ភាគទី១៣:គេមិនមករកប្រពន្ធវិញ

8.1K 502 6
                                    

" ប្រពន្ធហ្ហា!!! " Tae ងាកមុខបន្តិចពេលដែលឮសម្លេងហៅសព្វនាមរបស់ខ្លួន តែពេលងាកJungkookក៏ឆ្មក់ថេីបថ្ពាល់ទន់រលោងរបស់គេបានមួយខ្សឺត ទេីបសកដៃទៅអោបចង្កេះតូចពីក្រោយយ៉ាងណែន

" កេីតអីមែនទេ?? " Tae ចោទសួរទៅគេទាំងដៃនៅលាងចាននៅឡេីយ បណ្តោយឱ្យគេថេីបចន្លោះ.កខ្លួនតាមចិត្ត ព្រោះតែខ្ជិលជំទាស់ចឹងក៏មានតែព្រមតាមតែប៉ុន្នឹង

" បងចង់បានកូនណាស់ " Jungkook បន្លឺឡេីងតិចៗ ដៃគេក៏សកទៅអង្អែលពោះរាងតូចថ្នមៗ លោរ.មុខអេីតទៅថេីបបបូរមាត់គេមួយខ្សឺតស្រាលៗ ទេីបដកចេញវិញ

" ចុះបេីអូនមិនអាចមានឱ្យបងបាន បងនឹងរកអ្នកផ្សេងមែនទេ?? " Tae ងាកមុខទៅសួរគេវិញទាំងប្រឹងញញឹមតិចៗដាក់គេ ធម្មតាអ្នកណាៗក៏ចង់មានកូនដែលជាគ្រួសារខ្លួនឯង រឿងនេះគេទទួលស្គាល់ ចុះបេីខ្លួនមិនអាចមានឱ្យគេបាននោះ គេនឹងរកអ្នកផ្សេងមែនទេ??

" បងស្រឡាញ់ក្មេងណាស់ បងចង់បានកូន អូននឹងយល់ចិត្តបងត្រូវទេ?? " Jungkook បង្វែរគេឱ្យបែរមុខមករកខ្លួនវិញ គេក៏បែរមុខងាកចេញ ខណៈដែលគេក៏អួលដេីម.ករកនឹងយំ

" ប្រពន្ធបង " Jungkook ទាញចង្កេះគេមកអោបជាប់ក្នុងរង្វង់ដៃ អោនមុខទៅដាក់លេីថ្ពាល់គេរួចក៏ប្រថាប់បបូរមាត់ថេីបមួយខ្សឺត

" គ្មានប្រពន្ធឯណាចង់ឱ្យប្តីមានអ្នកផ្សេងនោះទេ បងយល់ចិត្តអូនបន្តិចទៅ " Tae និយាយជាមួយគេទាំងអួលដេីម.ក Jungkookដកដង្ហេីមធំបន្តិចរួចក៏ចាប់បង្វែរមុខគេឱ្យបែរមករកខ្លួនវិញ

" បងសន្យាជាមួយអូនថានឹងមិនឱ្យអូនយំ ទេីបបងមកនិយាយជាមួយអូនចំៗ បងមិនចង់ឱ្យអូនពិបាកចិត្តនោះទេ " Jungkook សម្លឹងជ្រៅចូលទៅក្នុងភ្នែកគេ បែបចង់ឱ្យគេយល់ពីចិត្តខ្លួន តែគេក៏ក្រវីក្បាលហេីយក៏ស្រវាអោបអ្នកដែលនាមជាប្តីជាប់

" បងក៏សន្យាជាមួយអូនថាបងនឹងមិនលែងដៃអូននោះអី " Tae ខ្ទប់មុខនឹងទ្រូងគេ អោបគេយ៉ាងណែន Jungkookក៏ស្ងាត់មាត់ ព្រោះតែមិនចង់ទាស់សម្តីនឹងប្រពន្ធ លេីកដៃទៅអង្អែលខ្នងគេស្រាលៗ ទេីបនិយាយលួងលោមគេឱ្យបាត់យំវិញ

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now