អាល់ហ្វាម្នាក់នោះមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលមនុស្សនោះព្យាយាមគម្រាមគេដោយទឹកមុខនិងក្រសែភ្នែកពិឃាត ប៉ុន្តែគេហៅថេយ៉ុងថាអូមេហ្ការបស់គេតើគេជាអ្នកណា? ឬក៏ជាអាល់ហ្វាគូប្រជែងម្នាក់ទៀតដែលបានស្រូបក្លិនហីតរបស់ថេយ៉ុងមុននេះដែរ ទើបចង់មកដណ្ដើមជាមួយនិងគេ?
« ឯងជាអ្នកណា? ជាស្អី? អាល់ហ្វាហ្ហេស? ហ្ហឹស! ក្មេងម្នាក់នេះយើងជាអ្នករកឃើញមុន ដូច្នេះគេជារបស់យើង ឯងគ្មានសិទ្ធទេ »
« ជារបស់ឯងហ្ហេស? ហ្ហឹសគេជារបស់យើងតាំងពីមិនទាន់ចាប់កំណើត ដែលគ្មានអ្នកណាអាចមកដណ្ដើមបានទេ បើនៅតែគិតដណ្ដើមកម្មសិទ្ធរបស់យើង ឯងសាកមើលទៅ »
« គិតថាយើងខ្លាចឯងហ្ហេស? គ្រាន់តែជាពួកអាល់ហ្វាដូចគ្នា » គេសើចខ្លាំងៗនិងចម្អកឱ្យទឹកមុខនិងឬកពាររបស់ជុងហ្គុក ពិតណាស់នាយគឺជុងហ្គុកជាមនុស្សតែម្នាក់ដែលជាម្ចាស់កម្មសិទ្ធនោះតាំងពីគេមិនទាន់ចាប់កំណើតមកម្លេះ
ខណៈនោះផងដែរជុងហ្គុកមិនបាននិយាយអ្វីច្រើនទៀតនោះទេ នាយសម្លឹងមើលអាល់ហ្វាម្នាក់នោះដែលកំពុងសើចខ្លាំងៗចម្អកឱ្យនាយ ដោយក្រសែភ្នែកត្រជាក់ស្រេបដូចទឹក ហើយភ្លាមៗសំឡេងសើចទាំងនោះក៏បានស្ងាត់ទៅ ដោយវាជំនួសឱ្យភាពភ័យខ្លាចលើទឹកមុខរបស់គេម្នាក់នោះមួយរំពេច គេបើកភ្នែកធំៗនិងហាក់ដូចជាភ័យខ្លាចនិងតក់ស្លុតជាមួយនិងអ្វីមួយដែលគេមិនធ្លាប់ជួបប្រទះពីមុនមក ។
« ក្លិនចម្លែកនេះ? ឯ...ឯង! ឯងមិនមែនជាអាល់ហ្វាទេ ឯង...ឯងជាស្អី? យើងមិនដែលជួបប្រទះក្លិនបែបនេះទេ ជាក្លិនដែលស្ងប់ស្ងាត់ប៉ុន្តែរឹងមាំ ហេតុអីយើងមានអារម្មណ៍ថាវាគួរឱ្យខ្លាច...» គេឈានជើងថយក្រោយព្យាយាមដកខ្លួនឆ្ងាយពីជុងហ្គុក និងទឹកមុខរបស់គេពោរពេញដោយភាពភ័យខ្លាច មានអារម្មណ៍ថាគ្មានសុវត្ថិភាពនិងដូចជាត្រូវបានគេគ្រប់គ្រង សូម្បីតែស្មារតីរបស់គេក៏គ្រប់គ្រងខ្លួនឯងមិនបានផង
« ហេតុអីបានជាខ្ញុំមិនអាចទប់ទល់នឹងរឿងនេះបាន? ខ្ញុំមិនចូលចិត្តអារម្មណ៍ទន់ខ្សោយបែបនេះទេ
ខ្ញុំត្រូវការច្រើនជាងនេះទៀត » គេស្រាប់តែបង្ហាញឬកពារចម្លែកចង្វាក់បេះដូងលោតញាប់ កំដៅក្នុងខ្លួនកើនឡើងជាងពេលដែលគេស្រូបក្លិនហីតរបស់ថេយ៉ុងមុននេះទៅទៀត
YOU ARE READING
✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️
Romanceជាប្រភេទសាច់រឿងស្ថិតក្នុងប្រភេទ ABO ស្នេហាដែលផ្តើមចេញពីពាក្យថាជាម្ចាស់កម្មសិទ្ធិ ការរងចាំនៃពន្លកស្នេហ៍ថ្មីដែលកំពុងតែលូតលាស់អស់រយៈពេល១៨ឆ្នាំ ។ ជុងហ្កក អេឡិចហ្សានដី / ថេយ៉ុង នីកូឡា សរសេរដោយ : ចន ថេយ៍វី ០៣/០៧/២០២៥
