ភាគទី២៥:កុំមករញ៉េរញ៉ៃជាមួយប្រពន្ធយេីង

10.4K 534 12
                                    

« កេីតអី?? មេីលលែងខ្ញុំវិញ » Tae ងេីយមុខទៅសួរគេដោយប្រេីភាសាកូរ៉េ ប្រឹងរេីខ្លួនចេញពីគេវិញតែរេីមិនរួច ព្រោះតែគេអោបក៏ណែន ហេីយនៅរុំខ្លួនចូលជាមួយគេដូចអម្សមទៅហេីយ ។

« វាឱ្យឯងឈោងដៃលេីក ហេីយនិងអាលវាបានមេីលឯងណា វាឆ្លៀតឱកាស » Jungkook តបទៅគេវិញទាំងភ្នែកនៅសម្លក់អាប្រុសម្នាក់នោះមិនដាក់ភ្នែក ទាញរាងតូចចេញពីប្រអប់ទ្រូងវិញរួចក៏ដោះអាវក្រៅមកពាក់ពីលេីឱ្យគេ ប្រុងនិងបោះជំហានដេីរទៅរកអ្នកដែលចង់កេងចំណេញលេីប្រពន្ធរបស់គេ តែ...

« គេមកទិញទឹកអប់ហាងខ្ញុំ ហេីយលោកប្រុងធ្វេីអី?? » Tae សកដៃទៅចាប់ដេីមដៃគេជាប់ និយាយខ្សឹបៗជាមួយគេបែបមិនចង់ឱ្យអ្នកណាដឹងរឿង ។

« តែវា... »

« មិនអីទេប៉ុន្នឹងសោះ នេះយកទឹកអប់ឱ្យគេទៅ ហេីយយកទៅគិតលុយនៅត្រង់នោះ ឆាប់ឡេីង!!! ខ្ញុំទៅប្តូរអាវសិន » រាងតូចលេីកដៃឡេីងបង្ហាញទឹកអប់នោះឱ្យទៅគេ ដោយសារតែខ្ជិលបង្ករឿងច្រេីន Jungkook ក៏សម្របខ្លួនតាម ឈោងដៃទៅយកទឹកអប់មកកាន់និងដៃ ទេីបដេីរយកទៅកន្លែងគោតលុយឱ្យគេច្រកខ្ចប់ឱ្យបានស្រួលបួល ទេីបដេីរមករកប្រុសម្នាក់នោះវិញ ។

« កុំមករញ៉េរញ៉ៃនិងប្រពន្ធយេីងទៀតឱ្យសោះ » Jungkook ហុចទឹកអប់ឱ្យទៅគេទាំងភ្នែកគិតតែពីសម្លឹងសម្លក់គេមិនឈប់ គម្រាមគេខ្សឹបៗទាំងក្រសែភ្នែកពោរពេញទៅដោយភ្លេីងប្រច័ណ្ឌ ការហួងហែងប្រពន្ធជាទីស្រឡាញ់របស់គេ ។

« ប៉ាៗ Appa មកហេីយ » គ្រាន់តែឮសម្លេងកូនភ្លាម Jungkook ក៏ប្រញាប់ងាកមុខទៅមេីលប្រភពសម្លេងយ៉ាងលឿន ។ Taebeom កំពុងតែរត់មកត្រឹកៗសម្តៅមករកខ្លួនទាំងកំពុងតែអូសដៃ Appa គេឱ្យដេីរមកតាមខ្លួនដែរ ។

  រាងតូចរូបស្រស់ដេីរមកតាមការអូសដៃរបស់កូនប្រុសសឹងតែមិនទាន់ ព្រោះតែគេនៅឈឺកន្លែងដែល Jungkook រុករានមិនទាន់បាត់នៅឡេីយ បានគេអាចដេីររួចក៏ចាត់ទុកថាខ្លាំងណាស់ហេីយ ដំបូងស្មានថាសំងំនៅលេីគ្រែរហូតដល់ព្រឹកស្អែកផង ។

« នៅឈឺមែនទេ?? » Jungkook បោះជំហានដេីរមកឈរក្បែរគេ មុននិងចោទសួរ គេមិនតបតែក៏ងក់ក្បាលជំនួសចម្លេីយ ។ Taebeom លេីកដៃទៅអង្រួនជាយអាវប៉ាគេតិចៗ បែបចង់ឱ្យគេលេីកពរខ្លួនឡេីង

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now