ភាគទី១០:មានរឿងអី??

9.4K 562 7
                                    

បន្ទាប់ពីចំណាយពេលចម្អិនអាហារអស់ពេលជាយូរ រាងតូចរូបស្រស់ក៏រៀបចំម្ហូបដែលខ្លួនធ្វេីហេីយនោះមកដាក់លេីតុអាហារមួយៗ រួចក៏ដាក់ខ្លួនទៅអង្គុយលេីសាឡុងចាំផ្លូវរបស់Jungkookមកវិញ

" នៅទីនេះធំណាស់ " Tae បន្លឺឡេីងតិចៗ រួចក៏ក្រោកឈរដេីរមេីលក្នងផ្ទះទាំងញញឹមពង្រាយ ពេលដែលដេីរមេីលនៅខាងក្នុងអស់ចិត្ត គេក៏ឈានជេីងដេីរទៅមេីលតាមស៊ួនដែលនៅខាងក្រៅម្តង រាងតូចបិទភ្នែកស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធទាំងនៅលេីផ្ទៃមុខមានស្នាមញញឹមជាប់ ងាកក្រោយប្រុងនឹងដេីរចូលទៅខាងក្នុងវិញ តែក៏ស្រាប់តែមានដៃមួយគូសកមកអោបចង្កេះតូចខ្លួនពីក្រោយ ធ្វេីឱ្យគេភ្ញាក់ព្រេីត រហ័សងាកមុខទៅមេីលឱ្យដឹងថាជាអ្នកណា តែក៏ត្រូវប្រុសម្នាក់នោះ លោរមុខមកថេីបថ្ពាល់ខ្លួនជាមុន

" នឹកណាស់ " Jungkook ដាក់រង្វង់មុខសង្ហារទៅលេីស្មារបស់គេ ដោយខ្លួននៅអោបចង្កេះគេពីក្រោយជាប់ ថេីបសក់ទន់រលោងរបស់គេខ្សឺតៗ ហាក់ដូចជាមិនដាច់អាល័យទាល់តែសោះ

" លោកឃ្លានទេ?? ខ្ញុំធ្វេីអាហាររួចរាល់ហេីយ " Taeងាកមុខទៅសួរគេទាំងថ្ពាល់ក្រហមព្រឿងៗ រាងអៀនប្រៀនបន្តិចពេលដែលគេមកធ្វេីបែបនេះដាក់ខ្លួន ទោះជាមិននិយាយស្តី តែកាយវិការនេះក៏អាចធ្វេីឱ្យខ្លួនញញឹមចេញមកបានដែរ

" ឃ្លានតេី តែឃ្លានអ្នកធ្វេីម្ហូបមិនមែនម្ហូបទេ " Tae កាន់តែអៀនដល់ថ្នាក់ធ្វេីខ្លួនលែងត្រូវ នេះគេកេីតអីអញ្ចេះហេតុអីក៏មកផ្អែមល្ហែមដាក់ខ្លួនទៅកេីត?? ដឹងទេថាគេមិនទាន់ទម្លាប់នោះទេ

" បានហេីយ ក្រែងលោកត្រូវទៅធ្វេីការបន្តទៀតមិនចឹង ទៅញ៉ំាបាយទៅ " Tae បង្វែរខ្លួនទៅឈរទល់មុខគេវិញ ប្រុងនឹងដេីរចូលទៅខាងក្នុងវិញ តែគេក៏ចាប់លេីកខ្លួនបីឡេីងផុតដី ដេីរតម្រង់ទៅខាងក្រោយផ្ទះ ទាំងញញឹមតិចៗ

" ទៅណា?? " Tae ងេីយមុខឡេីងទៅសួរគេទាំងចងចញ្ចេីម សឹងតែមិនជឿនឹងភ្នែកថាគេកំពុងតែញញឹមដាក់ខ្លួន គេកំពុងតែញញឹម

" បងចង់នាំអូនទៅមេីលនៅខាងក្រោយ អូនចង់មេីលទេ? " Tae រិទ្ធតែគាំងពេលដែលគេប្តូរសព្វនាមហៅខ្លួនសុទ្ធតែអូន នេះគេកេីតអីឱ្យប្រកដ??

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now