#មិនអាចឈរមើល
កណ្តាលយប់អាធ្រាតថេហ្យុងកំពុងតែធ្វើទុក្ខក្នុងខ្លួនកម្លាំងធាតុបុករត់ពេញរាងកាយសារជាថ្មីគេត្រូវយកម្ជុលប្រាក់មកចាក់ជីចរបង្អាក់ចលនាក្បាច់គុននៅក្នុងខ្លួនដើម្បីអោយសរសៃឈាមធម្មតាវិញ
កំពុងតែចាក់ជីចរនោះសុខៗក៏ឮសម្លេងស្រែកនៅខាងក្រៅបង្អាកការព្យាបាលរបស់គេកណ្តាលទីមិនអាចធ្វើបន្តទៀតបានមានតែប្រញាប់ចេញមកមើលស្ថានការនៅខាងក្រៅ
គេឮសម្លេងស្រែកខ្លាំងណាស់មុននេះតែពេលនេះគ្មានមនុស្សសូម្បីតែម្នាក់ឃើញតែក្រដាស់ប្រាក់ក្រដាសសែនគេបាចអោយខ្មោចនៅពេញផ្លូវពេលនោះថេហ្យុងមើលឃើញមានមនុស្សប្រយុទ្ធគ្នាបីទល់នឹងមួយតែមើលទៅគ្នាបីនាក់នោះដូចជាមិនឈ្នះអ្នកម្ខាងទៀតឡើយ
"ប្រគល់គុជក្រហមអោយយើង"ម្នាក់អាវខ្មៅមើលមិនឃើញមុខបញ្ចេញក្បាច់ដាវយ៉ាងសាហាវមើលសឹងតែមិនទាន់ថេយ៍អាចមើលដឹងថាមនុស្សម្នាក់នេះនៅកម្រិតទីប៉ុន្មានប្រុសម្នាក់នោះមានកម្រិត5ទៅហើគេមានត្រឹមកម្រិត3អាចយកឈ្នះបានយ៉ាងមិច
គេមានតែក្រវីក្បាលព្រោះដឹងថាប្រុសម្នាក់ទៀតអាចទប់បានតែពីរក្បាច់ទៀតប៉ុណ្ណោះដូចអ្វីដែរគេគិតមិនខុសពេលនេះប្រុសម្នាក់នោះក៏ត្រូវគេចាក់ចំដើមទ្រូងខ្ទាត់ទៅម្ខាង
បើយើងមើលអោយច្បាស់ទៅគេម្នាក់នោះជាអានសុីប្អុនប្រុសម្ចាស់សំណាក់អានមុឹងឃើញអានសុីទៅហើយច្បាស់ជាឃើញម្ចាស់សំណាក់ថេយ៍ក៏មើលស្គាល់ដែរតែគេគ្មានអ្វីដែរត្រូវជួយមិនអាចបង្ហាញសមាសភាពបានទេ
"អានសុីយ៉ាងមិចហើយ"ម្ចាស់សំណាក់សួរពេលឃើញឈាមហូរចេញមកពូដើមទ្រូងប្អូនទាំងបារម្ភដៃម្ខាងកាន់ដៃកូនប្រុសជាប់មិនលែងក្មេងប្រុសម្នាក់នោះមើលទៅស្លេកស្លាំងដូចជាឈឺតែនៅព្យាយាមរត់ជាមួយឪពុកមិនឈប់ដូចគ្នា
ពួកគេទាំងបីរត់មកឆ្ងាយណាស់សំណាក់អានម៉ឹងនឹងទីនេះឆ្ងាយពីគ្នាណាស់តែពួកគេគេចខ្លួនមកដល់ទីនេះសម្លេងឮយ៉ាងនេះហើយតែគ្មានអ្នកណាចេញមកជួយសោះ
ESTÁS LEYENDO
បុព្វេស្នេហា(Former love)
Ficción Generalជួបគ្នាជានិស្ស័យស្គាល់គ្នាជាវាសនារវាងពួកយើងកើតឡើងពីការស្គាល់គ្នាបង្កើតជាការស្រឡាញ់ខ្វះមិនបានតែបែរជាមានរវាំងបាំងមិនអោយបន្តជាមួយគ្នា។ជាសាច់រឿងបែនអភិនីហានឹកស្មានមិនដល់
