#
ថេហ្យុងទទួលយកការរាក់ទាក់របស់ជុងហ្គុកទាំងស្នាមញញឹមគេញញឹមយ៉ាងស្រទន់មើលទៅគេស្លូតបូតសុភាពណាស់គ្រាន់តែបានឃើញថេយ៍ជាលើកទីមួយធ្វើអោយនាយក្រាស់ចាប់ចិត្តជាមួយគេជាខ្លាំង
"អរបាទអរគុណណាស់ដែរលោកមិនប្រកាន់ ខ្ញុំសូនលាជុងហ្គុកសិនហើយព្រោះមានកិច្ចការបន្ទាន់ត្រូវធ្វើបើជួបគ្នាម្តងទៀតខ្ញុំនឹងប៉ាវបាយលោកទុកជាការសុំទោស"ថេហ្យុងបញ្ចប់សម្តីហើយលានាយអូសវ៉ាលីរត់ចាកចេញទៅយ៉ាងប្រញាប់ទុកអោយរាងក្រាស់នៅឈរមើលដំណើរចាកចេញពីរបស់ថេយ៍ពីក្រោយទាំងមិនអសើចិត្ត
"អាដេនមកនេះ"ថេយ៍ទៅបាត់នាយក៏ហៅជំនិតមកជិតភ្លាមមានការងារអោយជំនិតធ្វើទៀតហើយ
"បាទចាហ្វាយមានការអ្វីមែនទេបើអោយខ្ញុំបោកលោកម្ចាស់ថាចាហ្វាយមិនបានទៅប្រណាំងឡានខ្ញុំមិនហ៑ានទេ"សេនដើរចូលមកជិតហើយប្រកែកជាមួយនាយទុកអោយហើយ
"អ្នកណានិយាយយើងមិនបានប្រើឯងទេពេលនេះយើងចង់ដឹងពីព័ត៌មានរបស់ថេយ៍ៗរបស់យើងទៅវិញទេទៅសើបមកយើងចង់ដឹងរឿងរបស់គេទាំងអស់មិនលើកលែងសម្បីតែអ្វីដែរគេចូលចិត្ត"ដេនស្តាប់បញ្ជាហើយចង់តែរត់ទៅបោកក្បាលនឹងជញ្ជាំងអោយស្លាប់ទីនេះមិនមែនជាទីកន្លែងរបស់គេឯណាចង់សើបអ្វីមួយវាមិនងាយស្រួកយ៉ាងនឹងទេដឹងសំខានើគាត់ចង់ដឹងរឿងគេគ្រប់រឿងសើបយ៉ាងមិច
"តែចាហ្វាយ/គ្មានតែស្ករបី៑ចេងអីទេល្ងាចនេះយើងចង់ដឹងរឿងរបស់ថេយ៍ល្ងាចនេះ"ពាក្យបញ្ជាយ៉ាងដាច់ខាតចេញពីមាត់របស់នាយទឹកមយខញញឹមញញែមរបស់នាយក្រោយជួបជាមួយថេហ្យុងរួចធ្វើអោយអ្នកជាកូនចៅកើតចម្ងល់តែម្តង
"ចាហ្វាយចាប់អារម្មណ៍អ្នកប្រុសមុននេះមែនទេ"ដេនគេសួរទាំងដឹងចម្លើយចាហ្វាយខ្លះហើយ
"មិនមែនចាប់អារម្មណ៍ទេអាដេនគឺយើងធ្លាក់ក្នុងអន្លង់ស្នេហ៍គេតែម្តងមនុស្សស្អីស្អាតក៏ស្អាតសុភាពញញឹមស្រស់ទឹកមុខស្រទន់ខាបព្រលឹងយើងទាក់យកបេះដូងថ្លើមប្រមាត់យើងទៅអស់ហើយ"ជុងហ្គុកនិយាយដូចជាត្រូវសេ្នហ៍របស់ថេយ៍អញ្ជឹងនាយដេនបានត្រឹមក្រវីក្បាលអសើសំណើចនឹងចាហ្វាយរបស់ខ្លួន
YOU ARE READING
បុព្វេស្នេហា(Former love)
General Fictionជួបគ្នាជានិស្ស័យស្គាល់គ្នាជាវាសនារវាងពួកយើងកើតឡើងពីការស្គាល់គ្នាបង្កើតជាការស្រឡាញ់ខ្វះមិនបានតែបែរជាមានរវាំងបាំងមិនអោយបន្តជាមួយគ្នា។ជាសាច់រឿងបែនអភិនីហានឹកស្មានមិនដល់
