ភាគទី១៨:គេជាកូនរបស់អ្នកណា??

9.9K 590 21
                                    

ព្រិចភ្នែកបិទបេីកចុះឡេីងៗ អស់រយៈពេលពីរឆ្នាំហេីយដែលJungkookត្រូវរស់ឃ្លាតឆ្ងាយពីប្រពន្ធកូន គេចំណាយពេលដេីររកTaehyungគ្រប់ច្រកល្ហក ប៉ុន្តែសូម្បីដំណឹងបន្តិចក៏គេមិនបានទទួលបានមកដែល ក្រោយពីគេត្រូវបានឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់ គេក៏កាន់តែកំណាចលេីសដេីម ទាំងឆេឆាវ ឆាប់ម៉ួម៉ៅ និយាយជាមួយដប់ម៉ាត់ក៏គេមិនខ្ចីតប មួយថ្ងៃៗគេគិតតែពីឈ្ងោកមុខធ្វេីការសឹងតែ24ម៉ោងពេញ បេីសិនជាEyរៀបចំបាយទឹកឱ្យគេ គេក៏ហូបហេីយអ្នកដែលលួងលោមគេឱ្យបាយទឹកបានមានតែEyZaaកូនស្រីរបស់Eylitaaនេះឯង ដោយសារតែឃេីញនាងតូចយកបាយយកទឹកមកឱ្យបេីសិនជាគេមិនញ៉ំាក៏ពិបាក ទេីបគេខំទំពារទាំងមិនចង់

ប៉ុន្តែអ្វីដែលកាន់តែធ្វេីឱ្យគ្រប់គ្នាស្មានមិនដល់នោះគឺ Jungkookបានមានចិត្តខឹងស្អប់Tae ខឹងដែលគេទៅចោលខ្លួន ខឹងដែលគេនាំកូនខ្លួនទៅបាត់ដល់ទៅពីរឆ្នាំ ទោះបីគេខុសឆ្ងន់យ៉ាងណាក៏គួរតែឱ្យគេបានឃេីញមុខកូនម្តងទៅចុះ តែអត់ទេសូម្បីតែកូនប្រុសឫក៏ស្រីក៏គេមិនដឹងដែល មិនអាណិតគេបន្តិចសោះហ្ហេស?? គេក៏ជាប្តីហេីយក៏ត្រូវជាប៉ារបស់កូនដែរ

" ប៉ាៗ " សម្លេងតូចច្រមិចរបស់នាងតូចរូបស្រស់EyZaa បានទាក់ទាញចំណាប់អារម្មណ៍របស់រាងក្រាស់ដែលកំពុងតែឈរសម្លឹងមេីលទេសភាពទាំងមិនមាត់.កអ្វីមួយម៉ាត់ Jungkookងាកទៅរកនាងបន្តិច ទេីបបន្ទន់ជង្គង់ចាំឱ្យនាងដេីរមកខ្លួន

" មានការអីដែលZaa?? បន្តិចទៀតប៉ាត្រូវទៅធ្វេីការហេីយណា កូនមិនត្រូវរពិសនោះទេ ឮទេ?? " Jungkook និយាយទៅកាន់នាងតិចៗទាំងសម្លេងមាំដូចដែលសព្វដង ដឹងថានាងស្រឡាញ់គេណាស់ ហេីយបន្តិចទៀតគេក៏ត្រូវទៅធ្វេីការនៅស្រុកក្រៅដល់ទី1អាទិត្យឯណោះ ច្បាស់ណាស់ដែលមករកគេគឺរំអុកសុំគេទៅជាមួយជាមិនខានទេ

" Zaaហេតុអីក៏កូនមករំខានអ៉ំទៀតហេីយ មករកម៉ាក់មក " ស្របនឹងសម្តីEylitaaក៏ឈានជេីងចូលមកទាំងត្រដាងដៃបែបចាំឱ្យកូនស្រីចូលមកខ្លួន មុននេះគ្រាន់ភ្លេចខ្លួនតែបន្តិចសោះ នាងតូចក៏រត់មកដល់បន្ទប់Jungkookបាត់ទៅហេីយ

" ម៉ាក់កូនចង់ទៅជាមួយប៉ាៗដែល " EyZaa ឈានជេីងដេីរទៅរកម៉ាក់នាងវិញទាំងពេបមាត់រកតែយំ ធម្មតាក្មេងតែមិនបានអ្វីដូចចិត្តគេតែងតែយំបែបនេះហេីយ តែជាមួយក្មេងស្រីម្នាក់នេះនាងមិនមែនជាក្មេងរឿងស្រីនោះទេ ឱ្យតែនិយាយប្រាប់នាងពីមូលហេតុនាងច្បាស់ជាសម្របតាម

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now