#បងសុំទោស
ជុងហ្គុកទីបំផុតក៏ត្រឡប់មកដល់ជ្រលងភ្នំរបស់គេវិញកូនចៅដែរនៅក្រោមបង្គាប់ព្យាយាមធ្វើធម្មតាមិនបានបង្កជាបញ្ហាដល់នាយឡើយនៅពេលដែរនាយមកដល់ធ្វើជាយកចិត្តយកថ្លើមនាយធម្មតា
តែនាយក្រាស់មិនបានទុកយូរឡើយគេរៀបចំកម្ចាត់ចោលជនក្បត់ភ្លាមៗតែម្តងមិនបានហើបមាត់សួរអ្វីទេនាយបោះផ្លិតសំណព្វតាមខ្លួននាយមកផ្តាច់បំពង់កពួកនោះសម្លាបើចោលតែម្តងមិនសួររកហេតុផលអ្វីទាំងអស់
អ្នកឯទៀតភ័យលុតជង្គង់ចុះសារជាថ្មីក្រាបក្បាលមិនហ៑ានសម្លឹងមើលនាយសូម្បីតែបន្តិច
"ចាំទុកជាមេរៀនក្នុងខួរក្បាលរបស់ពួកឯងទាំងអស់គ្នាដែរនៅទីនេះពេលនេះបើយើងដឹងថាមនាអ្នកក្បត់ទៀតពួកវានឹងមានសភាពអាក្រក់ជាងពួកនេះ"ជុងហ្គុកនិយាយផ្តាំពួកអ្នកដែរនៅសល់មិនមានបំណងនឹងក្បត់ឬជិតមានអោយពួកវាខ្លាចឡើងរួញក្បាលលែងហ៑ានសូម្បីតែគិត
"លោកម្ចាស់កាចណាស់"
"ឯងធ្វើមើលតែមិនដែរឃើញ"
"អានេះវើយធ្លាប់វាធ្លាប់ហើយតែនេះមានអារម្មណ៍ថាកាចជាងមុនមកដល់អត់សួរនាំអីទេមួយឆ្វាប់ងាប់អស់"
ពពួកកូនចៅរបស់នាយនាំគ្នានិយាយពីភាពកាចសាហាវរបស់នាយនៅពេលនេះគិតថានាយសាហាវជាងមុនពេលដែរចាកចេញ
ជុងហ្គុកនាយបានចូលមកក្នុងល្អាងទឹកកកជាមួយប៉ាយលីជាល្អាងដែរនាយផ្ទាល់បានសាងសងដោយផ្ទាល់សម្រាប់រក្សារាងកាយរបស់ម្តាយរបស់គេ
គេចូលមកឃើញរាងកាយម្តាយសម្រាកយ៉ាងស្ងប់ស្ងាត់នៅលើគ្រែដែរជាផ្ទាំងទឹកកករាងកាយគាត់នៅល្អដូចដើម
"ម៉ែពេលនេះកូនរកវិធីជួយម៉ែបានហើយម៉ែចាំបន្តិចណា"ជុងហ្គុកក្តោបដៃគាត់ដែរត្រជាក់ស្រេបនោះហើយដកយកគុជដែរមានពន្លឺពណ៌ស្វាយចេញមកយកមកដាក់កាន់ក្តោបជាមួយដៃម្តាយរបស់ញេហើយនិយាយក្នុងចិត្ត
ភ្លាមៗនោះត្បូងនោះបញ្ចេញពន្លឺកាន់តែខ្លាំងហើយជ្រាបពីដៃរបស់ម្តាយជុងហ្គុកពេលខ្លួនប្រាណរបស់គាត់រាងកាយដែររឹងដូចទឹកកកត្រជាក់ស្រេបគ្មានវិញ្ញាណក៏ប្រែជាជាឡើងកម្តៅដូចជាមនុស្សធម្មតាឡើងមកវិញភ្នែករបស់គាត់ក៏ចាប់បើកឡើងមក
សម្លឹងមើលកន្លែងជុំវិញខ្លួន
YOU ARE READING
បុព្វេស្នេហា(Former love)
General Fictionជួបគ្នាជានិស្ស័យស្គាល់គ្នាជាវាសនារវាងពួកយើងកើតឡើងពីការស្គាល់គ្នាបង្កើតជាការស្រឡាញ់ខ្វះមិនបានតែបែរជាមានរវាំងបាំងមិនអោយបន្តជាមួយគ្នា។ជាសាច់រឿងបែនអភិនីហានឹកស្មានមិនដល់
