♣️ Episode 30 ♣️ សំណើរជាជំនួយ

Mulai dari awal
                                    

តុក តុក !!

     សំលេងគោះទ្វារថ្នមៗក៏បន្លឺឡើងមកកាត់ផ្តាច់ភាពសោកសៅនិងទុក្ខកង្វល់របស់មេធាវីតូច     ម្ចាស់ខ្លួនលើកម្រាមដៃជូតទឹកភ្នែកចេញ មុននឹងងាកក្រោយទៅរកប្រភពសំលេង។

Jimin ដើរចូលមកដោយទឹកមុខញញឹមស្ងួត ព្រោះឃើញថា Tae ដឹងខ្លួនឡើងវិញ ប៉ុន្តែក៏មិនសប្បាយចិត្តពេលដែលបានឮសំលេងយំខ្សឹបខ្សួលរបស់រាងស្តើងដែលកំពុងគេងក្តោបពោះយ៉ាងអាណោចអាធ័មនាពេលមុននេះ
Jimin មិនបានស្ថិតនៅក្នុងហេតុការណ៍កាលពីយប់ម្សិលឡើយ ហើយក៏មិនមែនជាអ្នកបញ្ចូន Tae មកមន្ទីរពេទ្យដូចគ្នា អ្នកដែលយកគេមកនោះគឺជា Yoongi និងបងប្រុសរបស់គេទៅវិញទេ។
Jimin មិនទាន់ដឹងសាច់រឿងច្បាស់លាស់ទេ ប៉ុន្តែគេក៏អាចបែងចែកសខ្មៅ អ្នកណាខុស អ្នកណាត្រូវបាន។ ម្យ៉ាងទៀត គេបានឮផ្ទាល់ចេញពីមាត់អង្គរក្សរបស់ Yoongi ថា បងប្រុសរបស់គេខឹងយ៉ាងខ្លាំងពេលដែលលេចមុខ Yoongi សម្រុកចូលទៅផ្ទះរបស់គេហើយបីមេធាវីតូចចេញមកដោយមិនស្តីអ្វីមួយមាត់ នោះក៏ជាហេតុដែលដុតកម្តៅនៅក្នុងខ្លួននាយម៉ាហ្វៀឲកាន់តែឆេះឆួលរហូតនាយតាមមករករឿង Yoongi ដល់មន្ទីរពេទ្យ គាប់ជួនពេលនោះជាពេលដែល Jimin គេមកដល់ល្មម ទើបប្រញាប់មកបញ្ឈប់ជម្លោះរវាងអ្នកទាំងពីរ ហើយក៏ឲពួកគេបំបែកផ្លូវគ្នាសិន មុននឹងរឿងតូចក្លាយជារឿងធំ។ ទង្វើដែលបងប្រុសរបស់គេធ្វើមកលើមេធាវីតូច វាលើសលប់ពេករហូតគេមិនអាចទ្រាំអោបដៃឈរមើលក្មួយប្រុសនិងអ្នកដែលគេរាប់អានទុកដូចជាមិត្ត ត្រូវមករងទុក្ខវេទនាដោយសារតែភាពល្ងង់ខ្លៅរបស់បងប្រុសគេបាននោះទេ។
     Jimin ដាក់ខ្លួនអង្គុយនៅលើគ្រែ ក្បែរមេធាវីតូចហើយក្រសោបមុខគេ បន្ទាប់មកប្រើម្រាមដៃវាសទឹកភ្នែកដែលជោគជាំនៅលើថ្ពាល់របស់គេចេញ មុននឹងនិយាយ៖
     «កុំបារម្មណ៍អី លោកគ្រូពេទ្យប្រាប់ថាកូននៅក្នុងផ្ទៃរបស់បងរួចផុតពីគ្រោះថ្នាក់ហើយ»
បានឮ Jimin និយាយដូចច្នោះធ្វើឲមេធាវីតូចធូរទ្រូងខ្សាក     រាងស្តើងស្ទុះក្រោកអង្គុយហើយចាប់ដៃទាំងគូររបស់ Jimin អង្រួនចុះឡើងដោយក្តីរំភើប រួចញញឹមតប៖
«មែនហ្អេស? បងអរគុណច្រើនណាស់ Jimin    អរគុណសម្រាប់គ្រប់យ៉ាង»
     «ដោយក្តីរីករាយ»
Jimin ញញឹមបន្តិចរួចចាប់សួរសំណួរដែលធ្វើឲស្នាមញញឹមនៅលើផ្ទៃមុខមេធាវីតូចរលាយបាត់៖
«ប៉ុន្តែ បងមិនគិតរកដំណោះស្រាយអីទេហ្អេស?»
ឮ Jimin សួរហើយមេធាវីតូចមិនមាត់តែញញឹមយ៉ាងស្រទន់ រង្វង់ភ្នែកក៏ចាប់ឃ្លីងឃ្លោងឡើងរហូតឆួលដល់ចុងច្រមុះ    
ពាក្យថា ដំណោះស្រាយ ធ្លាប់មានសម្រាប់គេដែរមែនទេ?     Jeon Jungkook ប្លន់យកទាំងក្តីសុខ សេរីភាព ខ្លួនប្រាណ ព្រមទាំងបេះដូងរបស់គេទៅ ម្លោះហើយលើកពាក្យថា ដំណោះស្រាយ មកពិភាក្សានៅក្នុងពេលនេះ តើមិនគិតថាវាយឺតពេលពេកទេមែនទេ?    
រាងស្តើងប្រឹងទប់ទឹកភ្នែកកុំឲច្រាលចេញមក មុននឹងតប៖
«តើមានដំណោះស្រាយអ្វីទៅ? បំណុលរបស់បងទោះសងដល់ដប់ម្ភៃឆ្នាំទៀតក៏សងគេមិនអស់ផង»
«ចឹងបងចង់នៅបែបនឹងរហូតទៅឬ?»
     «បង...»
     «បង Tae,   ខ្ញុំមិនធានាទេថាកូនរបស់បងនឹងមានសុវត្តិភាព បើសិនជាបងនៅតែបន្តស្ងៀមស្ងាត់បែបនេះរហូត  ហេតុអីក៏មិនព្រមទទួលសំណើររបស់ខ្ញុំ?»
រំលឹកដល់សំណើរ,   Jimin ធ្លាប់ឲយោបល់ថា គេនឹងជួយដោយយកលុយផ្ទាល់ខ្លួនទៅលស់ Tae ចេញពីនាយម៉ាហ្វៀបែបនោះ Tae នឹងអស់កម្មពារ ហើយក៏បានរស់នៅយ៉ាងមានក្តីសុខដោយគ្មានការកៀបសង្កត់     តែរាល់លើកដែលគេលើកប្រធានបទនេះឡើង Tae តែងតែប្រកែក ព្រោះមិនចង់ឲរឿងរបស់គេមកពាក់ពាន់នឹង Jimin     ត្រឹមក្តីអាណិត មេត្តាពីគេគឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ Tae ។  
មេធាវីតូចដកដង្ហើមធំ ព្រួសខ្យល់ដែលតានតឹងក្នុងចិត្តចេញមកឲអស់៖
«បងធ្វើបែបនោះមិនបាន ព្រោះរឿងនេះជារឿងរវាងបងនិង Jungkook បងមិនចង់ឲឯងមកក្តៅក្រហាយដោយសារតែបងទេ»
     «សូមបងកុំគិតដូចច្នោះ   បើទោះបីជាខ្ញុំស្គាល់បងត្រឹមរយៈពេលខ្លី តែខ្ញុំដឹងថាបងជាមនុស្សល្អ ជាមនុស្សដែលខ្ញុំទុកចិត្តហើយក៏ជាមនុស្សដែលសាាកសមធ្វើជាម្តាយរបស់ក្មួយខ្ញុំដែរ ម្យ៉ាងទៀតបងត្រូវចាំ ដរាបណាមានខ្ញុំនៅទីនេះខ្ញុំនឹងមិនព្រមឲមានរឿងអី្វកើតឡើងចំពោះបងនិងក្មួយប្រុសរបស់ខ្ញុំដាច់ខាត!»
Jimin ចាប់ដៃទាំងគូររបស់ Tae មកច្របាច់ថ្នមដោយការលួងលោម រួចបន្ត៖
     «ដូចច្នេះ សូមបងកុំបដិសេធនឹងសំណើររបស់ខ្ញុំអី មានតែវិធីនេះទេដែលអាចឲបងនិងកូនរស់នៅដោយមានក្តីសុខ ហើយខ្ញុំក៏មិនចង់ឲបង Kook មានវិប្បដិសារីពេញមួុយជីវិតនៅពេលដែលគាត់ដឹងការពិតដែរ»
គិតដល់ត្រឹមនេះ ធ្វើឲ Tae រាងស្រង៉ាកបន្តិច។
Jimin និយាយនេះក៏មិនខុស តែដែលខុសនោះគឺ បេះដូងល្ងង់ខ្លៅរបស់គេទៅវិញទេដែលស៊ូរទ្រាំនៅបន្តព្រោះតែចង់នៅក្បែរមនុស្សដែលខ្លួនឯងស្រលាញ់ ទោះដឹងច្បាស់ហើយថាគេនឹងមិនបានអ្វីតបស្នងពីនាយម៉ាហ្វៀវិញក៏ដោយ ឥឡូវនេះ Tae មានតែសម្រាច់ចិត្តបញ្ចប់សេចក្តីដោយទម្លាយហេតុផលពិតប្រាប់អ្នកម្ខាងទៀតដើម្បីឲគេអស់ក្តីបារម្មណ៍៖
« Jimin~ បងគិតច្បាស់ហើយ បើថ្ងៃណាមួយបងអស់ចិត្តនឹងបងប្រុសរបស់ឯង បងនិងសុំឲឯងជួយភ្លាម តើល្អទេ?»
Jimin ងក់ក្បាលយល់ព្រមជាចម្លើយ តែក៏លួចអស់សំណើច ព្រោះភ្ញាក់ផ្អើលនឹងសម្តីពិតរចេញពីចិត្តបស់មេធាវីតូច     មិននឹកស្មានថា Jeon Jungkook បងរបស់ប្រុសរបស់គេដែលជាមនុស្សមិនដែលស្គាល់ថាអ្វីជាស្នេហា ទីបំផុតបានជួនមនុស្សដែលស្រលាញ់គេស្មោះដូចជាមេធាវី Kim Taehyung ចឹងសោះ.....។

ប្រុសកំណាន់ម៉ាហ្វៀរTempat cerita menjadi hidup. Temukan sekarang