ភាគទី 38 : ចាប់ផ្តើមសារជាថ្មី

2.1K 153 4
                                    


JHope ភ្ញាក់ពីគេងស្រវ៉ារក Jimin ទាំងមិនបើកភ្នែកតែមិនឃើញ ទើបគេត្រូវបើកភ្នែកសម្លឹងរកមើលជុំវិញខ្លួនមានតែក្រដាសមួយសន្លឹកនៅលើតុជិតគ្រែ Jimin ក្រោកទៅណាទាំងព្រលឹមប្រាប់មួយម៉ាត់ក៏គ្មាន រាងក្រាស់ស្រវ៉ាយកក្រដាសមកអានហើយក្រោកអង្គុយទាំងទប់ក្បាល យប់មិញមិនដឹងថាប៉ុន្មានទឹកប៉ុន្មានសារទេទើបគេត្រូវមកងងុយទាំងកណ្តាលព្រឹកបែបនេះ

“ ខ្ញុំទៅដើរលេងហើយ ត្រឡប់មកវិញពេលណាចាំបន្តពីយប់ទៀត! ”

JHope អានបណ្តើរញញឹមបណ្តើរនេះកំពុងយល់សប្តិមែនទេ? តាមធម្មតាអាល្អិតនេះពូកែរកលេសដោះសារណាស់ តែម្តងនេះមកព្រមដោយខ្លួនឯងហើយនៅបបួលគេធ្វើវាទៀត កាន់តែគិតគេកាន់តែជ្រួលជ្រើម នេះ Jimin ធ្វើឱ្យគេឆ្គួតតណ្ហាស្លាប់មុនអាយុមិនខាន

“ ហ៊ានកុហកស្លាប់មិនខានអាល្អិត! ” រាងក្រាស់បើកថតតុដាក់ក្រដាសមួយសន្លឹកនោះសៀតចូលក្នុងសៀវភៅយ៉ាងរៀបរយទុកធ្វើភស្តុតាងកុំឱ្យ Jimin ប្រកែកបានពេលត្រឡប់មកវិញ តែពេលរុញថតតុបិទទៅវិញបែរជាចាប់អារម្មណ៍ថាបាត់កាំភ្លើង ក្មេងម្នាក់នេះយកកាំភ្លើងទៅតាមខ្លួនធ្វើអី? តែក៏ល្អនឹងបានការពារខ្លួនពេលមានបញ្ហា JHope បោសវាសគំនិតព្រួយបារម្ភទាំងនោះចោលហើយក្រោកចេញពីគ្រែទាំងស្រាតននលគោកទៅរើសកន្សែងជិតនោះដើរចូលបន្ទប់ទឹកទាំងញញឹម

.........

Jimin អង្គុយចាំមនុស្សម្នាក់នៅហាងកាហ្វេម្តុំជាយភ្នំ គេត្រូវចេញពីក្រុងតាំងពីព្រលឹមជិះឡានរាប់សិបគីឡូ ងងុយគេងស្ទើរស្លាប់ ហើយត្រូវមកអង្គុយចាំទៀត វេទនាពិតមែន

ទីត! ទីត!

សម្លេងនាឡិកាលើកដៃឆ្វេងរបស់ Jimin លាន់លឺឡើងជាច្រើនដងដើម្បីដាស់តឿនម្ចាស់ខ្លួនថាដល់ពេលលេបថ្នាំហើយ តែ Jimin បែរជាអង្គុយស្ងៀមធ្វើដូចមិនបានលឺ ភ្លេចទៅហើយថាគេមិនបានយកទូរស័ព្ទមកជាមួយ នេះគឺមកតែខ្លួននិងកាបូបស្ពាយមួយប៉ុណ្ណោះ

“ អាចង្រៃឯងពូកែស្រែកតម្លង់ក៏ស្រែកទៀតទៅ ហាមឈប់ឱ្យសោះ ” រាងតូចរអ៊ូរទាំតិចៗគម្រាមនាឡិកាដែលមិនមានជីវិតដោយមិនខ្ចីចុចបិទសម្លេងនាឡិកាតែស្រវារកដបថ្នាំមកបើកយកថ្នាំលេបតែឃើញមានតែកំប៉ុងទទេរ នេះគេច្រឡំយកកំប៉ុងថ្នាំអស់មកមែនទេ? ល្ងង់ពិតមែន បើគេមិនបានលេបថ្នាំទេច្បាស់ជាកើតឆ្គួតគ្រប់គ្រងខ្លួនឯងលែងបានទៀតមិនខាន

LOVE or ANGER  [Completed]Where stories live. Discover now