Part6: កុំឲ្យយេីងចាប់បានឲ្យសោះ

2.4K 207 1
                                    

   ___ម៉ោង ៩ យប់___

     ក្នុងបន្ទប់ធ្វេីការជុកហ្គុក

តុកៗ !! សម្លេងគោះទា្វរបន្លឺឡេីងមិនប្រាប់ក៏ដឹងថាជាអ្នកណា

«ចូលមក» សម្លេងមាំរបស់រាងក្រាស់ដែលកំពុងអង្គុយលេីកៅអីធ្វេីការ ដៃកំពុងស៊ីញ៉េឯកសារញាប់ស្អេក
« បាទ»
ក្រាក ! ទ្វារបេីកឡេីងថ្នមៗបង្ហាញឲ្យឃេីញរាងតូច ទាំងស្អាត ទាំងសង្ហារ គួរឲ្យសាលាញ់
រាងតូចមានកាន់កែងកាហ្វេក្នុងដៃដេីរមកថ្នមៗ
គ្រាន់តែចូលដល់ក្នុងបន្ទប់នេះភ្លាម គេមានអារម្មណ៏ចម្លែកឡេីងមក ព្រោះការរៀបចំតុបតែងក្នុងបន្ទប់នេះ។  គេរៀបចំបានស្អាតបាតមានរបៀបណាស់ ប៉ុន្តែអ្វីដែលធ្វេីឲ្យអ្នកដែលចូលមកជាលេីកដំបូងហាក់មានអារម្មណ៏ប្លែកៗនោះគឺ ត្រង់ថានៅជុំវិញខ្លួនគេពេលនេះសុទ្ធតែពណ៍ ខ្មៅ
មិនថាពិដាន ជញ្ជាំង វាំងនន ទូសៀវភៅ ផ្ទាំងរូបភាព   នេះសូម្បីតុ និងកៅអីដែលគេកំពុងអង្គុយធ្វេីការក៏លាបពណ៍ខ្មៅ។  ហេតុអីទៅ?? Jimin សួរខ្លួនឯងក្នុងចិត្ត ហេីយក៏ភ្នែកបន្តរេ  ឆ្វេងស្ដាំ ព្រោះគិតថាបន្ទប់នេះពិតជាសំខាន់ក្នុងការស្វែងរកភស្តុតាង
រាងតូចវាសការគិតចេញ រួចបន្តដេីរទៅមុខខណៈរាងក្រាស់នៅរវល់នឹងកិច្ចការខ្លួននៅឡេីយ

«អ្នកប្រុស  កាហ្វេ»
«ទុកត្រង់នេះចុះ» Jungkook និយាយទាំងភ្នែកនៅនឹងឯកសារ
« បាទ » Jiminដាក់កាហ្វេចុះលេីតុនោះ ជិតរាងក្រាស់ ដេីរថយទៅវិញបន្តិច រួចក៏បន្តនិយាយ
«អ្នកប្រុសមានការអ្វីជាមួយខ្ញុំមែនទេ»?
«បេីយេីងគ្មានការយេីងមិនហៅឯងមកទេ»

"យី~ ចឹងបានខំសួរនឹង មនុស្សអីមិនចេះនិយាយស្រួលៗចឹង" Jimin ក្រឺតក្នុងចិត្ត

រាងក្រាស់ស្រាប់តែងេីបមុខពីឯកសារ សម្លឹងមេីលទៅ Jimin ដោយក្រសែភ្នែកមុតស្រួច
«ឯងជាអ្នកណា» ជុកហ្គុកសួរទាំងសម្លេងស្មេីធេង
«ខ្ញុំឈ្មោះ ជីមីន ត្រកូលលី ឈ្មោះពេញ លី ជីមីន» រាងតូចនិយាយទាំមានទំនុកចិត្ត កុំឲ្យគេចាប់បាន
«កន្លងមកធ្វេីការអី»
«ខ្ញុំជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យស៊េអូល
ផ្នែកវិស្វកម្ម» Jimin និយាយដូចទន្ទេញ
«ចុះ ហេតុអីមកធ្វេីការនៅទីនេះទៅវិញ»
«គឺ ...គឺគ្រួសារខ្ញុំជួបការលំបាកខាងប្រាក់កាក់ដូច្នេះ ទេីបខ្ញុំត្រូវឈប់រៀន »
«ហេីយម្យ៉ាងទៀត »  រាងស្ដេីងនិយាយរាងបន្ថយសម្លេង ទេីបធ្វេីឲ្យជុកហ្គុកងេីបមុខមកសម្លឹងគេម្ដងទៀត
«ខ្ញុំមានម្ដាយចាស់ជរា  និងប្អូនប្រុសត្រូវរៀនបន្តថ្នាក់វិទ្យាល័យ ខ្ញុំពិតជាត្រូវការលុយជាចាំបាច់»
«ចឹងហេស» រាងក្រាស់សួរទាំកំបុតៗ
«បាទ!»
រាងតូចស្រាប់តែរឹងខ្លួនដូចរូបចម្លាក់ ពេលឃេីញមនុស្សមាឌធំងេីបចេញពីកៅអីបោះជំហានដេីរមករកខ្លួន
«លោ~ លោកប្រុស» Jiminកាន់តែខិតខ្លួនទៅក្រោយ បេះដូងលោតញាប់ ចាប់ផ្ដេីមបែកញេីស ខណៈ Jungkook កាន់តែខិតមកជិត

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now