ខណៈពេលដែលគេរៀបនឹងបិទទ្វារឡាននោះទៅហើយស្រាប់តែមានដៃមួយលូកមកចាប់ទ្វារឡាននោះជាប់ ដែលនោះគ្មានអ្នកណាឆ្ងាយក្រៅពីជុងហ្គុកឡើយ ថេយ៉ុងដែលនៅស្ងៀមមួយកន្លែងរើលែងរួចនោះ បានត្រឹមតែបើកភ្នែកមើលទឹកភ្នែកហូរតាមស្នៀតផ្កាហារមាត់និយាយមិនរួច ប៉ុន្តែគេសប្បាយចិត្តខ្លាំងណាស់ដែលនោះគឺជាជុងហ្គុក ។
« ឯងជាអ្នកណា? »
« ជាអ្នកណាហ្ហេស? » ឌឹប! និយាយចប់ភ្លាមជុងហ្គុកក៏លើកជើងធាក់គេមួយជើងដួលផ្ងារក្រោយ ប៉ុន្តែគេនៅតែមិនរាងចាលនិងព្យាយាមងើបមកតដៃវិញ តែមួយរំពេចន៍នោះគេស្រាប់តែឈប់វិញភ្លាមៗនិងឈរគាំងស្ញេញមួយកន្លែងប្រែទឹកមុខធ្វើមុខភ័យៗយ៉ាងចម្លែកដូចជាបានឃើញស្អីមួយមិនដឹងដោយគ្រាន់តែជុងហ្គុកឈានជើងចូលទៅរកគេយឺតៗទាំងកំហឹង គេញ័រដូចកូនសត្វនិងចេះតែឈានជើងថយក្រោយហាក់ដូចជាខ្លាចអំណាចរបស់នាយ ។
« អត់ទេ! កុំចូលមកជិតយើង ឯងជាសត្វស្អី? ក្លិននោះជាក្លិនស្អី ហេតុអីយើងមានអារម្មណ៍ថាកម្លាំងរបស់យើងថយចុះនៅពេលដែលក្លិននោះចេះតែបន្តភាយចេញមក? »
វាហាក់ដូចគ្នានិងពេលមួយដែលជុងហ្គុកជួយថេយ៉ុងនៅឯបារាំងពីអាល់ហ្វាចង្រៃនោះដែលមានបំណងមិនល្អព្យាយាមធ្វើបាបគេ គឺដូចគ្នាដែលនាយប្រើក្លិនរបស់នាយដើម្បីធ្វើឱ្យគេបាក់ស្បាតនិងមានអារម្មណ៍ថាភ័យខ្លាច ដល់វង្វេងស្មារតីហើយហៅនាយថាជាសត្វចម្លែក ប៉ុន្តែ១០០ភាគរយនាយគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះមិនមានអាថ៌កំបាំងនៅពីក្រោយនេះទេ ។
« លោកម្ចាស់ » ម៉ូរ៉ាស្រាប់តែមកដល់ជាមួយនិងកូនចៅផ្សេងទៀត ជុងហ្គុកស្ងាត់មាត់មួយភ្លែតនិងឈរសម្លឹងអាម្នាក់នោះដោយក្រសែភ្នែកដូចជាគុំចងគំនុំជាមួយនិងគេមកពីពេលណាក៏មិនដឹង
« ចាត់ការទៅ ដៃដែលវាហ៊ានប៉ះនិងធ្វើឱ្យអូមេហ្ការបស់យើងឈឺក៏កុំទុក »
« ទទួលបានលោកម្ចាស់ » បន្ទាប់ពីចេញបញ្ជារួចនាយក៏ងាកមកក្នុងឡានដែលរាងតូចកំពុងតែគេងស្ងៀមបើកភ្នែកសម្លឹងមើលមកនាយពោរពេញដោយភាពភ័យខ្លាចប៉ុន្តែគេក្រោកមិនរួចគឺវាចុកឆ្អល់ដល់ថ្នាក់ហារមាត់និយាយស្អីក៏មិនចេញ ឃើញបែបនេះជុងហ្គុកក៏ប្រញាប់ចូលទៅត្រកងបីគេឡើងមកថ្នមៗរួចសំដៅទៅឡានរបស់ខ្លួនវិញ
YOU ARE READING
✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️
Romanceជាប្រភេទសាច់រឿងស្ថិតក្នុងប្រភេទ ABO ស្នេហាដែលផ្តើមចេញពីពាក្យថាជាម្ចាស់កម្មសិទ្ធិ ការរងចាំនៃពន្លកស្នេហ៍ថ្មីដែលកំពុងតែលូតលាស់អស់រយៈពេល១៨ឆ្នាំ ។ ជុងហ្កក អេឡិចហ្សានដី / ថេយ៉ុង នីកូឡា សរសេរដោយ : ចន ថេយ៍វី ០៣/០៧/២០២៥
