ភាគទី 40 : អូនមិនសម្លាប់ប្រពន្ធបងទេ

2.4K 173 1
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ អាកាសធាតុនៅលើភ្នំត្រជាក់ខ្លាំងគួរឱ្យកត់សម្គាល់ តែអ្នកស្រុកភ្នំបែរជាមានអារម្មណ៍ថាធម្មតាព្រោះទម្លាប់នឹងអាកាសធាតុបែបនេះទៅហើយ Suga គេងអោប Jimin ក្នុងទ្រូងពេញមួយយប់ទាំងមិនបានបិទភ្នែកសម្រាកសូម្បីមួយវិនាទី មិនច្បាស់ថាមកពីគេគិតច្រើនពេកទើបគេងមិនលក់ឬក៏ព្រោះតែគេគេងច្រើនមកហើយទើបមិនងងុយមិនគួរណាគេងបន្តទៀតនោះទេ

ដៃរឹងមាំអង្អែលខ្នងរាងតូចថ្នមៗគ្របដោយភួយពណ៌សក្រាស់ឃ្មឹកបង្ការភាពត្រជាក់ គេខ្លាចថាពេលបិទភ្នែកគេងហើយភ្ញាក់ឡើងវិញស្រាប់តែលែងឃើញ Jimin ដូចលើកមុនទៀត ខ្លាចថានេះជាសុបិន្តមិនមែនការពិត គេខ្លាចគ្រប់យ៉ាងដែលអាចជាហានិភ័យធ្វើឱ្យគេបាត់បង់ Jimin ទៅ

រាងតូចបើកភ្នែកយឺតៗក៏ឃើញថាខ្លួនកំពុងនៅក្នុងរង្វង់ដៃ Suga នេះបើជាគេកាលពីមុន គេអាចនឹងសប្បាយចិត្តដល់យំក៏ថាបាន Jimin ងើយមុខមើល Suga យឺតៗទើបគេអោនមើលវិញធ្វើឱ្យប្រទះនឹងកែវភ្នែកមុតស្រួចពណ៌ខ្មៅមួយគូរនោះ

“ Jimin ត្រជាក់ខ្លាំងទេ? ” Suga ញញឹមយ៉ាងស្រស់ គេប្រៀបដូចជាមនុស្សម្នាក់ផ្សេងទៀតបើប្រៀបធៀបនឹងកាលពីម្សិលមិញ ទឹកមុខក៏ស្រស់បស់ជាងមុន ពន្លឺកែវភ្នែកភ្លឺថ្លាឡើង ពុកមាត់ពុកចង្ការក៏ត្រូវកោរចេញអស់ គេត្រឡប់មកដូចដើមវិញហើយ

“ ត្រជាក់! ” Jimin ងក់ក្បាលតិចៗ ទើប Suga លូកដៃចូលក្នុងអាវគេហើយអោបចង្កេះថ្នមៗ ដៃគេកក់ក្តៅខ្លាំងណាស់

“ Jimin! ”

“ ហៅខ្ញុំថា Min បានហើយ! ”

“ Min! ”

“ ខ្ញុំនៅទីនេះហើយ ហៅធ្វើអីទៀត? ” រាងតូចខ្ញាំដៃអ្នកម្ខាងទៀតទាំងគ្រឺតខ្នាញ់ គេងអោបពេញមួយយប់ហើយនៅមកហៅឈ្មោះឱ្យឆ្លើយមិនបានសម្រាកមាត់ទៀត

“ Min! ”

“ នែ! ” Jimin ក្រោកអង្គុយខាំមាត់ខឹងសម្លក់ Suga ដែលដេកសើចដោយសារញ៉ោះគេបានសម្រេច មកហៅឈ្មោះរង៉ូវៗទាំងព្រលឹមនេះ រំខានចិត្តមែនទែន

“ ហៅធ្វើអី? ”

“ នឹកនឹងណា៎ ” រាងក្រាស់ញាក់ចិញ្ចើម ឆ្លើយទាំងទឹកមុខញ៉េះញ៉ោះ នេះគេកំពុងធ្វើមុខព្រានមែនទេ? ព្រះជាម្ចាស់អើយ! ហេតុអីគេមិនដែលឃើញ Suga ក្នុងទឹកមុខគួរឱ្យស្រឡាញ់បែបនេះ?

LOVE or ANGER  [Completed]Where stories live. Discover now