Part 23
Jimin:" អ្នកទាំងពីរមិនមានគម្រោងទៅក្រេបទឹកឃ្មុំ
ទេរឺ ??? "
Jungkook:" មែនហើយ លោកប្តី ! គ្មានទេរឺ ? "
NamJoon:" គម្រោងគឺមាន !! តែ...មិនទាន់ច្បាស់ទេ ព្រោះតែមានកិច្ចការត្រូវចុះទៅ Daegu ទៅរៀបចំគម្រោងបង្កើតកន្លែងទេសចរណ៍ថ្មីនៅទីនោះ "
Jungkook:" ទុកសិនមិនបានទេរឺ ??? "
NamJoon:" ការងារនេះបងពន្យារពេលមកយូរហើយ !! ក៏មិនអាចចោលបានដែរ !!! ចាំ...ពីអាទិត្យទៀតចាំទៅក៏បាន !!! "
Yoongi:" NamJoon ការងារនេះបងអ្នកធ្វើការក៏បានឯងនាំប្រពន្ធទៅ Hannymoon ទៅ រៀប
ការហើយថ្មីៗ ទើបដើរលេងមានអារម្មណ៍ល្អ !! "
Jin:" មែនហើយ NamJoon ! ការងារនេះប្រគល់
អោយពួកយើងទៅ "
NamJoon:" មិនបានទេបងប្រុស ! ខ្ញុំរុញការងារ
គ្រប់យ៉ាងទៅពួកបងនិងជំនិតច្រើនហើយព្រោះតែ
ចង់នៅក្បែរ Kookie ! ខ្ញុំគិតថាពួកខ្ញុំរៀបការរួច
ហើយក៏មិនបារម្ភថានៅឆ្ងាយពីគ្នាទៀតមិនបានដែរ
Jungkook ក៏ក្លាយជា Madam Kim ដែលគ្រប់
គ្នាបានស្គាល់ដែរ !!! " Jungkook ទម្លាក់ទឹកមុខ
ចុះ មិនតប ត អង្គុយញុាំអាហារយ៉ាងស្ងៀមស្ងាត់
Taehyung:" ការងារនោះសំខាន់ខ្លាំងទេ ??? "
NamJoon:" ក៏មិនសូវជាសំខាន់ ! ក៏ប៉ុន្ដែខ្ញុំខានចេញមុខយូរហើយ ក៏ល្មមដល់ពេលត្រូវចេញមុខធ្វើកិច្ចការ !!! " Jungkook អង្គុយទំពារបាយមួយៗ
ចាំស្តាប់ប្តីនិយាយ
Jin:" ចុះបើគ្រាន់តែ 4 ថ្ងៃដើរលេងជាមួយប្រពន្ធ
មិនបានមែនទេ ? "
NamJoon:" ខ្ញុំក៏នៅជាមួយនិងប្រពន្ធមករហូត
ហើយ !! ក៏ផ្អែមល្ហែមជាមួយគ្នាមកយូរគួរសមហើយ
ដែរ !! ចឹងហើយ...Jungkook បងសូមពេលដកឃ្លា ពីអូនមួយរយៈដើម្បីធ្វើការងារ ok ??? "
NamJoon ងាកសម្លឹងមើលមក Jungkook
Jungkook:"......." Jungkook មិននិយាយ
សម្លឹងមុខរបស់ប្តី
NamJoon:" ហេតុអីធ្វើមុខបែបនេះ...ហឹម...???
កុំធ្វើមិចអញ្ចឹងអីណា...បងធ្វើការងារតែមួយរយៈទេ
និងត្រឡប់មកមើលថែអូនវិញ !!! " NamJoon
ក្រសោបផ្ទៃមុខរបស់ Jungkook
Jungkook:" ខ្ញុំឆ្អែតហើយ !!! " Jungkook
ងើបចេញពីកៅអីដើរចេញពីបន្ទប់ញុាំអាហារ
