អារុណរះនាព្រឹកថ្ងៃបន្ទាប់ថេយ៉ុងតើនឡើងពីដំណេកទាំងភ្ញាក់ផ្អើលស្ទើរគាំងបេះដូង ដោយសារគ្រាន់តែពេលបើកភ្នែកឡើងមកនោះគេស្រាប់តែឃើញមានអ្នកបម្រើស្រីបួនទៅប្រាំនាក់កំពុងនាំគ្នារៀបចំស្អីមិនដឹងក្នុងបន្ទប់របស់គេ ។ ពិតហើយដែលថេយ៉ុងគេងនៅទីនេះ គេមិនចូលចិត្តជុងហ្គុកពិតមែន ប៉ុន្តែគេនៅទីនេះដើម្បីរក្សាពាក្យសន្យាឱ្យបានមួយថ្ងៃពីរដែរ ទោះបីគេកំពុងតែមានគម្រោងរត់គេចខ្លួនក៏ដោយ ។
« ពួកនាងធ្វើអីហ្នឹង? »
« អ្នកប្រុសនេះគឺជាឈុតសម្លៀកបំពាក់របស់អ្នកប្រុស គ្រឿងសម្អាង និងរបស់ប្រើប្រាស់ផ្សេងៗ » ពួកនាងបានរៀបចំឈុតស្អាតមួយសម្រាប់គេ ប៉ុន្តែក៏បានបើកបង្ហាញទូប្រណីតដែលពោរពេញទៅដោយសម្លៀកបំពាក់ជាច្រើនសុទ្ធតែជា brand Celine, Chanel ដែលគេតែងតែប្រើ ហើយនៅមានរបស់ផ្សេងៗជាច្រើនទៀតសម្រាប់គេដូចជា ស្បែកជើង ឈុតគ្រឿងសម្អាង ទឹកអប់ក្លិន Musk និងរបស់ប្រើប្រាស់ជាច្រើនផ្សេងទៀតពាសពេញបន្ទប់ ដូចជាគេរៀបចំសម្រាប់ព្រះនាងយ៉ាងអ៊ីចឹង
« ឈប់សិន ហើយម៉េចក៏វាច្រើនខ្លាំងម្លេះ ប្រុងឱ្យខ្ញុំស្លៀកមួយថ្ងៃទាំងអស់មែនទេ? ហើយអារបស់អស់នេះទៀតម៉េចក៏ដឹងថាខ្ញុំចូលចិត្តប្រើម៉ាកណា ទឹកអប់ក្លិនណា នេះខ្ញុំទើបតែមកដល់ទីនេះម្សិលមិញទេ ហើយខ្ញុំក៏មិនដែលនិយាយដែរ »
បើគេមិនសួរទើបចម្លែក ពួកនាងរៀបចំសុទ្ធតែជា Type របស់គេគ្រប់យ៉ាង ដូចជាពួកនាងបានទាយដឹងឬទៅលួចស៊ើបមើលពីណាមកយ៉ាងអ៊ីចឹង ប៉ុន្តែឈុតទាំងនោះដឹកមួយទូកុងទ័រន័រក៏មិនអស់ផង ។
« លោកម្ចាស់គឺជាអ្នករៀបចំរបស់ទាំងអស់នេះសម្រាប់អ្នកប្រុស តែវាមិនទាន់អស់ទេ នៅមានច្រើនទៀតនៅឯក្នុងបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់ »
ឮពួកនាងនិយាយបែបនេះគេក៏ចង់ដឹងទើបងើបតាមទៅមើល ពួកនាងបានបើកទ្វារបង្ហាញពីបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់មួយទៀតដែលធំប្រណីតស្ទើរតែស្មើនិងបន្ទប់របស់គេផងដែរ គ្រាន់តែដើរចូលមកដល់ខាងក្នុងភ្លាម ថេយ៉ុងចង់ខ្យល់គរសន្លប់ដោយសារតែវាច្រើនខ្លាំងណាស់ ទូប្រណីតជាច្រើនដែលមានជាថ្នាក់ៗតាំងឈុត ស្បែកជើង គ្រឿងអល្លង្កាដាក់ពាសពេញប្រៀប ហៀរហូរតាំងពីដីដល់ពីដានដូចជាបណ្ណាល័យក្នុងក្រុងមួយយ៉ាងអ៊ីចឹង ។
ESTÁS LEYENDO
✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️
Romanceជាប្រភេទសាច់រឿងស្ថិតក្នុងប្រភេទ ABO ស្នេហាដែលផ្តើមចេញពីពាក្យថាជាម្ចាស់កម្មសិទ្ធិ ការរងចាំនៃពន្លកស្នេហ៍ថ្មីដែលកំពុងតែលូតលាស់អស់រយៈពេល១៨ឆ្នាំ ។ ជុងហ្កក អេឡិចហ្សានដី / ថេយ៉ុង នីកូឡា សរសេរដោយ : ចន ថេយ៍វី ០៣/០៧/២០២៥
