✨មន្តស្នេហ៍ក្មេងកំពូលឌឺ✨

2K 77 1
                                        

                            Part 18

*Afternoon

[ Kitchen ]

Jungkook ឈរធ្វើម្ហូបដោយស្នាមញញឹម ទោះជា
ចាញ់ក្លិនទាំងនោះក៏ព្យាយាមធ្វើអោយបានល្អ ដើម្បី
យកចិត្តប្តី ។ NamJoon ឈរសម្លឹងមើលកូនទន្សាយ ពីចម្ងាយដោយស្នាមញញឹមនៅជាប់ថ្ពាល់ ។

Chef:" Madam ដាក់ត្រីចូលក្នុងប្រេង...យឺតៗ
ព្រោះវាអាចនិងខ្ទាតខ្លាញ់ !!! "

Jungkook:" ok !! " Jungkook ដាក់ត្រីដែរ
ខ្លួនបានជ្រលក់ជាមួយម្សៅនិងគ្រឿងស្អំផ្សេងៗទៀត
ចូលទៅខ្ទះដែរមានប្រេង

NamJoon ដើរចូលមកសីុញូប្រាប់គ្រប់គ្នាដែរនៅក្នុងផ្ទះបាយអោយថយចេញ គេលូកដៃសន្សឹមៗ
ទៅអោបចង្កេះរបស់ Jungkook

Jungkook:" អួយ៎...!! " Jungkook ភ្ញាក់់ព្រោះ
តែមានដៃមកអោបចង្កេះរបស់គេទាំងមិនដឹងខ្លួន

NamJoon:" ម្ហូបរបស់អូនឈ្ងុយណាស់...!!! "
NamJoon អោនទៅថើបកញ្ចឹង ក របស់កូនទន្សាយ ថ្នមៗ

              ( ជ្រេញ ហាស៎....😡 )

Jungkook:" ........." Jungkook មិនតប បានត្រឹមញញឹមអោនមុខចុះ តាំងតែពីនិយាយត្រូវគ្នា
ហើយ Jungkook មិនហ៊ាននិយាយជាមួយនិង
NamJoon ទេ

NamJoon:" ហេតុអីមិននិយាយ ? "

Jungkook:" និយាយច្រើនខុសច្រើន នៅស្ងៀម
ល្អជាង !!! "

NamJoon:" នៅឌឺបានទៀត...!!! *សឺត~~~"
NamJoon លោទៅថើបថ្ពាល់របស់ Jungkook

Jungkook:" ឈប់ថើបទៅ...សឹកថ្ពាល់គេអស់
ហើយ..."

NamJoon:" ចង់ថើប...ព្រោះយប់មិញមិនបានថើបផង...!! "

Jungkook:" លែងដៃពីចង្កេះអូនទៅ...!!! "

NamJoon:" ចង់អោបបែបនេះ...!!! " NamJoon អោប Jungkook កាន់តែណែន

Jungkook:" អូនពិបាកធ្វើម្ហូបណាស់ !!! "

NamJoon:" ម្សិលមិញ ម្ហូបអូនឆ្ងាញ់ណាស់ដឹងទេ...!! "

Jungkook:" មែនរឺ ??? ចឹងភ្លក់ម្ហូបថ្ងៃនេះទៅមើល " Jungkook យកស្លាបព្រាមកដួសសាច់ត្រី
បន្តិចអោយ NamJoon ភ្លក់

Jungkook:" ឆ្ងាញ់ទេ ??? "

NamJoon:" អឹម...!! ឆ្ងាញ់ណាស់ !!! បើបានញុាំស្នាដៃអូនរាល់ថ្ងៃគឺល្អខ្លាំងណាស់ "

✨មន្តស្នេហ៍ក្មេងកំពូលឌឺ✨Where stories live. Discover now