វគ្គ២៨:ចាកចេញទាំងអាល័យ

Start from the beginning
                                        

មួយយប់នេះនាយមិនសម្រាកឡើយព្រោះនៅគយគន់មើលមុខមនុស្សជាទីស្នេហាព្រោះមិនដឹងថាពេលណាបានមើលមុខមានមុនស្នេហ៍មួយនេះម្តងទៀត

តាមពិតទៅនាយលង់ស្រឡាញ់ជីមីនតាំងពីបើកភ្នែកលើដំបូងពេលគេនាំគ្នាសែងនាយភាពខ្វាយខ្វល់បារម្ភយកចិត្តទុកដាក់នៅលើមុខជីមីនធ្វើអោយនាយធ្លាក់ក្នុងអន្លង់ស្នេហ៍

នាយគ្មានបំណងថានឹងបោកប្រាស់សម្តែងរឿងអ្វីឡើយចង់ជួបអរគុណដល់ជីមីនដែរជួយជីវិតតែបែរជាឃើញមនុស្សដែរចាហ្វាយបង្គាប់អោយតាមរកនៅទីនេះទើបត្រូវសម្តែងណាមួយពេលធ្វើបែបនេះអាចនៅជាមួយជីមីនបានដោយគ្មានអ្នកសង្ស័យ

ថានាយអាត្មានិយមក៏បានព្រោះបើមិនយកថេយ៍អោយសម្តេចសាវវិញទេនាយនឹងមិនបានយកគុណសម្បត្តិលាលែងមករកជីមីនទេនេះជាហេតុផលតែមួយដែរនាយចង់យកថេយ៍ទៅវិញ

មុនដំបូងគ្រាន់តែចង់នាំទៅធម្មតាហើយឡើងតំណែងធ្វើការងារបន្តទៀតអ្នកណាទៅដឹងថានាយខ្លួនឯងបែរជាមកធ្លាក់អន្លង់ស្នេហ៍ជាមួយលោកគ្រូពេទ្យទើបត្រូវធ្វើបែបនេះ(ហេតុផលអីក៏ថោកដែរប្រូ🙂)

ថេហ្យុងពេលនេះវិញកំពុងតែអង្គុយមើលទៅលើមេឃឃើញព្រះចន្ទមួយចំណិតតូចដែរខំបំភ្លឺលោកកាទាំងត្រូវដុំពពកខ្មៅបិទបាំងសឹងតែមិនអាចបញ្ចេញពន្លឺបានរៀបនឹងរលត់បាត់ស្រមោលលើផ្ទៃវេហា

"សុំទោសៗជុងហ្គុកហ្អឹក....អូនក្បត់សន្យានឹងបងសុំទោសពិតមែន....."ថេហ្យុងមើលព្រះចន្ទហើយប្រដូចនឹងខ្លួនឯងពិតជាដូចណាស់ខ្សែជីវិតគេពេលនេះដូចជាព្រះចន្ទមួយដួងនោះអញ្ជឹងរៀបនឹងរលត់ពន្លឺទៅហើយ

"ម្ចាស់តូចអង្គុយធ្វើអីនៅទីនេះយប់ណាស់ទៅហើយត្រូវសន្សើមពេកមិនល្អទេ"ប៉ាយលីដែរចេញពីបន្ទប់អានយានគិតថាទៅអើតមើលសុវត្ថិភាពរបស់ថេហ្យុងបន្តិចតែមកឃើញកំពុងតែអង្គុយកណ្តោចកណ្តែងម្នាក់ឯងទៅវិញ

"ហ្អឹមប៉ាយលីអង្គុយចុះមកខ្ញុំមានរឿងចង់និយាយ"ថេហ្យុងឃើញនាយមកទៅហើយក៏ហៅមក្បែរមានពាល្យចង់ផ្តែផ្តាំ

"ម្ចាស់តូចនឹងលោកម្ចាស់មែនទេទឹកមុខក្រៀមក្រំណាស់"ប៉ាយលី

បុព្វេស្នេហា(Former love)Where stories live. Discover now