♠️ Episode 2 ♠️

Start from the beginning
                                    

លោកគីមដាក់ទូរស័ព្ទចុះដោយព្រូសខ្យល់ដង្ហើមមួយឃូ វាជាខ្យល់ដង្ហើមដែលបញ្ជាក់ពីអារម្មណ៍តានតឹងនឹងក្តីកង្វល់ធំធេងដែលគាត់មាននៅក្នុងគ្រាហ៍នេះ។ ឃើញសភាពអ្នកមានគុណបែបនេះ Taehyung សម្រាច់ចិត្តឈានជើងចូលមកក្រសោបបុរសវ័យកណ្តាលពីខាងក្រោយ។

« Tae ? កូនមកតាំងពីពេលណា ? » លោកគីម ហាក់ភ្ញាក់ផ្អើលនឹងការមកដល់របស់កូនប្រុស។ លោករហ័សរៀបឬកពារនិងទឹកមុខតានតឹងអម្បាញ់មិញនេះមកជាធម្មតាវិញ មុននឹងបែរក្រោយទាញកូនប្រុសសំណព្វតែមួយគត់ដែលគាត់ថ្នាក់ថ្នមដូចកែវភ្នែក មកឱបពេញៗដៃដើម្បីឲបាត់នឹក។

« កូនទើបតែមកដល់មិញនេះឯង លោកប៉ាមានរឿងអីមែនទេ? » មេធាវីតូចសួរអ្នកជាឱពុកដោយទឹកមុខចង់ដឹង។

« អាល្អិតឯងនេះ! មើលមកប៉ាមានអីលាក់បាំងនឹងឯងដែរ ឬអត់ ? » លោកគីមតបទៅកូនប្រុសវិញទាំងលេចចេញស្នាមញញឹមនៅលើផ្ទៃមុខជ្រាវជ្រួញ។

Taehyung ដឹងច្បាស់ណាស់ថាស្នាមញញឹមរបស់លោក ជាស្នាមញញឹមដែលបង្ខំចេញពីចិត្ត។ កន្លងមក លោកគីម មិនដែលមានរឿងអ្វីលាក់បាំងនឹងគេសូម្បីតែប៉ុនក្រចកដៃ ម្លោះហើយទើបពេលនេះ Taehyung នៅមិនសុខក្នុងចិត្ត ហើយមានអារម្មណ៍មួហ្មងនៅពេលដែលដឹងច្បាស់ថា លោកប៉ារបស់គេកំពុងជួបប្រទះនឹងការលំបាកដោយមិនឲគេដឹង។ មេធាវីតូចសម្រាច់ចិត្តមិនសួរដេញដោល ព្រោះរងចាំឲដល់ឱកាសល្អសង្ឃឹមថាគាត់នឹងព្រមប្រាប់គេដោយខ្លួនឯង។

« និយាយចឹង ការងារនៅកូរ៉េយ៉ាងមិចហើយកូន ? » លោកគីម អង្អែលក្បាលកូនថ្នមៗ។

« ហុឹម...ប្រសើរជាងមុនព្រោះកូនក្តីរបស់ខ្ញុំជាអ្នកឈ្នះ ទើបខ្ញុំអាចមកវិញបានមុនពេលកំណត់ »

« ល្អហើយប៉ាចូលរួមត្រេកអរផង ~ » លោកគីមញញឹមស្ងួតទៅកាន់កូនប្រុសតែមួយគត់ ដែលកំពុងអង្គុយទល់មុខខ្លួន។ មួយសន្ទុះស្នូរសំឡេងរបស់ទូរស័ព្ទ ក៏ស្រាប់តែរោទ៍ឡើងមកកាត់ចង្វាក់សន្ទនារបស់ឱពុកកូនគេទាំងពីរ។

« ចឹងបើប៉ាថាគ្មានបញ្ហាអីដូចច្នោះទៅហើយ កូនសូមទៅងូតទឹកសិន » Tae លាន់មាត់ពេលដែលសង្កេតឃើញទឹកមុខមិនសូវស្រួលរបស់លោកប៉ាគេពេលគាត់បានសម្លឹងលេខមួយខ្សែរដែលកំពុងបង្ហាញខ្លួននៅលើអេក្រង់ទូរស័ព្ទ។

ប្រុសកំណាន់ម៉ាហ្វៀរWhere stories live. Discover now