Chapter 4 : ខ្ញុំខ្លាចងងឹតណាស់

2.2K 206 5
                                    


ថ្ងៃបន្ទាប់

Jimin លើកកាហ្វេទៅជូន Suga ដូចសព្វដង តែគេមិនបាននៅពិនិត្យរបាយការណ៍ឬក៏ជំនួញអ្វីនោះទេ គេមានពេលអង្គុយស្តាប់ភ្លេងដែល ចេញពីឧបករណ៍ភ្លេងបុរាណមួយក្នុងបន្ទប់ តន្ត្រីរបស់គេ

រាងក្រាស់អង្គុយសម្លឹងថាសចម្រៀងដែលវិលយឺតៗប្រគុំបទភ្លេងចេញមកយ៉ាងពិរោះរណ្តំស្របពេលរាងតូចលើកកាហ្វេចូលមក

Jimin : ចៅហ្វាយ!! " គេដាក់កាហ្វេជិតដៃរាង ក្រាស់

Suga ចុចបិទបទភ្លេងទាំងនោះហើយសម្លឹង មុខរាងតូចដែលឈរអោបដៃទល់មុខគេ

Suga : ច្រៀងឱ្យយើងស្តាប់មក!! "

Jimin : ចៅហ្វាយថ្ងៃនេះមិនរវល់ទេហេស?? "

Suga : អត់ទេ!! "

Jimin ញញឹមហើយច្រៀងឱ្យ Suga ស្តាប់ បទ Spring Day របស់ BTS សម្លេងគេពិរោះ ខ្លាំងណាស់ផ្អែមល្ហែមតែកម្សត់បន្តិចធ្វើឱ្យអ្នកស្តាប់លឺហើយមានអារម្មណ៍ថាអន្លង់អន្លោច

« ...................... »

Suga : ហេតុអីច្រៀងតែបទកម្សត់បែបនេះ? "

Jimin : ខ្ញុំនឹកអ្នកផ្ទះរបស់ខ្ញុំណាស់!! មិនគួរ ពួកគាត់ទុកខ្ញុំចោលបែបនេះទេ!! " គេអោនមុខ ចុះ គ្រប់ពេលនឹកឃើញដល់ព្រឹត្តិការណ៍នៅ យប់នៅធ្វើឱ្យគេមិនអាចសូម្បីតែញញឹមឱ្យសម

Suga : បំភ្លេចវាចោលទៅ!! " គេប្រើដៃម្ខាងទ្រ មុខរាងតូចឱ្យងើយមុខឡើង

Jimin ងក់ក្បាលតិចៗហើយញញឹមស្ងួតដាក់ រាងក្រាស់ដែលព្យាយាមលួងលោមគេដោយ ទឹកមុខត្រជាក់បំផុត

Suga : ឯងចង់ចេញទៅខាងក្រៅខ្លះក៏មិនអី ដែរ!! "

Jimin : ខ្ញុំខ្លាច!! " គេចាប់ដៃរាងក្រាស់ដែល អង្អែលថ្ពាល់គេ

Suga : ឯងមិនបានចេញទៅខាងក្រៅយូរ ប៉ុណ្ណាហើយ?? "

Jimin : តាំងពីខ្ញុំចូលច្រៀងក្នុងក្លឹប!! ជាង មួយឆ្នាំហើយ!! "

Suga : ចាំយើងនាំឯងទៅ!! " គេដើរចេញទៅ ក្រៅ Jimin ក៏ប្រញាប់ដើរទៅតាម

« ............................... »

Suga នាំ Jimin មកចម្ការតែរបស់គេ វាជា ចម្ការដ៏ធំដែលធ្វើឡើងលើភ្នំទីនោះមានដើមតែរាប់ហិចតាកម្មករក៏ច្រើនណាស់ដែរ ដើមតែពណ៌បែតងស្រស់ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយល្អណាស់ទម្រាំមកដល់គឺជិតយប់ទៅហើយ

LOVE or ANGER  [Completed]Where stories live. Discover now