទូរស័ព្ទត្រូវរអិលធ្លាក់ចុះពីសាឡុង គេមិនអាចលូកដៃទាញយកវាបាន ទើបទុកឲវាដំណើរការចោលនៅលើកម្រាលព្រុំនោះ៖
     «យ៉ាងមិច? មិញនេះឃើញប្រកែកសឹងតែដាច់ខ្យល់ ឥឡូវស្ងាត់មាត់ហើយហ្អេស?»
នាយម៉ាហ្វៀរតាំងមុខមាំសម្លុតមេធាវីតូច ដែលគេចាប់ផ្តើមញ័រខ្លួន បេះដូងក៏ចាប់លោតញាប់ដូចម៉ាសុីនដេរ។   ទាំងភ័យ ទាំងខ្លាច កូនគេនៅតូចខ្លាំងណាស់ គេធ្លាប់សន្យានឹងខ្លួនឯងហើយថាមិនឲមានរឿងអីកើតឡើងចំពោះដំណក់ឈាមមួយថ្លុកនេះទេ ខ្លួនតូចព្យាយាមតតាំងនិងរើបម្រាស់ចំពោះការចាប់បង្ខិតបង្ខំពីម៉ាហ្វៀរកំណាច តែទោះជាយ៉ាងណាក៏គ្មានបានផល ព្រោះគេរឹតតែគេចនាយរឹតតែបន្ថែមសម្ពាធ។ ទម្ងន់ដែលនាយកំពុងសង្កត់មកលើរាងកាយរបស់គេនិងការឈឺចាប់ដែលបន្សល់ទុកមុននេះ ជាហេតុធ្វើឲកម្លាំងគេចុះខ្សោយព្រមទាំងល្វើយ,   ត្របកភ្នែកដែលទាំងហើម ទាំងក្រហម ចាប់ទន់បន្តិចម្តងៗ រហូតពិភពលោកទាំងមូលរបស់ មេធាវី Kim Taehyung ត្រូវសា្វគមន៍ដោយភាពងងឹតស្លុប ចំណែកសោតវិញ្ញាណក៏លែងទទួលដឹងឮអ្វីទាំងអស់។
...skip*

          ថ្ងៃថ្មី ~ ~

     ទឺត ! ទឺត!  
សំលេងម៉ាសុីនដែលកំពុងបង្ហាញឲឃើញនៅចង្វាក់បេះដូងរបស់រាងស្តើង កំពុងលោតទឺតទឺតនិងចេះតែបន្តដំណើរការទៅមុខជារឿយៗ រហូតវាក្លាយជាកណ្តឹងក្តក់ហៅវិញ្ញាណរបស់អ្នកដែលកំពុងតែគេងសន្លប់មុននេះ ឲស្រាប់តែភ្ញាក់ដឹងខ្លួនឡើង    
Tae បើកភ្នែកប្រឹមៗ គេមើលមិនឃើញអ្វីទាំងអស់ក្នុងពេលនេះគ្រប់យ៉ាងគឺស្រពិចស្រពិល ឯដៃក៏ព្យាយាមស្រវាដកបំពង់ខ្យល់អុកសុីសែនចេញពីផ្ទៃមុខទាំងលើខ្នងដៃនៅភ្ជាប់ដោយម្ជុលផ្ទោកសេរ៉ូមនៅឡើយ។   ក្រោយពីរងចាំឲខ្លួនឯងរង្ងាប់អារម្មណ៍អស់មួយសន្ទុះ Tae បើកភ្នែកឡើងវិញម្តងទៀត ទើបអ្វីៗគ្រប់យ៉ាងគឺច្បាស់ដូចថ្ងៃ     គេព្យាយាមចងចាំថាតើមានរឿងអី្វកើតឡើងក្រោយពេលដែលគេបានសន្លប់បាត់បង់ស្មារតី      តើរវាង Jimin និង Yoongi ម្នាក់ណាដែលយកគេមកមន្ទីរពេទ្យ?      ឬមួយ អ្នកដែលនាំគេមក ជានាយម៉ាហ្វៀរផ្ទាល់?     តែទោះជាយ៉ាងណាក៏ Tae មិនបានទៅចាប់អារម្មណ៍ខ្វល់ខ្វាយរឿងនោះប៉ុន្មានដែរ ព្រោះអ្វីដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីគេនោះគឺ 'កូន' ។
     កដៃល្អិតដែលស្នាមចាស់មិនទាន់រលុបបាត់ផងពេលនេះស្នាមថ្មីក៏បង្ហាញឡើងឲឃើញយ៉ាងច្បាស់បានលូកទៅក្តោបពោះ     ភាពភ័យខ្លាចក៏ចាប់ផ្តើមមកលងបន្លាចគេសារជាថ្មី ទើបក្នុងចិត្តខំបួងសួង សូមកុំឲមានរឿងអាក្រក់ៗកើតឡើងចំពោះកូនរបស់គេ ព្រោះបើពុំនោះទេ គេនឹងមិនអាចអត់ទោសឲខ្លួនឯងបានឡើយ។    

ប្រុសកំណាន់ម៉ាហ្វៀរWhere stories live. Discover now