♣️ Episode 16 ♣️

Start from the beginning
                                    

« អ្នកប្រុសតូច...មិនស្រួលខ្លួន-...ហ្អេស៎ » Ming សួរមិនទាន់អស់ផង រាងតូចរបស់ Jimin ក៏ស្ទុះទៅបន្ទប់ទឹកយ៉ាងលឿនដូចកាំរន្ទះ។ 

អ្ហួក*

« ស្លាប់ហើយ Ming!! តិចអ្នកប្រុសមាន-... » Farn ឈរខាំក្រចកផង ធ្វើឬកអ៊រផង រមួលខ្លួនផង ហើយក៏មិនគិតថានឹងទៅជួយអ្នកប្រុសគេដែរ។
« នាង Farn!! នេះនៀក៎...ភាច់*...!! » Ming ទះស្មា Farn មួយដៃ ដើម្បីឲនាងក្រមុំភ្ញាក់ពីការស្រមើស្រមៃ។
« អូយយ៎! ឈឺ...ហើយវាយយើងធ្វើស្អី?! »
« បើយើងមិនវាយឯងមិនបានពិតមែន! ឯងមើលរឿងភាគច្រើនពេកទេដឹង អ្នកប្រុស Yoongi និងអ្នកប្រុសតូចមិនបានធ្វើស្អីលើសលប់ទេ ហើយម្យ៉ាងទៀតអ្នកប្រុសយើងក៏ជាប្រុសទៅមានកូនមិចនឹងកើត? ចំមែន!! »
Ming ស្តីបន្ទោសទាំងសម្លក់ Fan ថ្មែរ។
« គ្រាន់តែលួចស្រមៃក៏មិនបាន... ឈ៉ើស! »
« បានហើយ យើងទៅមើលអ្នកប្រុសតូចសិន! » Ming ប្រញាប់រត់ចូលទៅខាងក្នុង ព្រោះប្លែកចិត្តកាលដែលលែងបានឮសំឡេងក្អួតចង្អោររបស់អ្នកប្រុសគេទៀត។

បើងាកមកមើលកំពូលដារ៉ាឆ្នាសយើងវិញ គេប្រែជាស្រឡាំងកាំង ចរន្តឈាមហាក់បង្អាក់ធ្វើចលនា ពេលដែលបានប្រទះឃើញស្នាមជាំក្រហមក្រម៉ៅនៅត្រង់ចន្លោះកញ្ចឹង.កនិងឆ្អឹងដងកាំបិទរបស់គេ តាមរយៈកញ្ចក់។ Jimin ប្រើចង្អុលដៃស្ទាបអង្អែលលើស្នាមជាំទាំងនោះ ដោយផ្ទៃមុខចាប់ផ្តើមប្រែប្រួល ចិញ្ចើមជ្រួញសឹងតែរួញចូលគ្នា។
« យប់មិញអ្នកណាជាអ្នកជូនខ្ញុំមកផ្ទះ?? » Jimin ងាកខ្វាប់ទៅសួរ Farn និង Ming ទាំងសម្ពាធឈាមសម្រឹតឡើងខ្ពស់ត្រដែត។ ចំណែក នាងទាំងពីរបានតែមើលមុខគ្នាទៅវិញទៅមកចិត្តមួយចង់ប្រាប់ថា មានអ្នកណាក្រៅពីកំលោះសង្ហារ Min Yoongi ប៉ុន្តែបើប្រាប់តាមត្រង់ដូចច្នោះ ពួកគេមិនហ៊ានធានាថាដារ៉ាតូច Park Jimin នឹងព្រមសំងំនៅស្ងៀមៗឡើយ។
« អឺ...អ្នកប្រុសសួរ Ming ទៅព្រោះគេនៅវេណយប់ » Farn រហ័សចង្អុលទៅ Ming។
« អត់ទេ! សួរ Farn ទៅអ្នកប្រុសព្រោះគេក៏នៅជាមួយខ្ញុំដែរ! » Ming រហ័សប្រកែក ហើយចង្អុលទៅ Farn វិញ។ អ្នកទាំងពីរក៏បន្តទម្លាក់កំហុសឲគ្នាទៅវិញទៅមក ធ្វើឲអ្នកឈរចាំស្តាប់ ស្ទើរតែផ្ទុះគ្រាប់បែកទៅហើយ។
« ឈប់ទៅ!! ខ្ញុំសួរតែមួយម៉ាត់ទេថាអ្នកណាជាអ្នកជូនខ្ញុំមក បើពួកបងឆ្លើយមិនបាន កុំមកនិយាយរកខ្ញុំ! » ឮអ្នកប្រុសតូចពួកគេបន្លឺឡើងដាច់អហង្ការបែបនេះ បើមិនឆ្លើយមានតែយករឿងដាក់ខ្លួនហើយ។
« គ-គឺយប់មិញ...អ្នកប្រុស Yoongi ជាអ្នកនាំអ្នកប្រុសមក ហើយលោកស្រីក៏អនុញ្ញាតឲគាត់-... » Ming បង្អាក់សម្តីហើយងាកទៅរកជំនួយពី Farn។
« បីអ្នកប្រុសឡើងមកដល់បន្ទប់...ហ្អឹក*...គួរឲស្រលាញ់ណាស់! » Farn បញ្ចប់ប្រយោគរបស់ Ming ដោយប្រើចង្អុលដៃទាំងសងខាងគូរសញ្ញារូបបេះដូង។ Ming ក្រឡេកឃើញទឹកមុខរបស់អ្នកប្រុសតូចគេប្រែជាមិនអំណោយផល ក៏ប្រញាប់កៀសស្មា Farn ដើម្បីជាការដាស់តឿនកុំឲនាងបន្តឲហួសជាងនេះទៀត។ Ming គិតថានឹងបានគេជួយពន្លត់ភ្លើង ផ្ទុយទៅវិញគេបែរជាយកសាំងមកចាក់បន្ថែម។

ប្រុសកំណាន់ម៉ាហ្វៀរWhere stories live. Discover now