Chapter 17 : បងស្រី! ខ្ញុំត្រឡប់មកវិញហើយ

Start from the beginning
                                    

“ សូមទោសលោកប៉ា វាជាកំហុសរបស់ខ្ញុំ!! ”

“ លោកប៉ាកុំបន្ទោសគាត់អី មកពីក្មេងប្រុសអ្នក បម្រើម្នាក់នោះមិនចេះធ្វើអ្វីម្យ៉ាង ពេលប្រាប់ក៏ ផ្គើនថែមទៀត!! ” XianNu ជូតទឹកភ្នែកចេញ ជួយនិយាយឱ្យអនាគតស្វាមីមុខឪពុកក្មេកនិងឪពុកបង្កើត

“ ក្មេងប្រុសអ្នកបម្រើ!? ” លោកMin ងាកទៅ សម្លឹងមុខ Suga កុំប្រាប់ឱ្យសោះថាជាក្មេង ម្នាក់នោះឱ្យសោះ

“ ... ”

“ ហេតុអីមិនឆ្លើយ!? ” គាត់គំហកដាក់កូន ប្រុសព្រោះគេនៅស្ងៀមមិនតប

“ គឺគេ!! ”

“ ឯង- ” លោកMin ខឹងដល់ញ័រដៃ គាត់បាន ឱ្យគេទៅ JHope ហើយ ហេតុអី Suga ហ៊ាន យកគេត្រឡប់មកវិញទៀត!? ឬក៏អ្វីដែលប្អូនថ្លៃ គាត់និយាយជាការពិត!? Suga គឺស្រឡាញ់ ក្មេងប្រុសម្នាក់នោះទើបមិនដាច់ចិត្តឱ្យគេរបូតពីដៃ

“ តែខ្ញុំដាក់ទោសគេហើយ!! ” លោកប៉ាកុំទៅធ្វើ បាបគេឬក៏នាំគេយកទៅឱ្យអ្នកផ្សេងទៀតអី

“ ដាក់ទោស!? ” XianNu

“ ខ្ញុំបាញ់បំបាក់ដៃគេហើយ ថ្ងៃក្រោយគេនឹង ចងចាំអស់មួយជីវិត រហូតដល់ថ្ងៃគេស្លាប់!! ”

“ បងបាញ់បំបាក់ដៃគេ!? ព្រះអើយ!! ” នាងក្រមុំយកដៃខ្ទប់មាត់ដូចជាតក់ស្លុតខ្លាំងណាស់តែមិនដូចគ្នាទេ នាងចូលចិត្តមនុស្ស ប្រុសឃោរឃៅបែបនេះ អនាគតស្វាមីនាងធ្វើ បានល្អណាស់ 100ពិន្ទុពេញតែម្តង

“ បើដាក់ទោសហើយក៏ចប់ទៅ លោកMin កុំ ខឹងពេកអីមិនល្អចំពោះសុខភាពទេ!! ” លោក Hwang ប្រញាប់សម្រួល ទឹកមុខឪពុកកូនគេ មិនសូវស្រួលនោះទេ

“ នៅមើលអនាគតប្រពន្ធឯងឱ្យល្អទៅ!! ” Suga អោនក្បាលទទួលពាក្យមុននឹងជូន ដំណើរឪពុកទាំងពីរត្រឡប់ទៅវិញ

“ .......................................... ”

លោកMin ចេញពីមន្ទីពេទ្យខលទៅរកប្អូនថ្លៃ របស់គាត់ គេធ្វើបែបណាទើបត្រូវក្មួយគេយក ក្មេងនោះត្រឡប់មកវិញបានបែបនេះ

“ សួរស្តីបងថ្លៃ!! ” សម្លេងមិនសូវស្រស់ស្រាយ នៃអ្នកម្ខាងខ្សែធ្វើឱ្យអ្នកស្តាប់ដឹងមួយរំពេចថាគេមានបញ្ហាមិនសប្បាយចិត្តមិនខាន

LOVE or ANGER  [Completed]Where stories live. Discover now