ភាគទី 45 : ដាក់ថ្នាំបំពុលខ្លួនឯងឬ?

1.8K 159 7
                                    


Jimin ភ្ញាក់ពីដំណេកសម្លឹងនាឡិកាជាប់ជញ្ជាំង ថ្ងៃជិតរសៀលទៅហើយ នេះគេចង់គេងទ្រមក់ដល់ល្ងាចយប់ទៅវិញឬយ៉ាងម៉េច? រាងតូចក្រោកចេញពីគ្រែនាំខ្លួនប្រាណគ្មានកម្លាំងកំហែងរបស់ខ្លួនចូលទៅក្នុងបន្ទប់ទឹក មិនយូរទេ Suga នឹងត្រឡប់មកវិញ ត្រូវតែស្រស់ស្រាយគួរឱ្យស្រឡាញ់គ្រប់ពេលនៅមុខគេ

មិនប៉ុន្មាននាទីក្រោយមក Jimin ក៏ត្រឡប់ចេញពីបន្ទប់ទឹកជាមួយកន្សែងពោះគោជាប់ចង្កេះនិងកូនកន្សែងតូចជូតសក់សើមទទឹករបស់គេ រាងតូចទៅបើកទូរយក ខោខាវប៊យខ្លីលើក្បាលជង្គង់និងអាវយឺតដៃវែងធំរលុងៗតិចៗពណ៌សមកស្លៀកពាក់ហើយទើបឈរមុខកញ្ចក់រលាស់សក់ទទឹកវែងគ្របថ្ងាសរបស់គេមកមុខ

“ គ្រាន់បើបន្តិច! ” Jimin ញញឹមស្ងួតដាក់កញ្ចក់ហើយទាញកំប៉ុងថ្នាំមកបើកយកថ្នាំលេប តែពេលឃើញចំនួនគ្រាប់ថ្នាំច្រើនខុសធម្មតាទើបគេជ្រួញចិញ្ចើមឆ្ងល់

“ Yoongi ដូរកំប៉ុងថ្នាំទៀតហើយអ្ហេស? ” រាងតូចរអ៊ូតិចៗតែក៏ប្រញាប់ដាក់ថ្នាំចូលទៅក្នុងមាត់ហើយលើកកែវទឹកជិតនោះផឹក

“ មិនយកបាយមកឱ្យយើងពេញមួយថ្ងៃ? ” Jimin សម្លឹងតុទទេរស្អាត តែក៏ប្រទះឃើញក្រវិលមួយចំហៀងដែលធ្លាក់នៅលើការ៉ូ ទើបទៅរើសយកមកមើល

“ ក្រវិលមនុស្សស្រី! ” គេក្តាប់ក្រវិលជាប់ក្នុងដៃហើយដើរចេញទៅក្រៅទាំងកំពុងគិតឆ្ងល់ពីម្ចាស់ក្រវិល ឬក៏ Suga យកមនុស្សស្រីមកដេកក្នុងបន្ទប់?

“ ភ្ញាក់ហើយអ្ហេស? ” XianNu ញញឹមស្រស់ដាក់ Jimin ពេលឡើងជណ្តើរបញ្ច្រាស់គ្នាដោយនាងឡើងត្រឡប់ទៅក្នុងបន្ទប់តែ Jimin ដើរចុះមកខាងក្រោម

“ បើមិនទាន់ភ្ញាក់ នាងអាចឃើញខ្ញុំឈរនៅត្រង់នេះទេ? ” Jimin សួរបកតាមរបៀបមនុស្សមិនសូវចេះឱនលំទោនហើយក៏ដើរហួស តែភ្នែកក៏គ្រលាសទៅប៉ះក្រវិលនៅត្រចៀកស្តាំរបស់ XianNu ដែលបាត់ទៅណាមួយចំហៀងក៏មិនដឹង

“ បារម្ភជំនួសក្មេង ខ្លាចថាបន្តិចទៀតលែងបានភ្ញាក់ ” XianNu ឈរអោបដៃតបវិញ

“ ក្រវិលបាត់ទៅណាមួយចំហៀង? ” Jimin សម្លឹងត្រចៀក XianNu ក្រវិលរបស់នាងដូចក្រវិលដែលគេរើសបានក្នុងបន្ទប់ណាស់ នាងចូលទៅក្នុងបន្ទប់ Suga ធ្វើអី?

LOVE or ANGER  [Completed]Where stories live. Discover now