♣️ Episode 31 ♣️ កូនបំណុល

3.4K 262 14
                                    


ពេលយប់,
ភូមិគ្រិះ Jeon

រាត្រីយប់យន់ ផ្ទៃមេឃប្រែជាស្រអាប់ ក្នុងពេលដែលព្រះអាទិត្យបានជំនួសដោយប្រច័ន្ទមូលក្រឡង់ ថ្មើរណេះ, ក្នុងភូមិគ្រិះស្កឹមស្កៃនៃត្រកូល Jeon មានសភាពស្ងាត់ច្រងំ នោះក៏ដោយសារតែមនុស្សម្នានាំគ្នាចូលបន្ទប់សម្រាករៀងៗខ្លួនអស់ទៅហើយ នៅឡើយតែម៉ាហ្វៀកំលោះដែលគេងបម្រាស់ខ្លួនចុះឡើង បែរខ្នងទៅវិញទៅមក ព្រោះតែគេងមិនលក់។
ឲតែបិទភ្នែកកាលណា រូបភាពមិត្តជិតស្និតរបស់នាយបីរាងស្តើងដែលជាមនុស្សនាយហួងហែងដោយមិនដឹងខ្លួនចេញពីផ្ទះកាលពីម្សិលម្ងៃ ធ្វើឲនាយខឹង ក្នុងខ្លួនឡើងក្តៅក្រហល់ក្រហាយប្រៀបដូចជាត្រូវគេយកសាំងមកដុតបន្ថែមពីលើភ្លើងដែលកំពុងតែឆេះរោលរៀលយ៉ាងចឹង។
Jungkook បែរមកគេងត្រង់ខ្លួនវិញហើយដាក់ដៃគងថ្ងាស រួចសញ្ចឹងគិត៖ តើរឿងដែលខ្លួនធ្វើកាលពីយប់ម្សិល វាលើសលប់ពេកឫ? ហេតុអីបានជា Kim Taehyung ទៅជាទន់ខ្សោយដល់ថ្នាក់សន្លប់ បើគ្រាន់តែប្រើកម្លាំងបន្តិចបន្តួចសោះ រាល់ដងខ្លួនធ្វើលើសហ្នឹងផង ហេតុអីមិនឃើញថាគេកើតអី?     នៅមានទៀត នាយចាំបានថានាយធ្លាប់និយាយប្រាប់ Yoongi ពីរឿងរវាងនាយនិងមេធាវី Kim Taehyung តែនាយមិនចាំទេថានាយធ្លាប់ណែនាំមេធាវីតូចឲគេឃើញមុខ ហើយចុះហេតុអីបានជាពួកគេស្គាល់គ្នា? មិនត្រឹមតែស្គាល់ធម្មតាឡើយ មើលទៅដូចជាស្និតស្នាលខ្លាំងណាស់     នាយបានទៅតាមសួរនាំពួកគេដល់មន្ទីរពេទ្យដែរ តែមិនទាន់បានជីកកកាយឲដឹងរឿងផង ប្អូនជីដូនមួយរបស់នាយក៏ស្រាប់តែបង្ហាញខ្លួនឡើងមកកាត់ចង្វាក់រវាងនាយហើយនឹង Yoongi ចុងក្រោយ Jungkook មានតែបង្ខំចិត្តបញ្ឈប់គ្រប់យ៉ាងហើយត្រឡប់មកផ្ទះវិញបង្កប់ដោយមន្ទិលនិងការសង្ស័យជាច្រើន ត្រឹម Yoongi ទៅស្គាល់មេធាវីតូច Jungkook មិនសូវភ្ញាក់ផ្អើលទេព្រោះ Yoongi ធ្លាប់ដឹងខ្លះៗហើយពីនាយ តែអ្វីដែលធ្វើឲ Jungkook ភ្ញាក់ផ្អើលនោះគឺប្អូនរបស់នាយ មិនដឹងថា Jimin ទៅស្គាល់ Kim Taehyung តាំងពីពេលណា ហើយពួកគេមកស្និតស្នាលនឹងគ្នាបានដោយរៀបណានោះទេ.... សំណួរដែលរកមិនទាន់ឃើញចម្លើយទាំងអស់នេះ វាចេះតែផុសឡើងជាបន្តបន្ទាប់មកក្រឡុកក្រឆាធ្វើឲនាយឈឺក្បាលខ្ទោកៗ ស្ទើរតែបែកខ្ញែកចេញពីគ្នាទៅហើយ។
     Jungkook ដកដង្ហើមធំរួចប្រែខ្លួនទៅម្ខាងទៀតមុននឹងបិទភ្នែកសំងំគេង សង្ឃឹមថាខ្លួនគេផ្ទាល់នឹងឈប់គិតរឿងទាំងអស់នេះ     បិទភ្នែកមិនទាន់បានលើសពីមួយនាទីផង នាយក៏ស្រាប់តែបើកភ្នែកឡើងមកវិញហើយឱទានខ្លាំង៖
     «ចង្រៃយ៍!»
Jungkook ស្ទុះក្រោកអង្គុយលើគ្រែហើយលើកដៃច្រូកសក់ទៅក្រោយទាំងកម្រោល៖
     «នេះយើងចេះមកយកពេលគិតរឿងអត់ប្រយោជន៍ដោយសារគេតាំងពីអង្កាល់?!»
នាយស្តីបន្ទោសខ្លួនឯងព្រោះតែខឹងចិត្តដែលចេះតែគិតពីរាងស្តើងឥតឈប់ឈរ ហើយក៏ខឹងនឹងម្ចាស់ដើមហេតុដែលចាប់ផ្តើមមករំខានខួរក្បាលរបស់នាយនិងធ្វើឲនាយមិនបានដេកពួន។
     Jungkook សម្លឹងមើលនាឡិការតូចមួយនៅលើតុ ដែលពេលនេះទ្រនិចរបស់វាចង្អុលហួសម៉ោង12ជិតចូលម៉ោង1យប់ទៅហើយ នាយយកអ៊ាវក្រៅមកពាក់ហើយសម្រាច់ចិត្តបើកទ្វារចុះទៅជាន់ខាងក្រោមសំដៅទៅផ្ទះបាយ។

ប្រុសកំណាន់ម៉ាហ្វៀរWhere stories live. Discover now