✨ មន្តស្នេហ៍ក្មេងកំពូលឌឺ ✨

5.5K 182 1
                                        

Part 1

@ Busan

« បងធំ...កូនទន្សាយ....» សម្លេងក្មេងប្រុសស្រស់សង្ហារម្នាក់បន្លឺឡើងរត់ចូលមកក្នុងចង្ការទំពាំងបាយ
ជូរយ៉ាងតក់ក្រហល់

« Taehyung ទើបបងពីណា ? បងដើររកឯងមិនឃើញ » អ្នកដែរជាក៏បន្លឺឡើង

« គឺមកពីផ្ទះ !! ខ្ញុំលឺម៉ាក់ថាថ្ងៃនេះ...អឺ...
គឺ...គឺ....ស្អីទេ គេហៅយ៉ាងមិចទៅ ?អឺ...ប្រធានា...ធិ...ធិប...ហ៉ើយ~~~មិនចេះហៅទេ !!! » Taehyung ក្រវីក្បាលធ្វើមុខស្អុយ

« គេហៅថាប្រធានាធិបតី » Jimin

« និងៗ និងហើយ ម៉ែថាថ្ងៃនេះប្រធានាធិបតីរបស់កូរ៉េខាងត្បូងចុះមកខេត្ត Busan !! ចំណែកម៉ាក់គាត់បានរៀបចំកន្លែងសម្រាប់ឪលោកប្រធានាធិបតីនិងប្អូនៗ របស់គាត់ស្នាក់
នៅ !!! » Taehyung

« ពួកគាត់មកស្នាក់នៅផ្ទះយើងចឹងរឺ ?? » ក្មេងប្រុសដ៏គួរអោយស្រឡាញ់ក៏បន្លឺឡើង Jeon Jungkook គេជាកូនពៅក្នុងគ្រួសារ បងៗស្រឡាញ់ថ្នាក់ថ្នមដូចជាពេជ្រអញ្ចឹង គេជាកូនម្ចាស់ចម្ការជាច្រើននៅខេត្ត Busan និយាយពីថាចរឹកគឺ ឡិកឡក់ ញិកញ៉ក់ ង៉ក់
ងរច្រើន តែគេគួរអោយស្រឡាញ់ខ្លាំងណាស់ គេទើបតែមានអាយុ 18 ឆ្នាំប៉ុណ្ណោះ សម្រស់វិញស្អាតជាងស្រីៗទៅទៀតមនុស្សអាចលង់និងសម្រស់គេបានត្រឹមមួយប្រព្រិចភ្នែក ។

« មែនហើយ ! ចំណែកប៉ាវិញបានក៏បានផ្តាំប្រាប់បងថាអោយកូនទន្សាយឯងទៅរៀបចំបន្ទប់របស់ឯងទៅព្រោះតែម៉ាក់ប៉ាចង់អោយលោកប្រធានាធិបតីសម្រាក់នៅបន្ទប់របស់ឯង !! ចំណែកប្អូនៗរបស់ពួកគាត់វិញគឺ
គេងបន្ទប់របស់ខ្ញុំ !! » Taehyung រៀបរាប់ប្រាប់ពួកគេ

« ហ៉ើយ~~~!!! ខ្ញុំមិនចូលចិត្តអោយអ្នកណាមកគេងបន្ទប់ខ្ញុំទេ ទោះជាប្រធានាធិបតីក៏ដោយ »
Jungkook និយាយទាំងមុខក្រញូវ

« Koo...! បងគិតថាផ្ទះយើងសំណាងច្រើនជាង
ដែរបានលោកប្រធានាធិបតីមកសូមស្នាក់អាស្រ័យ
នោះ !!! ផ្ទះយើងគឺធំជាងគេនៅភូមិនេះ ចំណែកឯ
លោកប៉ាជាគឺជាឧកញ៉ាទើបលោកប្រធានាធិបតី មកស្នាក់អាស្រ័យ !!! » Jimin

« ឆឺស~~~! គិតថាខ្លួនឯងជាអ្នកគ្រប់គ្រង់ប្រទេស
មានសិទ្ធិគ្រប់យ៉ាង ចង់មកទាត់ៗធាក់ៗប្រើៗចឹងមែន
ទេ ? ជ្រេញណាស់...! ចាំមើលណា...ពេលដល់
អាណាត់បោះឆ្នោតខ្ញុំនិងមិនបោះឆ្នោតអោយទេ អោយធ្លាក់ដំណែកតែម្តង » Jungkook

✨មន្តស្នេហ៍ក្មេងកំពូលឌឺ✨Where stories live. Discover now