♣️ Episode 19 ♣️ ច្របាច់កខ្ញុំមក សម្លាប់ខ្ញុំឲស្លាប់ទៅ Jungkook!

Start from the beginning
                                    

   ប្រាវ...!

     មេធាវី Kim Taehyung លើកថូផ្កាដែលនៅលើតុក្បែរដៃគប់ទៅនាយម៉ាហ្វៀរ។   បើសិនជានាយម៉ាហ្វៀររូបសង្ហារគេចមិនទាន់នោះទេ ធានាថាក្បាលរបស់គេនឹងត្រូវបែកហូរឈាមរហាច ដោយសារស្នាដៃរបស់មេធាវីតូចជាក់ជាមិនខាន។   កែវភ្នែកកំណាចសម្លឹងទៅមេធាវីទាំងកំហឹង រាងកាយតូចនៅលើគ្រែចាប់ផ្តើមភ័យបុកពោះពេលឃើញនាយម៉ាហ្វៀរសម្លឹងមកគេដោយក្រសែរភ្នែកសឹងតែសុីគេទាំងរស់។ Taeyung ដឹងថាប្រុសម្នាក់នេះ ចិត្តសាហាវដល់កម្រិតណា៖
« ឯងចង់ងាប់មែនទេ Kim Taehyung!! »
នាយម៉ាហ្វៀរស្ទុះឡើងទៅលើគ្រែយ៉ាងលឿន ហើយលើកដៃច្របាច់កមេធាវីតូច៖
« មែនហើយ ច្របាច់កខ្ញុំមក សម្លាប់ខ្ញុំឲស្លាប់ទៅ Jungkook! »
« ហ៉ើស! ខ្ញុំមិនឲឯងស្លាប់ងាយៗទេ ឯងត្រូវនៅសងបំណុលរបស់ប៉ាឯងទាល់តែអស់ គ្មានសល់សូម្បីតែមួយកាក់មួយសេន! »
នាយនិយាយទាំងឈាមត្រជាក់ ហើយផ្តួលមេធាវីតូចទៅលើពូកម្តងទៀត មុននឹងឱនទៅញក់ញីគល់ករបស់គេទាំងកម្រោល ដូចជាត្រូវបិសាចចូលសន្ថិត។ Tae ក្តាប់ដៃគក់ខ្នងរាងក្រាស់របស់នាយម៉ាហ្វៀរ ដើម្បីឲគេដោះលែងខ្លួន ប៉ុន្តែផ្ទុយទៅវិញគេបែរជាត្រូវ Jeon Jungkook បីទៅទម្លាក់នៅក្នុងអាងបន្ទប់ទឹក។   នាយម៉ាហ្វៀរបើកទឹកផ្កាឈូកហើយបាញ់ទៅមេធាវីតូចរហូតដងខ្លួនដែលកំពុងស្ថិតក្នុងសភាពមិនស្រួលខ្លួននៅឡើយ ត្រូវជោគជាំដោយដំណក់ទឹកត្រជាក់ល្អូកថែមទៀត៖
« យ៉ាងមិច ស្វាងឆ្កួតហើយមែនទេ? »
បុរសឈាមត្រជាក់ ចាប់ដើមស្មារបស់មេធាវីតូចឲក្រោកឈរឡើង ហើយផ្អឹបរាងកាយញ័រទទ្រើតរបស់គេនឹងជញ្ជាំង មុននឹងចាប់ផ្តើមថើបញក់ញីគល់កនិងដើមស្មារបស់មេធាវីតូចសាជាថ្មី។   អ្នកជាមេធាវីស្រក់ទឹកភ្នែកឥតល្ហែរ   គេមិនយល់ទាល់តែសោះ ថាហេតុអីគេមកត្រូវជួបរឿងទាំងនេះ? ហេតុអី?
     មេធាវីតូចសម្លឹងមើលពិដានលាតសន្ធឹង ទាំងកែវភ្នែកដិតដាមដោយដំណក់ទឹក្តៅដែលចាប់ឆេះឆួលឡើង ព្រោះតែទំហំនៃការឈឺចាប់វាធំពន់ពេករហូតគេលែងស្គាល់អត្ថន័យពាក្យថា សេចក្តីសុខ ឬសុភមង្គលជាអ្វីទៅហើយ៖
   « ហ្អឹក!... ហឺហឺៗ* »
« លោកមិនមែនជាមនុស្សទេ Jeon Jungkook!! » លើកនេះមេធាវី Kim Taehyung និយាយហើយស្រែកយំលែងខ្មាសអៀនអ្នកណា រិទ្ធតែមិនខ្វល់ថាគេកំពុងបង្ហាញភាពទន់ខ្សោយឲគូរភាគីបានឃើញ។   តើគេគួរធ្វើយ៉ាងណា ដើម្បីរួចផុតពីទ្រុងកំណាចឃោរឃៅមួយនេះបាន បើ Jeon Jungkook តែងតែចាប់គេមកញក់ញីគ្រប់ពេលវេលាយ៉ាងនេះ។   Tae ត្រូវឈឺគ្រាំពេញបេះដូង តែក៏បណ្តោយឲនាយម៉ាហ្វៀរធ្វើបាបញក់ញីរាងកាយ និងជាន់ឈ្លីគេតាមតម្រូវការ ហើយអ្វីដែលកាន់តែយ៉ាប់យឺនជាងនេះទៅទៀតនោះគឺ Jungkook ត្រូវការគេមិនចេះចប់មិនចេះហើយ គេកាន់តែព្យាយាមរត់គេច Jungkook កាន់តែចាប់គេទុកដោយទង្វើនិងហេតុផលផ្សេងៗពីគ្នា។

ប្រុសកំណាន់ម៉ាហ្វៀរWhere stories live. Discover now