Chapter 20 : ព្រោះខ្លួនប្រាណឯងជារបស់យើង សូម្បីតែបេះដូងនិងវិញ្ញាណ

2.3K 195 36
                                    


“ Jimin!! ” រាងក្រាស់បើកទ្វារបន្ទប់តែបែរជាគ្មានមនុស្ស មុននេះគេលឺសម្លេងពីក្នុងបន្ទប់ទិសខាងនេះមិនខុសទេ

“ ឯងមិននៅទីនេះទេហេស!? ” JHope សម្លឹងមើលទៅគ្រប់កន្លៀតកន្លែងនៅក្នុងបន្ទប់ វាងងឹតបន្តិចព្រោះមិនបានបើកភ្លើងតែនៅតែអាចឱ្យគេមើលឃើញខ្សែច្រវ៉ាក់ដែលភ្ជាប់និងជើងគ្រែយ៉ាងច្បាស់ រាងក្រាស់បោះជំហានស្រាលៗទៅជិតគ្រែ តាមពិតគេនៅទីនេះ ហេតុអីចាំបាច់លាក់ខ្លួន!?

“ ... ” Jimin គេងខ្ទប់ត្រចៀកក្រោមគ្រែមិនហ៊ានកម្រើកខ្លាចបង្កសម្លេងចេញទៅក្រៅក្នុងចិត្តបួងសួងព្រះជាម្ចាស់កុំឱ្យ JHope រកឃើញ ជាពិសេស Suga កុំឱ្យគេបានឃើញអី

“ អុបប៎!! ” រាងតូចខ្ទប់មាត់ពេលមានដៃមួយគូរចាប់ជើងទាំងសងខាងរបស់គេជាប់

“ រូ!! ” សម្លេងច្រវ៉ាក់អូសនឹងការ៉ូលាន់លឺឡើងស្ទើរហឹងត្រចៀកពេល JHope ចាប់អូសជើង Jimin ឱ្យចេញមកក្រៅ

“ JHope!! ” រាងតូចអង្គុយច្រត់ដៃទៅក្រោយទប់ខ្លួនខណៈ JHope កំពុងស្ថិតនៅចន្លោះជើងគេ

“ យើងរកឯងឃើញហើយ!! ” JHope អោប Jimin ជាប់ ប៉ុន្មានថ្ងៃនេះគេបារម្ភខ្លាំងណាស់ គេងមិនដែលបានស្កប់ស្កល់នោះទេ គេខ្លាចថាពេញមួយជីវិតគេនឹងមិនអាចរកឃើញ Jimin ជារៀងរហូត

“ ហេតុអីលោកដឹងថាខ្ញុំនៅទីនេះ!? ” រាងតូចអោប JHope វិញ ទឹកភ្នែកក៏ស្រក់ចុះមកដោយមិនដឹងខ្លួន មានអារម្មណ៍ថាកក់ក្តៅណាស់ កក់ក្តៅដូចថ្ងៃដែលនៅលើអាគារមើលកាំជ្រួចជាមួយគ្នា គេចង់ទាញពេលវេលាឱ្យឈប់ត្រឹមនេះណាស់

“ គ្មាននរណាល្ងង់ពួននៅកណ្តាលវាលល្វឹងដូចឯងទេ!! ” រាងក្រាស់លែងខ្លួន Jimin ហើយញញឹមមុននឹងលើកដៃជូតទឹកភ្នែកចេញពីថ្ពាល់គេ

“ លោកជាព្រះអាទិត្យរបស់ខ្ញុំ!! ខ្ញុំដឹងថាលោកនឹងរកខ្ញុំឃើញ!! ” រាងតូចញញឹមហើយចាប់ដៃដ៏កក់ក្តៅរបស់ JHope

“ យើងឆាប់ចេញទៅ!! ” JHope កាន់ដៃរាងតូចឱ្យក្រោកឈរឡើងតែគេមិនក្រោក

“ ខ្ញុំទៅមិនបានទេ!! ” ជើងគេជាប់ច្រវ៉ាក់ វាមាំខ្លាំងណាស់មិនងាយនឹងវាយបំបែកទេ មិនចាកចេញល្អហើយ JHope ក៏នឹងមិនមានបញ្ហាដោយសារគេទៀតដែរ

LOVE or ANGER  [Completed]Where stories live. Discover now