♣️ Episode 9 ♣️

5K 251 3
                                    

បន្ត៚

Yoongi ដើរមកឈរទល់មុខដារ៉ាតូច ទាំងក្នុងដៃកំពុងកាន់ទឹកត្រជាក់។ គេលើកវាមកអកមួយក្អឹក ដើម្បីផ្សើមបំពង់កមុននឹងប្រើកែវភ្នែកកំណាចសម្លក់រាងតូចមិនព្រិច។
« សម្លឹងអី? ថោកទាបណាស់! សូម្បីតែកន្លែងធ្វើការក៏លោកឯងហ៊ានធ្វើទៅរួចដែរ! » Jimin បន្លឺឡើងទាំងហួសចិត្ត។ មុននឹងនិយាយចូលសាច់ការណ៍ រាងតូចចាំបាច់ត្រូវតែថាឲគេមុនសិនទើបគេអស់ចិត្ត។
« ឯងក៏ថោកមិនចាញ់ខ្ញុំដែលមកលួចមើលគេធ្វើគ្នា...យ៉ាងមិច? នេះជាទម្លាប់ឯងមែនទេដែលចូលបន្ទប់អ្នកដទៃមិនគោះទ្វារ? » Yoongi សួរទាំងចងចិញ្ចើម។ នាយយកកន្សែងមកជូតញើសដែលបានមកពីធ្វើរឿងអម្បាញ់មិញ។
« ស្មោកគ្រោក!! » Jimin សម្លក់គេថ្មែរ។ បើការសម្លក់អាចសម្លាប់មនុស្សបាន Yoongi ច្បាស់ជាមិនសល់ឡើយសូម្បីតែរោម។
« ចង់សាកទេនាងតឿ? »
« សាកស្អី?? »
« សាកដេកជាមួយខ្ញុំលមើលដើម្បីឲដឹងថា វាស្មោកគ្រោកដូចដែលឯងនិយាយឬក៏-.... ភាច់*... » មួយដៃរបស់ដារ៉ាតូចធ្វើឲមុខ Yoongi ត្រូវងាកទៅម្ខាងទៀត រីឯសាច់ថ្ពាល់មានសភាពក្រហមង៉ាំងដោយស្នាមម្រាមដៃ។ Yoongi អង្អែលថ្ពាល់ទាំងអស់សំណើច។ ការអស់សំណើចរបស់នាយកំលោះនៅពេលនេះ បញ្ចាក់ឲឃើញថានឹងគ្មានរឿងល្អកើតឡើងឡើយ។ វាធ្វើឲអ្នកមើលសឹងតែស្លឈាមព្រោះតែស្នាមញញឹមដ៏គួរឲខ្លាចមួយនោះ។

Jimin ដកដង្ហើមញាប់ៗ ព្រោះតែកំហឹងដែលជ្រាលចេញមកពីក្នុងខ្លួនដោយសារសម្តីរបស់នាយម្ចាស់សណ្ឋាគារចាក់ទម្លុះដល់បេះដូងគេខ្លាំងមែនទែន។ ទោះគេជាដារ៉ាសំដែងនិងធ្លាប់ដើរបង្ហាញម៉ូតស្លៀកពាក់ខោអ៊ាវសុីចសុី លេចលើលេចក្រោម ក៏ប៉ុន្តែគេនៅតែមានកិត្តយសគ្រប់គ្រាន់ក្នុងនាមជាមនុស្សម្នាក់។ ប្រុសនេះមានសិទ្ធអីមកមើលងាយគេ ហាក់បីដូចជាប្រៀបធៀបគេជាមួយនឹងពួកស្រីប្រុសលក់ខ្លួនអស់ទាំងនោះដែលសុខចិត្តបង់ខ្លួនប្រាណដើម្បីតែប្រាក់....? កាលដែល Jimin ដាច់ចិត្តលើកដៃទះកំភ្លៀងគេដូចច្នោះ ក៏ព្រោះតែនាយកំលោះនិយាយស្តីមកកាន់គេជាមួយប្រយោគដដែលៗ ម្តងជាពីរដងទៅហើយ ទើបលើកនេះ Jimin ទ្រាំសង្កត់ចិត្តខ្លួនឯងលែងបាន។ គេក៏ជាមនុស្សមានបេះដូងដែរ មិនមែនចេះតែឲ Min Yoongi ប្រុសល្មោភតណ្ហាម្នាក់នេះជាន់ឈ្លីគេតាមអំពើចិត្តឯណា... ។

ប្រុសកំណាន់ម៉ាហ្វៀរWhere stories live. Discover now