ភាគទី២៨ : ឯងជាអ្នកណា?

Start from the beginning
                                        

   ម៉ោងចេញលេង ជីមីននិងថេយ៉ុងនាំគ្នាចេញមកក្រៅដើម្បីរកអ្វីញ៉ាំ ប៉ុន្តែចៃដន្យអ្វីគេស្រាប់តែបានឃើញជុងហ្គុកកំពុងតែនៅទីនេះដូចជាកំពុងនិយាយអ្វីជាមួយនាយកសាលា ឃើញលោកនាយកព្យាយាមនិយាយនិងចង្អុរបង្ហាញប្រាប់នាយឆ្វេងស្ដាំ ប៉ុន្តែជុងហ្គុកផ្ដោតក្រសែភ្នែករបស់នាយមកលើតែថេយ៉ុងប៉ុណ្ណោះ មិនត្រឹមតែប៉ុណ្ណឹងនាយក៏ថែមទាំងញញឹមដាក់គេទៀតផង ជាហេតុឱ្យរាងតូចត្រូវគេចមុខចេញ ព្រោះខ្លាចបែកការរឿងរបស់ពួកគេ ទើបគេអូសដៃជីមីនដើរទៅផ្លូវផ្សេងម្ខាងទៀត ។

   « ជីមីនបងយកការ៉េមរសជាតិអីដែរ? »

   « គឺអ្វីក៏បានដែរ » ជីមីនញញឹមបន្តិច ថេយ៉ុងក៏ទិញការ៉េមពីរកែវ មួយហុចឱ្យជីមីននិងមួយទៀតសម្រាប់ខ្លួនឯងជារសជាតិស្ត្របបឺរីដែលគេចូលចិត្ត ហើយក៏ដើរលេងបន្តនៅក្នុងសាលា រហូតពួកគេដើរទៅដល់កន្លែងអ៊ូអរមួយដែលមានមនុស្សច្រើនកំពុងតែប្រមូលផ្តុំគ្នាមើលអីក៏មិនដឹង ជាពិសេសសុទ្ធតែសិស្សស្រីៗ

   « ពួកគេនាំគ្នាមើលអីហ្នឹង? »
   « ប្រហែលជាមានសិស្សថ្មីណាប្ដូរចូលមកទៀតហើយទេដឹង? »

    « គ្រាន់តែសិស្សថ្មី? ធ្វើដូចជាតារាមកពីភពផ្កាយ » ថេយ៉ុងពេបមាត់បន្តិច នេះគ្រាន់តែរឿងប៉ុណ្ណឹងពួកគេទាំងអស់នោះនាំគ្នាអ៊ូរអរទៅឈរផ្ដុំគ្នាមើលដូចជាតារាមកពីភពផ្កាយ

    « មុននេះឮថាលោកម្ចាស់ជុងហ្គុកក៏អញ្ជើញមកដល់សាលារបស់ពួកយើងដូចគ្នា អ្នកណាថាគាត់ចាស់ តាមពិតគាត់សង្ហាខ្លាំងណាស់ឯង អ្នកណាបានធ្វើភរិយារបស់លោកម្ចាស់ពិតជាសំណាងមួយរយជាតិហើយ ទាំងសង្ហា ទាំងមាន មានទាំងទ្រព្យ មានទាំងអំណាច »

   ពួកគេនាំគ្នាខ្សឹបខ្សៀវគ្នា ប៉ុន្តែក៏បានឮទៅដល់ត្រចៀកវៃរបស់អាល្អិតថេយ៉ុងកំពុងឈរស្ដាប់ ឮបែបនេះក៏មានអារម្មណ៍ថាមានមោទនភាពលើខ្លួនឯង ព្រោះភរិយារបស់លោកម្ចាស់ជុងហ្គុកដែលពួកគេនិយាយថាសំណាងនោះគឺជាគេហ្នឹងឯង គេដួសការ៉េមញ៉ាំបណ្ដើរញញឹមញញែមម្នាក់ឯងបណ្ដើរ ។

   « តាមពិតទៅពួកគេមកឈរមើលលោកម្ចាស់ជុងហ្គុកទេហ្ហេស? »

   « ចុះបងដែលឃើញគាត់ទេ? »
   « អត់ទេ តែលោកគឺជាអ្នកដែលឧត្ថមការសាងសង់និងគ្រប់យ៉ាងនៅក្នុងសាលាមួយនេះ ឮថាគាត់ជាមនុស្សប្រុសអាយុសែសិបផ្លាយហើយប៉ុន្តែគឺនៅតែសង្ហាដូចជាទេវបុត្រយ៉ាងអ៊ីចឹង »

You've reached the end of published parts.

⏰ Last updated: Aug 18 ⏰

Add this story to your Library to get notified about new parts!

✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️Where stories live. Discover now