ភាគទី 43 : ចាំរបួសលើខ្នងទេ?

Start from the beginning
                                    

“ ចង់ញ៉ាំរសជាតិអី? ខ្ញុំទៅទិញឱ្យ ” Joo សួរបណ្តើរដោះខ្សែក្រវាត់សុវត្តិភាពចេញបណ្តើរតែត្រូវអ្នកក្រោយឃាត់

“ ខ្ញុំទៅទិញខ្លួនឯងបាន! ” Jimin រ៉ាប់រងហើយបើកទ្វារឡានបម្រុងចេញតែត្រូវអ្នកនៅជិតចាប់ដៃជាប់មិនឱ្យចេញទៅបាន

“ កុំទៅម្នាក់ឯង! ”

“ មិនអីទេ អូនទៅម្នាក់ឯងបាន! ” រាងតូចលើកដៃគ្រវីដាក់ Suga តិចៗឱ្យគេទុកចិត្តហើយទើបរត់បកក្រោយទៅរកកន្លែងសម្បូរមនុស្សអ៊ូអរដើម្បីទិញអ្វីដែលគេចង់បាន

“ បារម្ភ? ទៅមួយភ្លែតវាមិនស្លាប់ទេដឹង? ” XianNu សួរធ្វើហីៗមុននឹងទាញកាបូបបើកទ្វារចេញទៅតាម Jimin ដែរ

“ ទៅតាមទេចៅហ្វាយ? ” Joo សម្លឹងមើលតាមកញ្ចក់ឡានពេលឃើញចៅហ្វាយងាកខ្លួនតាមមើល XianNu និង Jimin ដែលដើរកៀកជិតគ្នាឥតឈប់

“ មិនចាំបាច់ទេ! ” រាងក្រាស់បែរអង្គុយត្រង់ខ្លួនវិញហើយផ្អែកក្បាលនឹងកៅអីសម្រាកបន្តិច ទោះ XianNu ឃោរឃៅ តែនាងមិនក្លាហានដល់ថ្នាក់ធ្វើអ្វី Jimin នៅតាមកន្លែងសាធារណៈបែបនេះទេ

“ ឱ្យការ៉េមខ្ញុំមួយមក! ”

“ ឱ្យពីរមក ” XianNu ដើរមកតាមក្រោយឈរជិត Jimin ធ្វើឱ្យគេប្រញាប់ងើបមុខមើល

“ ... ” រាងតូចមើលមុខ XianNu ពេលនាងលើកចិញ្ចើមដាក់ទើបងាកមុខចេញ នាងមកក៏ល្អម្យ៉ាងដែរ នឹងបានបង្ករឿងតាមចិត្តទៀតនោះអី ឃើញ Jimin សើចតិចៗទើបអ្នកម្ខាងទៀតបន្ថែម

“ ខ្ញុំមកចេញលុយឱ្យឯង ”

“ អា៎... អរគុណ! ” រាងតូចញញឹមស្រស់ស្ទើររហែកមាត់ហើយទទួលការ៉េមពីអ្នកលក់ដើរចេញទៅមុន XianNu បាត់

“ អរគុណ! ” នាងក្រមុំឱ្យប្រាក់ថ្លៃការ៉េមហើយទើបដើរត្រឡប់ទៅឡានវិញ តែពេលមកដល់បែរជាមិនឃើញ Jimin Joo ប្រាប់ថាមិនទាន់ឃើញត្រឡប់មកឡានទេ

“ នាងមិនមើល Min ទេអ្ហេស? ចង្រៃមែន! ” Suga ស្រែកស្តីឱ្យភរិយាខ្លាំងៗ ទើបនាងស្រែកបកមកវិញទាំងកម្រោលតាមរបៀបមនុស្សមិនបានខុស

“ អូនមិនមែនម្តាយគេឯណា គេធំហើយគ្រាន់តែប៉ុន្នឹងចាំផ្លូវមិនបានទេអ្ហេស? ”

LOVE or ANGER  [Completed]Where stories live. Discover now