#ចាកចេញអាល័យ
ក្រោយពីគម្រាមកំហែងថេហ្យុងរួចរាល់នាយក៏ចូលមកញិកញក់ដាក់ជីមីនដូចធម្មតាទាំងដែរមុននេះយកជីមីនមកគម្រាមថេយ៍នៅឡើយ
ចរឹករបស់គេពិតជាមិនអាចតាមទាន់ពិតមែនមិនដឹងថានាយគិតយ៉ាងមិចជាមួយជីមីនទេ
"យ៉ាងមិចហើយមានរឿងអីដល់ថ្នាក់ចង់កាប់សម្លាប់គ្នាបែបនេះ"ជីមីនចាប់ដៃនាយអោយអង្គុយចុះហលយសួរនាំទាំងបារម្ភចេញពីចិត្តគេពិតជាស្រឡាញ់មនុស្សម្នាក់នេះពិតមែនបើសិនជាដឹងថារឿងកន្លងមកត្រឹមជាការសម្តែងរបស់គេតើជីមីននឹងឈឺចាប់យ៉ាងណាទៅ
"មិនដឹងទេសូ៑ហ្កាមិនបានធ្វើអីគាត់ផងនិយាយគ្នាមុននេះក៏ចាក់អត់ចូលនឹកមីនៗពេកក៏មកវិញមុនទៅ"ថាហើយក៏ចូលមកអោបដូចជាខ្លាចណាស់
"មិនអីទេៗចាំមីនៗទៅនិយាយជាមួយគេអោយកុំខឹងគេអីប្រហែលជាមានរឿងអីយល់ច្រលំនឹងគ្នាហើយ"ពាក្យសម្តីជីមីនស្លូតបូតស្មោះត្រង់គ្មានលាក់លៀមពីបំណងពិតរបស់ខ្លួនឡើយខុសពីនាក់ម្ខាងទផតដែរពុតត្បុតយកក្តីស្រឡាញឮគេមកធ្វើជារឿងកំប្លែងបោកប្រាស់
ពេលនេះក៏យប់ទៅហើយគ្រប់គ្នាចូលសម្រាកអស់សូម្បីតែជីមីននិងសូ៑ហ្កាដែរនៅនិយាយគ្នាលេងមុននេះក៏កំពុងតែគេងអោបគ្នាដែរ
ឃើញថាជីមីនគេងលក់ហើយនាយក៏បើកភ្នែកមកសម្លឹងអ្នកដែរនៅក្នុងរង្វង់ដៃរបស់ខ្លួនកែវភ្នែកឡើងស្រទន់ថើបថ្ងាស់ថើបផ្ពាល់ជីមីនច្រើនលើកច្រើនសារដូចជាការលាព្រោះនាយត្រូវត្រឡប់ទៅវិញនៅថ្ងៃស្អែកហើយ
"ថែរក្សាខ្លួនណាបងស្រឡាញ់អូនណាស់ម្ចាស់ចិត្តបងសុំទោសដែរកុហកអូន"យ៉ុនហ្គីនិយាយស្រាលៗដាក់ក្បែរត្រចៀកអ្នកដែរគេងលក់
នាយសម្លឹងមើលជីមីនមិនឆ្អែតឆ្អន់សោះត្របកភ្នែកពីរជាន់រោមភ្នែកក្រាស់ងបបូរមាត់សុីជម្ពូជាមួយផែនថ្ពាល់ក្រហមព្រឺងៗឃើញកាលណាចង់តែចាប់ថើបចាប់ក្រញិចមិនចេះឆ្អែតឆ្អន់
"បើអូនដឹងការពិតបងដឹងថាអូននឹងស្អប់បងតែបងស្រឡាញ់អូនណាស់ទោះអូនចង់ស្អប់បងយ៉ាងណាក៏បងនៅតែនិយាថាបងស្រឡាញ់អូនមួយជីវិតនេះស្រឡាញ់តែអូនម្នាក់ទេរងចាំបងធ្វើកិច្ចការនេះរួចរាល់ពេលណាបងនឹងមករកអូននៅជាមួយអូនមិនទៅណាទៀតឡើយ"និយាយហើយនាយក៏អោបរាងកាយតូចយ៉ាងណែនបញ្ជាក់ពីទំហំចិត្តដែរស្រឡាញ់ចង់តែលេបត្របាក់ព្រោះតែភាពក្នក់ក្នាញ់ពេញចិត្ត
KAMU SEDANG MEMBACA
បុព្វេស្នេហា(Former love)
Fiksi Umumជួបគ្នាជានិស្ស័យស្គាល់គ្នាជាវាសនារវាងពួកយើងកើតឡើងពីការស្គាល់គ្នាបង្កើតជាការស្រឡាញ់ខ្វះមិនបានតែបែរជាមានរវាំងបាំងមិនអោយបន្តជាមួយគ្នា។ជាសាច់រឿងបែនអភិនីហានឹកស្មានមិនដល់
