♠️ Episode 2 ♠️

7.6K 361 3
                                    


ស្នូរសំរឹបជើងស្រាលៗបន្លឺឡើងនៅលើកម្រាលឈើក្រមៅ ជាដំណើរដ៏ស្ទាត់ជំនាញនៃមេធាវីតូចដែលគេធ្លាប់ដើរនៅក្នុងសង្គមច្បាប់យ៉ាងមានជំនឿចិត្ត។ មេធាវីតូចចុះពីឡានរបស់ខ្លួនភ្លាម ក៏រត់សំដៅមករកលោកប៉ានៅឯបន្ទប់ធ្វើការ ដោយមិនខ្វល់ថាខ្លួនហត់នឿយទើបតែមកពីឆ្ងាយ។ គេបោះជំហ៊ានមួយៗឆ្ពោះមកកាន់បន្ទប់ធ្វើការរបស់អ្នកដែលមានឋានៈជាឱពុក ដែលគ្មានអ្នកបម្រើណាហ៊ានចូលក្បែរ ឬសូម្បីតែអ្នកម៉ាក់របស់គេ។

Kim Taehyung ជាមេធាវីវ័យក្មេងរបស់សាលាច្បាប់មួយនៅក្នុងទីក្រុងម៉ាកាវនេះ ហើយកាលដែលនារីៗឬកំលោះៗវ័យស្របាលគេមើលមកគេដោយក្រសែរភ្នែកផ្ចាញ់ផ្ចាលនោះក៏ដោយសារតែមេធាវីតូចម្នាក់នេះធំធាត់មកតែជាមួយនឹងភាពរុងរឿងនិងភាពជោគជ័យ ព្រមទាំងមានសម្រស់ផូរផង់ស្អាតដាច់មាណវីជាច្រើនទៀត។ ពីក្រោយអ៊ាវធំរបស់ Kim TaeAn ដែលជាប្រធានក្នុងក្រុមហ៊ុនតូចមួយ...មេធាវីតូចប្រុងថានឹងហៅលោកប៉ាដើម្បីឲស្មើនឹងក្តីនឹករលឹកនិងបារម្ភដែលខ្លួនមានចំពោះលោក តែមេធាវីតូចត្រូវអាក់ខានទៅវិញព្រោះឃើញថាលោកប៉ារបស់គេកំពុងជាប់រវល់ទូរស័ព្ទ-

« លោកទុកពេលឲខ្ញុំសិនខ្លះបានទេ? នេះជាអ្វីដែលខ្ញុំចង់សុំចិត្ត! »

Tae ទច់ដំណើរនៅមាត់ទ្វារហើយដកដង្ហើមបន្តិចដើម្បីបន្លប់ភាពមិនស្រួលនៅក្រអៅបេះដូង។ នេះជាពាក្យអង្វរលើកដំបូងបង្អស់ដែលគេបានឮក្នុងមួយឆាកជីវិតជាកូនប្រុសរបស់ Kim TaeAn។ មនុស្សក្នុងគ្រួសារត្រកូលគីម មិនដែលនិយាយវេងអន្លាយទៅកាន់អ្នកណាតាមរយៈទូរស័ព្ទ ឬសូម្បីតែពាក្យអង្វរកដល់ថ្នាក់នេះឡើយ។ លើកនេះមេធាវីតូចដឹងថា លោកប៉ារបស់គេប្រាកដជាប្រឈមមុខនឹងកាលៈទេសៈដ៏លំបាកបំផុតដែលគាត់មិនធ្លាប់ឆ្លងកាត់ក្នុងរយៈពេល30សិបឆ្នាំជាងនេះហើយ។ Taehyung ឈានជើងចូលទៅយឺតៗ ព្រោះគេស្តាប់មិនសូវច្បាស់ទេថាអ្នកខាងណោះនឹងឆ្លើយតបនូវការអង្វរកនេះដោយរបៀបណា។ មេធាវីតូចកើតមានអារម្មណ៍ក្នុងចិត្តថា មនុស្សដែលលោកប៉ារបស់គេកំពុងសុំក្តីមេត្តានោះ គឺជាមនុស្សអវិជ្ជាមានច្រើនជាង។

ប្រុសកំណាន់ម៉ាហ្វៀរWhere stories live. Discover now