Chapter 25 : ការចាកចេញគ្មានថ្ងៃត្រឡប់វិញ

2.4K 199 27
                                    


Suga ភ្ញាក់ពីដំណេកក្រោកចេញពីគ្រែហើយសម្លឹងមើលរាងតូចដែលគេងលើគ្រែមិនកម្រើក យប់មិញដោយសារបារម្ភពី Jimin ពេកទើបគេត្រូវគេងនៅបន្ទប់អ្នកបម្រើពេញមួយយប់

រាងក្រាស់ស្ទាបថ្ងាស់អ្នកគេងលើគ្រែមើលថាបានធូរខ្លះឬនៅ ស្ទាបមួយដង្ហើមទើបដកដៃចេញមកវិញ ខ្លួនគេក្តៅអ៊ុនៗធម្មតាមិនមានអ្វីគួរឱ្យបារម្ភទេ Suga ទាញភួយដណ្តប់ឱ្យ Jimin ត្រឹមទ្រូងហើយថើបថ្ងាស់គេបន្តិចមុននឹងដើរចេញទៅបាត់

Jimin បើកភ្នែកយឺតៗធ្វើឱ្យទឹកភ្នែកហូរចុះតាមសៀតផ្កាស្រក់ចុះទៅលើពូកតក់ៗ ស្តីបន្ទោស វាយធ្វើបាប បញ្ច្រកថ្នាំគេស្ទើរស្លាប់ហើយធ្វើបែបនេះដើម្បីអី? ចង់ឱ្យគេឆ្គួតចិត្តគិតថាគាត់ក៏ស្រឡាញ់គេដូចគ្នាមែនទេ? វាមិនពិត គ្មានមនុស្សល្ងីល្ងើម្នាក់ណាធ្វើបែបនេះដាក់មនុស្សដែលគេស្រឡាញ់ទេ ទោះសត្វតិរច្ឆានក៏វាមិនធ្វើដែរ

មាឌតូចស្តើងក្រោកឡើងយឺតៗជូតទឹកភ្នែកឱ្យជ្រះស្អាតទម្លាក់ជើងចុះពីគ្រែហើយប្រញាប់ចូលបន្ទប់ទឹកសម្អាតនិងរៀបចំខ្លួនព្រោះចៅហ្វាយគេដោះច្រវ៉ាក់ចេញហើយ គេមិនចាំបាច់ដើរអូសទម្ងន់ច្រវ៉ាក់ដែកនោះទៀតទេ

Suga ក្រោយពីផ្តាំផ្ញើរំលឹកអ៊ំស្រីមេការឱ្យមើលថែ Jimin ហើយទើបប្រញាប់ទៅមើលកិច្ចការនៅក្រុមហ៊ុនដូចសព្វដង គេនៅតែមិនដាច់ចិត្តឱ្យ Jimin ស្លាប់ ក្មេងម្រៀលៗដែលគេស្អប់ម្នាក់នោះនៅតែស្ថិតក្នុងខួរក្បាលគេមិនអាចបំភ្លេច

ដល់ម៉ោងអាហារថ្ងៃត្រង់អ៊ំស្រីមេការរៀបចំថ្នាំនិងធ្វើអាហារប៉ូវតាមបញ្ជារបស់ចៅហ្វាយលើកយកទៅឱ្យ Jimin នៅក្នុងបន្ទប់ដូចរាល់ថ្ងៃ

រាងតូចដួសស៊ុបញ៉ាំយឺតៗព្រមទាំងមិនភ្លេចសម្លឹងមើលទ្វារដែលបើកចំហរចោលជារឿយៗ ផែនការណ៍រត់គេចកំពុងលេចឡើងពេញខួរក្បាលទទេរស្អាតរបស់គេ ជើងលែងជាប់ច្រវ៉ាក់ហើយបើរត់ពេលនេះគឺជាឱកាសល្អបំផុត តែបើរត់ចេញទៅទាំងកម្រោលអាចនឹងត្រូវមនុស្សនៅខាងក្រៅស្ទាក់ចាប់មកវិញ បើរត់បានសម្រេចគឺមិនអីទេ តែបើរត់មិនសម្រេចច្បាស់ជានាំទុក្ខដាក់ខ្លួនហើយ

LOVE or ANGER  [Completed]Where stories live. Discover now