Chapter 24 : ខ្ញុំស្រឡាញ់ចៅហ្វាយ

2K 176 24
                                    


“ ក្រាក!!! ”

មាឌតូចល្អិតក្នុងរាងកាយស្គមស្គាំងស្លេកស្លាំងដែលកំពុងអង្គុយអានសៀវភៅលើគ្រែយ៉ាងស្ងប់ស្ងាត់ប្រញាប់ប្រញាល់ទម្លាក់សៀវភៅចុះពេលចៅហ្វាយគេបើកទ្វារចូលមកដល់

“ ចៅហ្វាយថ្ងៃនេះមកវិញលឿនណាស់! ” Jimin ញញឹមស្ងួតដាក់ Suga ដែលកំពុងដើរចូលមកយ៉ាងលឿនដូចព្រួញ តាមធម្មតាគេមកតែពេលយប់ជ្រៅប៉ុណ្ណោះតែនេះទើបតែព្រលប់មិនទាន់ងងឹតស្រួលបួលផង

“ ញញឹមស្រស់ណាស់ សប្បាយចិត្តដែលបានជួបវាមែនទេ? ” រាងក្រាស់ច្របាច់កទាញលើករាងតូចចេញពីគ្រែឱ្យក្រោកឈរឡើងស្ទើរផុតជើងពីឥដ្ឋ

“ ចៅហ្វាយនិយាយអី? ខ្ញុំស្តាប់មិនយល់ទេ...! ” Jimin ជំទើតជើងចាប់ដៃចៅហ្វាយដែលច្របាច់កគេលើកឡើង

“ ស្តាប់មិនយល់ពិតមែនឬមិនចង់យល់? ទៅដេកជាមួយវាស្រួលជាងដេកជាមួយយើងណាស់ហេស? ” គេទម្លាក់ដៃចុះបន្តិចមុននឹងរុញ Jimin ទៅបុកនឹងជញ្ជាំងពេញទំហឹងខ្ទាតច្រឡោតមកមុខវិញដួលទៅលើឥដ្ឋស្ទើរតែបោកក្បាលបែក

“ ខ្ញុំនឹងគាត់គ្មានអ្វីនឹងគ្នាទេ...! ”

“ ល្អ! ឯងដឹងហើយថាយើងនិយាយពីនរណា.... អាឈាមថោកឯងនេះណា៎ វាដូចឪពុកឯងមិនខុសទេ! ” គេចាប់សក់ Jimin ទាញទៅក្រោយឱ្យគេងើបមុខឡើង

“ ប៉ា....ប៉ារបស់ខ្ញុំយ៉ាងមិច? ” រាងតូចងើយមុខយកដៃទប់ដៃ Suga ដែលទាញសក់គេទៅក្រោយ

“ ប៉ារបស់ឯងយ៉ាងមិចហេស? វាគឺតិរច្ឆានសាហាយស្មន់ "

“ ចៅហ្វាយស្គាល់គាត់? គាត់សាហាយស្មន់នឹងនរណា? ចៅហ្វាយនិយាយមក! ”

“ ឯងមិនចាំបាច់ចង់ដឹងទេ..! ”

“ ខ្ញុំចង់ដឹង.... ខ្ញុំនៅតែចង់ដឹងថាពីមូលហេតុដែលចៅហ្វាយស្អប់ខ្ញុំ ហើយរឹតតែចង់ដឹងថាហេតុអីចៅហ្វាយស្អប់ប៉ាម៉ាក់របស់ខ្ញុំបែបនេះ! ”

“ ឯងបោកក្បាលឱ្យងាប់ ហើយទៅសួរពួកវានៅឋាននរកទៅ! " រាងក្រាស់ក្តាប់ម្រាមដៃរឹតសក់ Jimin ឱ្យកាន់តែណែនមុននឹងរុញក្បាលគេបោកនឹងជ្រុងតុជិតនោះបែកឈាមហូរចេញមករហាមហើយលើកក្បាលគេឱ្យងើយមុខឡើងសម្លឹងមុខខ្លួនក្នុងនាមជាចៅហ្វាយ ជាម្ចាស់ ហើយក៏ជាសត្រូវ គេជាមនុស្សតែម្នាក់គត់ដែល Jimin ត្រូវតែចងចាំមិនអាចបំភ្លេចបានពេញមួយជីវិតរបស់គេ

LOVE or ANGER  [Completed]Where stories live. Discover now