Chapter 15 : បើមិនលែងដៃ វាស្លាប់!!

1.8K 150 3
                                    

JHope នាំ Jimin មកច្រៀងលេងនៅក្លឹបដូច ពីម្សិលមិញព្រោះមើលទៅគេដូចជាចូលចិត្តច្រៀងខ្លាំងណាស់ ឃើញក្មេងម្នាក់នេះអាច ញញឹមដោយរីករាយគេក៏ពេញចិត្តណាស់ទៅហើយ

រាងខ្ពស់អង្គុយនៅតុខាងមុខឆាកដើម្បីមើល Jimin ច្រៀងឱ្យបានជិតបន្តិច ហើយក៏បង្ការ ខ្លាចគេភិតភ័យដែលត្រូវឈរនៅចំណោមមនុស្សជាច្រើនបែបនេះដែរ

Jimin ញញឹមបន្តិចសម្លឹងមើល JHope មុននឹងចាប់ផ្តើមច្រៀងចម្រៀងដែលគេបានគ្រោងទុក

“ .......................................... ”

គ្រប់គ្នាបន្លឺស្នូរទះដៃបន្ទាប់ពីចម្រៀងបានបញ្ចប់ សម្លេងក្មេងម្នាក់នេះពិរោះខ្លាំងណាស់ ចាក់ ដោតដល់បេះដូងអ្នកស្តាប់ឱ្យទទួលអារម្មណ៍ឈឺចាប់របស់អត្ថន័យនៃបទចម្រៀង

“ ចុះមក!! ” JHope លាតដៃឱ្យ Jimin កាន់ ដើម្បីចុះពីលើឆាកតែស្រាប់តែត្រូវនរណាម្នាក់ ឆក់យកដៃរាងតូចនៅលើឆាកទាញទៅម្ខាងធ្វើឱ្យមនុស្សទាំងអស់ក្នុងក្លឹបងាកមកសម្លឹងពួកគេព្រោងព្រាត

“ សប្បាយទេ!? ” ចៅហ្វាយឈាមខ្មៅរបស់ Jimin, Suga ច្របាច់កដៃរាងតូចជាប់ចោទ សំណួរធម្មតាតែធ្វើឱ្យអ្នកម្ខាងទៀតស្ទើរតែផ្ទុះបេះដូងធ្លាយចេញមកក្រៅ

Jimin ហើបមាត់លែងរួច ហេតុអីចៅហ្វាយ គេនៅទីនេះ!? សម្លេងគាត់ត្រជាក់ស្រេបដូចជា ខឹងខ្លាំងណាស់ តែគាត់ស្អប់គេយ៉ាងនេះ គេ រលាយបាត់ពីមុខគាត់ គាត់គួរតែរីករាយទើប ត្រូវ

“ លែងដៃគេភ្លាមទៅ! ” JHope ឈរសម្លឹង អ្នកដែលមាននាមជាក្មួយប្រុសស្ទើរតែហក់ទៅហែកសាច់ជាចម្រៀកៗទៅហើយ

“ រឿងអីយើងត្រូវលែងដៃ!? វាជាទាសករដែល យើងទិញមក យើងមកនាំវាទៅវិញពាក់ព័ន្ធអី នឹងឯង!? ” រាងក្រាស់ញញឹមរបៀបមានអំណួត ទាំងក្នុងចិត្តក្តៅស្ទើរតែហុយផ្សែងតាមត្រចៀក គេទ្រាំមើលមិនបាន ទ្រាំមើលអាក្មេងម្នាក់នេះ ឱ្យដៃស្និតស្នាលនឹងអ្នកផ្សេងមិនបាន ក្នុងខ្លួន ចេះតែក្តៅក្រហាយឥតឈប់

“ តែបងថ្លៃឱ្យគេមកយើងហើយ!! ឯងគ្មានសិទ្ធិ យកមនុស្សរបស់យើងទៅទេ!! ”

“ នរណាខ្វល់!? ” Suga អូសដៃ Jimin ចេញ ទៅយ៉ាងរហ័ស មិនចូលចិត្តនិយាយបកស្រាយ ច្រើន អ្វីដែលគេចង់បានត្រូវតែបានដាច់ខាត តែ JHope នៅមិនព្រមចុះចាញ់ រាងខ្ពស់រត់ទៅ ចាប់ដៃរាងតូចម្ខាងទៀតជាប់មិនឱ្យទៅ

LOVE or ANGER  [Completed]Where stories live. Discover now