♣️ Episode 16 ♣️

4.7K 272 14
                                    


តុកៗ...តុកៗ!

Farn ព្រួសខ្យល់ដង្ហើមមួយឃូ ព្រោះតែធុញនឹងគោះទ្វារអ្នកប្រុសតូចរូបស្រស់របស់នាង មិនដឹងជាអស់ប៉ុន្មានដងទៅហើយទេ។ ទាំងគោះ ទាំងស្រែក ទាំងជំទាលស្ទើរតែរង្គើផែនដី ចុងក្រោយក៏នៅតែមិនបានផល។
« ហ៉ើយ~ ហត់ចិត្តណាស់នាង Ming អើយ៎! » Fan ហុចថាស់បាយឲទៅ Ming ជាអ្នកបម្រើម្នាក់ទៀត ដែលទើបតែមកដល់មិញនេះ។
« នែFarn! បើអ្នកប្រុសតូចមិនឆ្លើយតបហើយមិចក៏មិនបើកទ្វារចូលតែម្តងទៅ?... ឯងនេះកើតមកយកតែល្ងង់មកតាម!! » Ming ស្តីបន្ទោសឲមិត្តរួមការងារទាំងហួសចិត្ត។

ចុងក្រោយនាងតូចទាំងពីរ ក៏សម្រាច់ចិត្តបើកទ្វារចូលទៅក្នុងបន្ទប់អ្នកប្រុសរបស់ពួកគេ។ បើអូសបន្លាយពេលយូរជាងនេះខ្លាចថា Jimin ត្រូវខកខានការណាត់ជាមួុយដៃគូរការងារ.របស់គេ។
« អ្នកប្រុសតូច~ » Farn អង្រួនស្មាអ្នកប្រុសរបស់នាងថ្នមៗ ចំណែក Ming រវល់តែរៀបចំដាក់ថាសអាហារនៅលើតុ។
« ថ្ងៃរះហើយអ្នកប្រុសឆាប់ភ្ញាក់ឡើង ~ »
« អុឹម~...» បន្ទាប់ពីត្រូវ Farn ព្យាយាមដាស់ឲភ្ញាក់ហើយ ត្របកភ្នែករបស់ Jimin ក៏ចាប់ផ្តើមកម្រើក។ ដារ៉ាតូចបើកភ្នែកសន្សឹមៗ ទាំងខំប្រឹងអូសរាងកាយទន់ល្អូករបស់ខ្លួនឲឃ្លាតចេញពីសាច់ពូកទន់ល្មើយ
« ខ្ញុំ...ឈឺក្បាលណាស់! » Jimin ឈ្លីសៀតផ្កាខ្លួនឯងថ្នមៗ ព្រោះនៅវិលមុខដោយសារតែជាតិសុរាដែលបន្សល់ទុកកាល់ពីយប់ម្សិលមិនទាន់សាបអស់នៅឡើយ។
« អ្នកប្រុសញុំាបបរក្តៅៗសិនទៅ ដើម្បីឲបានស្រួលខ្លួន »
Farn ជួយគ្រាហ៍ Jimin ឲអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ មុននឹងទទួលយកបបរពីដៃរបស់ Ming មកបញ្ចុកអ្នកប្រុសតូចរបស់នាង។ ក្រសែរភ្នែកច្រឡឺមសែនកំហូចរបស់ Ming និង Farn មិនបានសម្លឹងមើលទៅណាឆ្ងាយក្រៅពីបរិវេណកញ្ចឹង.ក និងឆ្អឹងដងកាំបិទរបស់អ្នកប្រុសតូចពួកគេ ដែលកំពុងតែលាតត្រដាងឲឃើញនៅស្នាមបោះត្រាក្រហមឆ្អៅនោះឡើយ។ Jimin នៅមិនទាន់ចាប់អារម្មណ៍ទេថា គេមកដល់ផ្ទះដោយរបៀបណា ឬអ្នកណាជាអ្នកជូនមក។ ប៉ុន្តែ Ming ជាមួយនិង Farn ដែលដឹងរឿងច្បាស់ដូចថ្ងៃ កំពុងតែលួចញញឹមញញែមមិនបាត់ពីមាត់តែម្តង។ អស់ពីញុំាបានពីរបីម៉ាត់ហើយ Jimin ក៏ស្រាប់តែឈប់ ព្រោះសុខៗគេក៏មានអារម្មណ៍ថាឆ្អល់ក្នុងពោះ។

ប្រុសកំណាន់ម៉ាហ្វៀរWhere stories live. Discover now