វគ្គ២៩:មិនអាចទទួលយកបាន

47 9 6
                                        

#មិនអាចទទួលយកបាន

ជីមីនមាត់ស្រែកសួររកហេតុផលការពារយ៉ុនហ្គីតែក្នុងចិត្តច្របូកច្របល់អស់ហើយរកអ្វីមកនិយាយអោយត្រូវមិនបានទេ

"បើចឹងលោកមានហេតុផងអីដែរគិតថាវាមិនកុហកនោះលោកគ្រូពេទ្យ"ប៉ាយលីមិនឆ្លើយសួរបកមកជីមីនវិញទាមទារចម្លើយ

"មិនអាចគេមិនអាចធ្វើបែបនេះទេ"ជីមីនមាត់ប្រកែកមិនទទួលស្គាល់ក្នុងចិត្តមានគំនិតនេះរួចស្រាប់ទភហើយគ្រាន់តែគេទទួលយកមិនបានពេលទទួលដឹងរឿងបែបនេះភ្លាមៗពេក

"មិចក៏មិនអាចនោះវាធ្វើហើយកន្លងមកវាសម្តែងទេវាមិនបានបាត់បង់ការចងចាំមិនបានឆ្កួតឡប់គ្មានស្មារតីអីទេវាធ្វើគ្រប់យ៉ាងរងចាំពេលល្អនាំម្ចាស់តូចទៅអោយម្ចាស់របស់វាដែរធ្វើបាបម្ចាស់តូចកន្លងមក"ប៉ាយលីនិយាយខ្លាំងៗធ្វើអោយជីមីនឮហើយឡើងទន់ជង្គង់ទឹកភ្នែកហូរតក់ៗយកដៃខ្ទប់ទ្រូងដែរបេះដូងលោតស្ទើរតែចេញមកខាងក្រៅ

"មិនពិតទេៗហ៉ឹកគេមិចនឹងអាចកុហកខ្ញុំបានទៅហុឺៗៗ....សូ៑ហ្កាមិចនឹងអាចកុហកខ្ញុំ....ហ្កឹក...គេធ្វើបែបនេះបានយ៉ាងមិច"ជីមីនតឹងទ្រូងណាស់គេយកដៃគក់ទ្រូងខ្លួនឯងឌឹបៗមិនដឹងឈឺដឹងត្រឹមថាគេគក់អោយបានធូរជីនឃើញបែបនេះចូលមកចាប់គេមិនអោយធ្វើបែបនេះ

"ភ្ញាក់ខ្លួនទៅលោកគ្រូពេទ្យវាយកក្តីស្រឡាញ់លោកមកលេងសើចរឿងកន្លងមកត្រេមជាការសម្តែងរបស់វាទេពេលនេះម្ចាស់តូចត្រូវត្រឡប់ទៅទីនោះវិញខ្ញុំមិនអាចជួយអ្វីគាត់បានព្រោះតែវាគម្រាមគាត់នឹងសម្លាប់មនុស្សគ្រប់គ្នាជាពិសេសវាថែមទាំងមកគម្រាមសម្លាប់លោកគ្រូពេទ្យទៀតផងទើបម្ចាស់តូចព្រមទៅតាមវានោះ"ប៉ាយលីនិយាយរឿងគ្រប់យ៉ាងដែរគេបានដឹងពីថេយ៍ប្រាប់ទៅគ្រប់គ្នាអស់គ្មានសល់ជីមីនទន់ដៃទន់ជើងឈឺចាប់ដូចជាគេយកកាំបិតមកចាក់ឆ្កៀលបេះដូងទាំងរស់ការឈឺចាប់នេះទោះជាដាក់ថ្នាំពូកែយ៉ាងណាក៏មិនអាចបាត់ឈឺវិញដែរ

"គេអាក្រក់ណាស់ហុឹកៗៗ....មនុស្សថោកទាប.....ខ្ញុំស្អប់លោកស្អប់លោកខ្លាំងណាស់ហ្អឹកៗៗ...."មាត់ស្រែកថាស្អប់ចិត្តឈឺចាប់យំហូ‌៑ៗទឹកភ្នែកហូរដូចទឹកបាក់ទំនប់ជីមីនទទួលយកមិនបានឡើយ

បុព្វេស្នេហា(Former love)Where stories live. Discover now