Chapter 16 : វាជាលទ្ធផលដែលឯងធ្វើឱ្យស្រីរបស់យើងឈឺចាប់

1.7K 151 5
                                    

“ Suga!! ” XianNu ឈរនៅមាត់ទ្វារសម្លឹង មកគូរដណ្តឹងដែលកំពុងអោបចង្កេះប្រុសក្មេងម្នាក់ស្ទើរតែមុខប៉ះមុខ មាត់ប៉ះមាត់

“ ... ” រាងក្រាស់ព្រលែងដៃច្រាន Jimin ចេញ ទាំងមុខស្ទើរស្រក់ឈាម ទុកថាឯងរួចខ្លួនមួយ ពេលចុះ

“ ហេតុអីមករកបងដល់ទីនេះ!? មិចមិនប្រាប់ បងមុន!? ” Suga ប្រែទឹកមុខមកញញឹម ភ្លាមៗហើយដើរទៅកាន់ដៃស្រីស្នេហ៍ឱ្យមក អង្គុយចុះលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ

“ អំបាញ់មិញបងធ្វើអី!? គេជានរណា!? ” នាង ក្រមុំងាកទៅមើលមុខ Jimin ដែលឈរអោន មុខនៅជិតនោះ

“ អ្នកបម្រើ!! ”

“ .. ” រាងតូចនៅស្ងៀមមិនហ៊ានកម្រើក មនុស្ស ស្រីម្នាក់នេះជានរណា!?

“ នៅឈរដល់ណាទៀត!? ទៅយកទឹកមក ទទួលភ្ញៀវមក!! ” រាងក្រាស់សង្កត់សម្លេងធ្វើឱ្យ រាងតូចរត់យ៉ាងរហ័សសម្តៅទៅផ្ទះបាយតាម សម្តីចៅហ្វាយ

“ បងកុំកាចពេកអី ក្មេងភ័យស្លាប់ហើយ!! ” XianNu ញញឹមទាំងកំពុងគិត ថ្ពាល់ខាងឆ្វេង របស់ Suga ក្រហមខ្លាំងណាស់ អំបាញ់មិញ ពួកគេនៅចាប់ដៃចាប់ជើងគ្នានៅឡើយទេ តែពេលនាងចូលមកគេក៏លែងដៃធ្វើជាច្រឡោតខឹង ពួកគេច្បាស់ជាមានអ្វីលើសពីនេះមិន ខាន

“ អូនមកទីនេះ មានអ្វីមែនទេ!? ”

Jimin លើកទឹកចូលមកទាំងញ័រដៃ ចង់ឱ្យអ្នក ផ្សេងយកមកជំនួសតែខ្លាចចៅហ្វាយគេខឹងម្តងទៀតព្រោះមុននេះគាត់បញ្ជាគេច្បាស់ណាស់

“ នឹកបង!! ” នាងក្រមុំពោលដោយគ្មានអៀន ខ្មាសសូម្បីបន្តិច

“ តែប៉ុន្នឹងទេ!? ” អ្នកកម្លោះលើកចិញ្ចើមសួរ ព្រោះដឹងថានាងនិយាយមិនទាន់អស់សេចក្តីនៅឡើយហើយសម្លឹង Jimin ដែលលើកទឹក ចូលមកយឺតៗ

“ ពិធីមង្គលការយើងជិតចាប់ផ្តើមហើយ បង មិន អាយយយ!! ” XianNu ភ្ញាក់កន្ត្រាក់ខ្លួន ពេលកែវទឹកធ្លាក់ពីដៃ Jimin បែកខ្ទេចខ្ចាយ ទឹកត្រូវជាយរ៉ូបរបស់នាង

“ ប្រាវ!! ” រាងតូចប្រញាប់អោនរើសអំបែងកែវ ដែលបែក គេគ្មានបំណងនោះទេតែពេលលឺ ពាក្យថាមង្គលការទើបគេរវល់ស្តាប់មិនប្រយ័ត្នធ្វើឱ្យកែវធ្លាក់បែក

LOVE or ANGER  [Completed]Where stories live. Discover now