ភាគទី២៨:សមាជិកថ្មី

10.5K 572 15
                                    

ព្រិចភ្នែកបេីកភ្នែកនេះវាកន្លងផុតទៅមួយអាទិត្យហេីយដែល Jungkook បាននាំប្រពន្ធនិងកូនមកទឹកដីកូរ៉េវិញ ព្រោះតែគេអាចទុកការងារចោលបានយូរជាងនេះនោះទេ ។ Jungkook បានផ្ទេរឈ្មោះ Taebeom ពីសាលានៅឡុងដ៍មកសាលានៅឯសេអ៊ូលវិញ ដោយឱ្យគេរៀនសាលាជាមួយនិង EyZaa ដំបូងគេស្មានថាពួកគេទាំងពីនិងមិនត្រូវគ្នាទៅហេីយ ដោយសារតែម្នាក់ជាប្រុសហេីយម្នាក់ជាស្រី តែអ្នកណាទៅដឹងថាពួកគេអាចចុះសម្រុងនិងគ្នាបាន មិនឈ្លោះប្រកែកនិងគ្នា មិនច្រណែនគ្នា ឃេីញបែបនេះចាស់ៗក៏សប្បាយចិត្តណាស់ហេីយ ។

រាងតូចរូបស្រស់បណ្តេីរកូនប្រុសចុះពីខាងលេីទាំងដៃម្ខាងកាន់ដៃកូន ចំណែកឯដៃម្ខាងទៀតកំពុងតែកាន់កាតាបឱ្យគេ ។ Tae ដឹកដៃកូនប្រុសឱ្យចូលមកអង្គុយក្នុងតុអាហារ តែពេលដែលច្រមុះហិតដឹងក្លិនម្ហូបភ្លាម រាងតូចក៏លេីកដៃមកខ្ទប់មាត់ ស្ទុះស្ទារត់ចូលបន្ទប់ទឹកយ៉ាងលឿន ។

« Jung បងចុះមកខាងក្រោមបន្តិចមក » គ្រាន់តែឃេីញគេរត់ចូលទៅបន្ទប់ទឹកលឿនពេក Eylitaa ក៏ប្រញាប់ដេីរទៅតាមជួយមេីលគេ ស្រែកហៅ Jungkook ដែលកំពុងតែរៀបចំខ្លួនដេីម្បីទៅធ្វេីការឱ្យចុះមក ។

« Tae កេីតអីខ្លាំងឬអត់?? » Jungkook ដេីរមកជួយមេីលប្រពន្ធដែលកំពុងតែក្អួតមកមិនឈប់ ដាក់ដៃទៅជួយរិតខ្នងឱ្យគេថ្នមៗ រហូតដល់គេរាងធូរពីការក្អួតចង្អោរទេីប Jungkook គ្រាលគេចេញពីក្នុងបន្ទប់ទឹកឱ្យមកអង្គុយលេីសាឡុងវិញ ។

« ខ្ញុំមិនអីទេ លោកជូនកូនទៅសាលាចុះ ខ្ញុំសម្រាកបន្តិចធម្មតាវិញហេីយ » Tae ក្រវីដៃទៅវិញទៅមកតិចៗ ផ្តេកខ្លួនសំងំក្នុងប្រអប់ដៃរបស់អ្នកដែលជាស្វាមីទាំងបិទភ្នែក ព្រោះតែខ្លួននៅវិលៗនៅឡេីយ ។

« អត់ទេ!! អូនក្អួតខ្លាំងណាស់ ចាំបងនាំទៅមន្ទីរពេទ្យ » Jungkook តបទៅគេវិញ ខណៈដែលដៃក៏វែកសក់គេចេញ ដេីម្បីឱ្យស្រឡះមុខស្រឡះមាត់ ។ គ្រាន់តែក្អួតអម្បាញ់មិញមួយភ្លែតសោះ មុខគេឡេីងស្លេកដូចមនុស្សឈឺរាប់ខែចឹង ។

« មិន... »

« ទៅញ៉ំាបាយសិនទៅ ចាំរួចបងនាំអូនទៅ » នៅពេលដែលឮ Jungkook និយាយរឿងម្ហូបអាហារភ្លាម Tae ក៏ប្រញាប់ក្រវីក្បាលយ៉ាងលឿន មុននេះដោយសារតែក្លិនម្ហូបនិងហេីយទេីបគេក្អួតថ្នាក់និង ។

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now