Chapter 22 : បើអូនហ៊ានងើប បងនឹងវាយអូនឱ្យរាបដល់ដីងើបក្បាលលែងរួច

2.3K 190 16
                                    


រាងតូចស្តើងគ្រងដោយរ៉ូបគេងយប់ពណ៌ផ្ទៃមេឃស្រាលស្តើងវែងដល់កជើងតែមានឆែកតាំងពីត្រឹមគល់ភ្លៅផុតទៅខាងក្រោម សក់ត្រង់វែងទម្លាក់ចុះជាមួយផ្ទៃមុខសរលោងម៉ត់ខៃ អង្គុយនៅមុខកញ្ចក់សម្អាងក្នុងបន្ទប់រង់ចាំស្វាមីដែលដេញនាងឱ្យមកបន្ទប់មុនព្រោះជាប់ភារកិច្ចលើគ្រែជាមួយប្រុសក្មេងដែលជាអ្នកបម្រើដាច់ថ្លៃក្នុងផ្ទះ

កែវភ្នែកមូលក្រឡង់ក្រហមដាមជាប់ដោយទឹកភ្នែកភ្លឺព្រៀកៗសម្លឹងមើលរូបរាងល្អឥតទាស់របស់ខ្លួនក្នុងកញ្ចក់ នាងនៅតែគិតមិនយល់ថាកូនស្រីលំដាប់សេដ្ឋីមានមុខមាត់កិត្តិយសដូចនាងប្រៀបមិនបានក្មេងប្រុសបម្រើនោះត្រង់ណា

“ ក្រាក....! ” ទ្វាររបើកឡើងក្រោកក្រាកទាំងកណ្តាលអាធ្រាត្រគ្មានបន្ថយសម្លេងដោយស្នាដៃចៅហ្វាយប្រុសម្ចាស់ផ្ទះគ្មានក្រែងរអែងក្បាលនរណាឡើយ

ឈានជើងចូលមកដល់ក្នុងបន្ទប់ភ្លាមរាងសង្ហារក៏ត្រូវកែវភ្នែកពិឃាតសម្លឹងមើលតាំងពីចុងសក់ដល់ចុងជើង តែគេនៅរក្សាស្នាមញញឹមសោះកក្រោះជាប់តាមនិស្ស័យឈាមត្រជាក់របស់គេធ្វើឱ្យអ្នកដែលជាភរិយាកាន់តែក្តៅក្រហាយឡើងទប់មិនជាប់ចង់តែហក់ទៅវាយប្តីថោកទាបនាងទាល់ឱ្យស្លាប់បាត់ពីមុខពីមាត់ទេ

“ នេះរំលងអាធ្រាត្រហើយ! ” រាងតូចស្តើងបោះជំហានទៅជិតស្វាមីដែលអង្គុយប្រឡេះឡេវអាវនៅចុងគ្រែ

“ ចឹងអូនគេងទៅ នៅយប់ពេលមិនល្អទេ ប្រយ័ត្នឆាប់ចាស់លែងស្អាតទៅ! ” Suga តបយ៉ាងសាមញ្ញហាក់គ្មានរឿងអ្វីកើតឡើងទាល់តែសោះ

“ ប្តីទៅគេងជាមួយប្រុស បងថាទៅ... អូនអាចបិទភ្នែកគេងទេ? បើជាបង... បងបើកទ្វារបន្ទប់ហើយឃើញអូនអោបថើបលើគ្រែជាមួយប្រុសផ្សេងបងអាចស្ងប់ចិត្តបិទភ្នែកគេងដូចគ្មានអ្វីកើតឡើងបានទេ? ”
XianNu ទ្រាំមិនលឺមាត់លឺកមិនបានព្រោះបើនាងនៅស្ងៀមគេក៏កាន់តែបានដៃឡើងគ្មានស្រាកស្រាន្ត

“ អូនច្បាស់ជាមិនចង់ឱ្យបងមានស្រីក្រៅទេ ត្រូវទេ? តែពេលនេះបងក៏បំពេញបំណងអូន បងមិនបានទៅមានស្រី តែបងមាន- ”

LOVE or ANGER  [Completed]Where stories live. Discover now