#ពិការភ្នែក
"រឿងនេះចាំទៅនិយាយនៅខាងក្នុងក៏បានដែរទៅសម្រាកសិនទៅ"ណាមជូនក៏នាំនាយចុះមកដល់ខាងក្នុងសំណាក់ប៉ាយលីក៏រត់មកអោបចាហ្វាយនាយទាំងសប្បាយចិត្ត
"លោកម្ចាស់ត្រឡប់មកវិញហើយខ្ញុំសប្បាយចិត្តណាស់"វ៉ាតលី
"អីក៏អរខេបខុបយ៉ាងនេះធ្វើមើលតែយើងមិនដែរទៅណាចោលឯង"ជុងហ្គុក
"វាខុសគ្នាលោកម្ចាស់"ប៉ាយលីទម្លាក់ស្នាមញញឹមចុះមកវិញអាក្បកិរិយារបស់ពួកគេទាំងពីរពិតជាប្លែកខ្លាំងណាស់ធ្វើអោយនាយឆ្ងល់តែមិនសួរនាំអ្វីច្រើនទេកែវភ្នែកនាយកំពុងតែរេសម្លឹងរកថេហ្យុងទៅវិញទេ
"ថេយ៍នៅឯណា?"ដោយសារតែគេរកមិនឃើញថេយ៍ក៏បែរមកសួរតែម្តងណាមជូនមិនបានប្រាប់ហលយប៉ាយលីក៏ហើបមាត់ប្រាប់មិនចេញ
"យ៉ាងមិចនឹងថេយ៍គេទៅណាមែនទេ"ជុងហ្គុកចាប់ដៃប៉ាយលីសួរមិនអោយនាយគេចទៅណាទេ
"បងថេយ៍គាត់មិននៅទីនេះទៀតទេ"អានយានដែរទើបតែដើរមកដល់ក៏ឆ្លើយជំនួសធ្វើអោយជុងហ្គុកជ្រួលច្របល់ពេញទ្រូងអង្រួលខ្លួនប៉ាយលីទាមទារចម្លើយ
"គ្រូពេទ្យចេញពីទីនោះធ្វើអីមានរឿងអីឬក៏ថេយ៍កើតអីនៅខាងក្នុងមែនទេ"ជុងហ្គុកសួរគេមិនឆ្លើយនាយក៏រត់ចូលទៅបន្ទប់ដែរមានគ្រូពរទ្យចេញមកមុននេះ
ចូលមកដល់គិតថាបានជួបថេយ៍ទៅហើយតែបែរជាមួយជួបជាមួយជីមីនទៅវិញពេលនេះកំពុងតែគេងនៅលើគ្រែត្រង់ខ្លួនភ្លឹងគ្មានស្មារតីនៅមានក្រណាត់សរុំនៅភ្នែកហើយមានពណ៌ក្រហមប្រឡាក់ទៀតគេឡើងស្លុតមិនដឹងថាមានរឿងអីគ្រប់គ្នាគ្មានអ្នកណានិយាយអ្វីសោះគេគិតយ៉ាងមិច
"មានរឿងអី"ជុងហ្គុក
"ហ្អឹម~ជីមីនគេទទួលយករឿងដែរកើតឡើងមិនបានប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរគេយំខ្លាំងពេលដាច់សរសៃគំហើញក្នុងភ្នែកធ្វើអោយគេមិនអាចមើលឃើញបន្តទៀតបាន"ជីនគេឈរនិយាយប្រាប់ពីអាការៈរបស់ជីមីនទាំងបាក់ស្មារតីបន្តិចដែរតែប្រឹងនិយាយអោយចប់គ្រប់យ៉ាង
"បានន័យថាពេលនេះគេពិការភ្នែកហើយមែនទេ មានរឿងស្អីបានជាគ្រប់គ្នាមិននិយាយឮខ្ញុំសួរទេ"ក្រោយជីនងក់ក្បាលនាយក៏ស្រែកសួរទាំងខឹងហេតុអីក៏ចង់លាក់ជាមួយគេវាស្អីណាស់ណាទៅ
YOU ARE READING
បុព្វេស្នេហា(Former love)
General Fictionជួបគ្នាជានិស្ស័យស្គាល់គ្នាជាវាសនារវាងពួកយើងកើតឡើងពីការស្គាល់គ្នាបង្កើតជាការស្រឡាញ់ខ្វះមិនបានតែបែរជាមានរវាំងបាំងមិនអោយបន្តជាមួយគ្នា។ជាសាច់រឿងបែនអភិនីហានឹកស្មានមិនដល់
