Part 51
@វិមាន Kim
" Papa...!!! " JungNam រត់ចូលមកក្នុងផ្ទះ
ស្រែកហៅអ្នកជាឪពុកយ៉ាងលឺខ្ទរពេញផ្ទះ ។
" បាទ៎ កូន ??? " NamJoon ដើរមកលើកកូន
" ប៉ាៗ MaMa បង្រៀនកូនដាំបន្លែ ! "
" ចុះកូនចេះដាំដែលទេ ? "
" ដាំស្អីទៅ ! លោកកូនជើងល្អនិងទៅបំផ្លាញ
ស្ពៃរបស់អូនឡើងខ្ទេច " Jungkook ដើរចូល
មកទាំងមុខក្រញូវ NamJoon ដើរមកក្រសោបចង្កេះប្រពន្ធ ។
" កូននៅក្មេង កុំខឹងអីមិនស្អាតទេ " នាយប្រើ
ម្រាមដៃក្រាស់ៗ អង្អែលថ្ពាល់របស់ប្រពន្ធ ។
" កូននៅក្មេង..." JungNam ជួយបន្តពីក្រោយ
" យ៌ស...! លោកកូនជើងល្អ " Jungkook
ចាប់ទាញថ្ពាល់របស់កូនទាំងគ្រឺតខ្នាញ់ ។
" កូនឈឺ...! " JungNam ខ្ទប់ថ្ពាល់ខ្លួនឯងមិនអោយម្តាយទាញទៀត ។
" ក្បាលខូចណាស់ ! " Jungkook
" Ma~~~Ma " NamJung ដើរមកជាមួយ
ម៉ែដោះនៅក្នុងផ្ទះមួយៗមករកម្តាយ ។
រាងតូចចូលទៅលើកកូនប្រុសសំណព្វចិត្តឡើងមកថើបជាច្រើនខ្សឺតធ្វើអោយកូនប្រុស
ច្បងតាមសម្លក់ស្ទើជ្រុះគ្រាប់ភ្នែក ។
" MaMa ស្រឡាញ់តែ NamJung "
" Awww ! ក៏មែនហើយ !!! កូនក្បាលរឹងសឹងអីស្រឡាញ់ធ្វើអី ??? " Jungkook និយាយ
ផ្ទានកូនវិញ JungNam រកពេបមាត់យំ ។
" JungNam...! MaMa និយាយលេង "
NamJoon ឃើញកូនមិនស្រួលក៏អោបលួងលោមកូនមិនអោយទឹកភ្នែកអាល្អិតឆ្ងុប
មុខនិងស្មាឪពុកលួចយំ ។
" អូ៎...អូយ៎...កូន ! កុំយំអីណា " Jungkook
ដើរមកលួងកូនមិនអោយកូនយំ
" ហឹុកៗ MaMa " JungNam បោះដៃមករក
MaMa របស់គេរាងតូចទទួលកូនអោយកូន
ប្រុសពៅទៅប្តី ។
" កុំយំណាកូនក្មេងល្អរបស់ MaMa " រាងតូច
អង្អែលក្បាលកូនប្រុសថ្នមៗ អាល្អិតតោងម្តាយយ៉ាងស្អិត ។
" ឈប់យំណាកូន ! " Jungkook អោបថើបកូនប្រុសលួងលោម ។
" ឈប់យំហើយ ! " JungNam ជូតទឹកភ្នែករបស់គេចេញ ។
