ភាគទី8:គេកំពុងតែផ្តល់ក្តីសុខឱ្យខ្ញុំមែនទេ???

10.1K 612 1
                                    

ឡានទំនេីបពណ៌ខ្មៅស្រាលបានចតនៅភូមិគ្រឹះដល់ធំមួយដែលវាជាញេីសឈាមរបស់អ្នកកម្លោះវ័យ25ឆ្នាំនេះដោយផ្ទាល់ គ្មានអ្នកណាម្នាក់ដឹងនោះទេថាភូមិគ្រឹះនេះនៅឯណា នៅទីនេះគឺគេរស់នៅតែម្នាក់ឯង ប្រេីភាពស្ងប់ស្ងាត់ជាមិត្តភាព ទីធ្លាលាតសន្ធឹងធំទូលាយបូករួមជាមួយខ្សល់អាកាសដ៏បរិសុទ្ធវាពិតជាទាក់ទាញមនុស្សគ្រប់គ្នាឱ្យចង់មករួមរស់សឹងតែគ្រប់ៗគ្នា តែគ្មានអ្នកណាម្នាក់មានសិទ្ធឈានជេីងចូលមកនោះទេ ភាពស្ងប់ស្ងាត់ដ៏គួរឱ្យខ្លាចវាបានធ្វេីឱ្យគ្រប់គ្នាខ្លាចរអាមិនហ៊ានចូលជិត វាប្រៀបដូចជាម្ចាស់របស់ភូមិគ្រឹះនេះអញ្ចឹង

Jungkookដេីរទៅបេីកទ្វារឡានក្បាំងខាងក្រោយរួចក៏សកដៃទៅលេីកបីរាងតូចដែលលង់លក់ព្រោះតែត្រូវថ្នាំសន្លប់នោះចេញមក រួចក៏បោះជំហានចូលទៅខាងក្នុងតាមដំណេីរញាប់ៗពោរពេញទៅដោយអំណាច ជំហានជេីងមួយៗរបស់គេគឺពិតជាគួរឱ្យគ្រប់គ្នាគោរពកោតខ្លាចគ្រប់ៗគ្នា មិនចម្លែកទេដែលមនុស្សស្រីជ្រួលជ្រេីមចង់បានគេមកធ្វេីជាគូអនាគត តែគ្មានអ្នកណាម្នាក់ធ្វេីឱ្យគេយកភ្នែកមេីលនោះទេ

រាងតូចច្រឡឹងត្រូវបានគេបីចូលមកដល់ក្នុងបន្ទប់ ដាក់ទៅលេីពូកយឺតៗបែបមិនចង់រំខានគេឱ្យភ្ញាក់ Jungkookសម្លឹងមេីលរង្វង់មុខតូចស្រទន់របស់គេដោយក្រសែពិបាកនឹងបរិយាយ បាតដៃមាំក្រាស់ក៏លេីកទៅអង្អែលសក់គេថ្នមៗ ទេីបដាច់ចិត្តអោនទៅថេីបបូរមាត់ពណ៌ផ្កាឈូកស្រាលរបស់គេមួយខ្សឺត

Taehyungគឺជាមនុស្សទី1ដែលJungkookនាំចូលមកទីនេះ Jungkookធ្លាប់គិតនៅក្នុងចិត្តរួចហេីយថាមនុស្សទី1ដែលគេនាំចូលមកទីនេះគឺត្រូវតែជាដៃគូជីវិតរបស់គេ នៅក្បែរគេពេញមួយជីវិត សង្ឃឹមថាគេមេីលមនុស្សមិនខុស មនុស្សដំបូងដែលធ្វេីឱ្យគេមានអារម្មណ៍ចេះចង់បាន ចេះបារម្ភហួងហែងក្នុងពេលតែមួយ ចុះគេមានសិទ្ធអីត្រូវទៅរៀបការជាមួយអ្នកផ្សេងក្រៅពីខ្លួននោះ??គេគ្មានសិទ្ធនោះទេ គឺគ្មានជាដាច់ខាត

"ប្រពន្ធសម្លាញ់"Jungkookអោនទៅខ្សឹបត្រចៀកគេតិចៗ រួចក៏ដាក់ចុងច្រមុះទៅអឹបនឹងកញ្ចឹង.កក្រអូបប្រហេីររបស់គេ ខ្យល់ដង្ហេីមក្តៅគគុករបស់គេបានធ្វេីឱ្យអ្នកដែលកំពុងតែគេងប្រឹងបេីកភ្នែកមកមេីលថាជាអ្នកណាទាំងត្របកធ្ងន់សឹងបេីកតែមិនរួច

♥️JungKook's Mine🔞 ( Complete ✅ )Waar verhalen tot leven komen. Ontdek het nu