ភាគទី១២:នាងមិនបានអាក្រក់

8.7K 530 11
                                    

" Jung...បងកេីតអី?? ហេតុអីក៏មកអង្គុយអង្អែលពោះអូនបែបនេះ?? " ស្របនឹងសម្តីរាងតូចក៏ងាកមុខទៅមេីលអ្នកដែលអង្គុយពីក្រោយខ្លួន ពួកគេទាំងពីរបានមកសម្អាតខ្លួន បន្ទាប់ពីពួកគេបង្កាត់ភ្លេីងស្នេហ៍បានឆ្អែតឆ្អន់ Jungkookក៏រំអុកឱ្យអ្នកដែលជាប្រពន្ធមកងូចទឹក ដោយរអ៊ូថាខ្លាចខ្លួនប្រពន្ធមិនក្រអូប ទេីបនាំមកងូចទឹកសិនចាំចុះទៅញ៉ំាអី តែពេលមកដល់ក្នុងបន្ទប់ទឹកគេក៏គិតតែពីអង្អែលពោះរាងតូចមិនឈប់ ចេះមកអង្អែលធ្វេីមេីលក្នុងនឹងមានកូន

" បងអង្អែលកូនបង មិនបានអង្អែលពោះអូនឯណា " Jungkook តបទៅគេវិញទាំងដៃនៅអង្អែលពោះរាងតូចមិនឈប់ Taeក្រវីក្បាលនឹងគេបន្តិច រួចក៏បណ្តោយឱ្យគេអង្អែលតាមចិត្ត ព្រោះតែបេីឃាត់ក៏ឃាត់មិនឈ្នះដែរ

" ធ្វេីមេីលតែអូនមានកូន ចេះមកនិយាយចឹងទៅកេីត? " Taeបន្លឺឡេីងទាំងសេីចតិចៗ ក្បង់ទឹកមកលាងខ្លួនថ្នមៗ ខណដែលអ្នកនៅខាងក្រោយកំពុងតែថេីបខ្នងខ្លួនពីក្រោយថេីរៗ

" បងចង់មានកូនដែល " Jungkook ដាក់មុខអឹបនឹងស្មារាងតូច ថេីបកញ្ចឹង.ករបស់គេពីក្រោយខ្សឺតៗ និយាយខ្សឹបៗក្បែរត្រចៀករបស់គេប្រហេីរៗ

" នែ!!! អូនប្រុសទេ " Tae វៃដៃគេតិចៗ ទាំងសេីចកខឹកៗ ចេះមកនិយាយចង់បានកូនទៅកេីតយ៉ាប់មែន

" បងឃេីញEyពរពោះ បងចង់ឱ្យអូនពរពោះដែល បងចង់ឃេីញថាពេលអូនពរពោះ អូនគួរឱ្យស្រឡាញ់ដូចពេលនេះឫអត់?? " Jungkook បន្លឺឡេីង រួចក៏អោនទៅថេីបស្មាគេថេីរៗ ពេលដែលEyរត់មកអោបគេ គេមានអារម្មណ៍ដឹងថាពោះនាងប៉ោងជាងមុន គេចង់តែស្ទាបពោះនាងទេ តែគេគិតថាវាមិនសម ទេីបមិនហ៊ាន

" សម្តីបងញ៉ែស្រីបានប៉ុន្នាននាក់?? ប្រុសអីសម្តីផ្អែមរលួយ " Tae ងាកមុខទៅនិយាយជាមួយគេ ផ្តេកខ្លួនទៅលេីផែនទ្រូងរបស់គេ ទាំងដៃនៅអង្អែលដៃមាំដែលនៅអោបចង្កេះតូចតិចៗ

" ពេលជួបអូនដំបូងយ៉ាងមិចបងគឺបែបនឹង ឃេីញក្មេងខ្លះរឹងមិនស្តាប់បង្គាប់ សមហេីយដែលបងពត់អូននោះ " Jungkook និយាយទាំងឈ្ងោកមុខទៅសម្លឹងគេដោយក្រសែភ្នែកពោរពេញទៅដោយក្តីស្រឡាញ់ ធ្វេីឱ្យរាងតូចងាកមុខចេញយ៉ាងលឿន ព្រោះតែចាញ់នឹងក្រសែភ្នែកគេពេក

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now