វគ្គ៣៤:ដោះលែងការឈឺចាប់

47 8 6
                                        

#ដោះលែងការឈឺចាប់

នៅពេលនេះជុងហ្គុកត្រូវនិយាយរឿងគ្រប់យ៉ាងប្រាប់ដល់ម្តាយរបស់គេអោយបានដឹងគ្រប់រឿងទាំងអស់គាត់អង្គុយស្តាប់បណ្តើរទឹកភ្នែកស្រក់ចុះមកបណ្តើរនឹកអាណិតកូនប្រុសដែរត្រូវរស់នៅម្នាក់ឯងគួរអោយអាណិតខិតខំគ្រប់យ៉ាងតែម្នាក់ឯងទម្រាំតែមានថ្ងៃនេះ

"ហេតុអីក៏កូនល្ងង់យ៉ាងនេះខំយ៉ាងនេះដើម្បីតែអោយម៉ែរស់ឡើងវិញបានន័យអ្វីទៅជុងហ្កុកកូនរស់នៅក្នុងអតីកាលយូរយ៉ាងនេះមិនហត់ទេឬ"ម្តាយរបស់នាយនិយាយទាំងអង្អែលមុខកូនប្រុសដែរធំពេញវ័យឡើងមកគាត់មិនបានមើលថែគេទេតែគេបែរជាមើលថែរក្សាគាត់មកយូរយ៉ាងនេះ

"កូនមិនអីឡើយកូនគ្រាន់តែចង់អោយម៉ែបានដឹងខ្លួនឡើងមកវិញកូនអស់ចិត្តហើយទោះលំបាកយ៉ាងណាក៏កូនមិនរុញរាដែរ"ជុងហ្គុកស្រវ៉ាអោបម្តាយដោយក្តីនឹករឭកគេយំចេញមកព្រោះរំភើបបានឮសម្លេងគាត់បានម្តងទៀត

"កូនដឹងទេពេលដែរម៉ែបានដឹងរឿងដែរកើតឡលងកន្លងមកម៉ែគិតថាម៉ែមិនគួរអាចដឹងខ្លួនឡើងមកវិញម្តងទៀតឡើយព្រោះគ្រប់យ៉ាងវាប្រែប្រួលគ្មានវត្តមានម៉ែច្រើនឆ្នាំមកហើយអោយម៉ែដឹងខ្លួនឡើងវិញវាពិតចាឯការណាស់ទោះបីជាពេលនេះកូនអោបម៉ែមានភាពកក់ក្តៅធ្វើអោយម៉ែរំភើបនឹងបានជួបមុខកូនម្តងទៀតតែជុងហ្គុកហា៎បើអោយម៉ែរស់នៅបន្តហើយនៅតែម្នាក់ឯងគ្មានវត្តមានពុកកូនដដែរម៉ែពិតជាពិបាកណាស់"គាត់អោបកូនប្រុសយ៉ាងណែនហើយនិយាយពីអារម្មណ៍របស់គាត់ទាំងអស់ចេញមកអោយជុងហ្គុកបានដឹង

"ហេតុអីទៅម៉ែកូនខំណាស់ដើម្បៅអាចអោយម៉ែរស់ម្តងទៀតឬក៏ម៉ែមិនស្រឡាញ់កូនទេ"ជុងហ្គុកសួរទាំងទឹកភ្នែកគេសែននឹករឭកម្តាយកាលពីមុនគេមិនដែរទុករាងកាយម្តាយគេចោលម្តងណាទេថ្ងៃណាក៏ចូលមកមើលដែរហោចណាស់បានប៉ះដៃគាត់និយាយតែបន្តិចក៏អស់ចិត្តពេលឮគាត់និយាយចឹងគេឈឺចាប់ណាស់

"មិនមែនម៉ែមិនស្រឡាញ់កូនឡើយជុងហ្គុកម៉ែគ្រាន់តែឆ្ងល់ថាបើម៉ែលាចាកពីលោកនេះទៅហើយចាំបាច់អីប្តូរជីវិតជួយម៉ែអោយរស់ឡើងវិញកូននឹងយល់ពេលដែរកូនមានមនុស្សជាទីស្រឡាញ់មនុស្សដែរស្ថិតនៅក្នុងបេះដូងពេលដែរកូនមានក្តីស្នេហាដូចជាម៉ែនិងពុកកូននឹងដឹងថាពេលដែរបាត់បង់ដៃគូម្ខាងទៅវាឈឺចាប់កម្រិតណាកូនដឹងទេពេលដែរដឹងខ្លួនមកវិញអា ព្រឹត្តិការណ៍ដែរកើតមាននៅថ្ងៃនេះវាលេចឡើងក្នុងខួរក្បាលម៉ែធ្វើអោយការឈឺចាប់ដូចជាទើបនឹងឆ្លងកាត់អញ្ចឹងបើអោយម៉ែរស់នៅបែបនេះដដែរសុខចិត្តស្លាប់ទៅល្អជាជាង"គាត់ដូចជាទើបឆ្លងកាត់រឿងដែរកើតឡើងទាំងដែរវាកន្លងផុតទៅជាយូរមកហើយការស្លាប់របស់ប្តីគាត់វាថ្មីណាស់ធ្វើអោយគាត់ឈឺចាប់ខ្លាំងមិនចង់រស់ឡើយ

បុព្វេស្នេហា(Former love)Where stories live. Discover now